ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon សម្រេច​ឱ្យ​បុគ្គលិក​ធ្វើការ​នៅ​ផ្ទះ​ដល់​ខែមិថុនា​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Amazon.com Inc កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​និ​យោ​ជិ​ក​ដែល​ការងារ​របស់​ពួក​គេ​អាច​ធ្វើ​បាន​ពី​ផ្ទះ​ថា ពួក​គេ​អាច​ធ្វើ​បាន​រហូត​ដល់​ខែមិថុនា​ឆ្នាំ​ក្រោយ ដោយសារ​តែជំងឺ​កូ​វី​ដ​១៩​។…

អា​មេ​រិ​ក​៖​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Amazon.com Inc កាលពី​ថ្ងៃ​អង្គារ បាន​ប្រាប់​និ​យោ​ជិ​ក​ដែល​ការងារ​របស់​ពួក​គេ​អាច​ធ្វើ​បាន​ពី​ផ្ទះ​ថា ពួក​គេ​អាច​ធ្វើ​បាន​រហូត​ដល់​ខែមិថុនា​ឆ្នាំ​ក្រោយ ដោយសារ​តែជំងឺ​កូ​វី​ដ​១៩​។

Amazon extends work from home option till June 2021

អ្នកនាំពាក្យ​ក្រុមហ៊ុន Amazon បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ី​ម៉ែ​ល​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​និ​យោ​ជិ​ក​ដែល​ធ្វើការ​ក្នុង​តួនាទី​ដែល​អាច​ធ្វើ​បាន​ពី​ផ្ទះ ត្រូវ​បានឱ្យ​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​ឆ្នាំ ២០២១​»។​

Amazon's turnover rate amid pandemic is at least double the average for  retail and warehousing industries | The Seattle Times

កាលពីមុន ក្រុមហ៊ុន Amazon បាន​សម្រេច​ថាឱ្យ​ចូល​ធ្វើការ​នៅ​កន្លែង​វិញ​នៅ​ខែមករា​ឆ្នាំ​ក្រោយ​។ តែ​ពេល​នេះ​គេ​បាន​ពន្យារពេល​បន្ថែម​ទៀត​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Amazon បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​យើង​បាន​វិនិយោគ​ថវិកា​និង​ធនធាន​យ៉ាង​សំខាន់ ដើម្បី​ការពារ​អ្នក​ដែល​ជ្រើសរើស​មក​ការិយាល័យ​ដោយ​សុវត្ថិភាព តាម​រយៈ​ការ​រក្សា​គម្លាត ការ​សម្អាត​ដិត​ដល់ ការ​ត្រួតពិនិត្យ​សីតុណ្ហភាព និង​តាម​រយៈ​ការ​ផ្តល់​នូវ​ម៉ាស​សម្រាប់​ពាក់ និង ទឹក​លាងដៃ​សម្រាប់​លាង​»។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ