ADB ផ្តល់កម្ចី ២៩ លានដុល្លារ ដើម្បីលើកកម្ពស់ គុណភាព សេវាសាធារណៈនៅតាមមូលដ្ឋាន


រាជធានីភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង ២៩ លានដុល្លារអាមេរិក ដើម្បី​គំាទ្ររាជរដ្ឋាភិបាលកម្ពុជា ​ធ្វើឱ្យប្រសើរឡើង នូវការផ្តល់​សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទ ដែល​ភាគ​ច្រើន​ពលរដ្ឋក្រីក្ររស់នៅ។

សេចក្តីប្រកាសព័ត៌មាន ពី ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងថ្ងៃទី២៣ កញ្ញា ២០២០ នេះ​ ADB ថាហិរញ្ញប្បទាននេះ នឹងគំាទ្រលើ កម្មវិធី​ទី២ នៃការអភិវឌ្ឍន៍ផ្នែកសេវា​ និងការគ្រប់​គ្រងវិស័យហិរញ្ញ​វត្ថុសាធារណៈ ដែលបានធ្វើ​វិមជ្ឈការ រួមមាន​ប្រាក់កម្ចី ផ្តោត លើគោលនយោ​បាយ​ចំនួន ២០ លាន​ដុល្លារ ដែលនឹងគាំទ្រដល់វិធីសាស្រ្ត ដើម្បីពង្រឹងផែនការ និងការគ្រប់គ្រងសារពើពន្ធ​នៃរដ្ឋបាល​មូលដ្ឋាន ក៏ដូចជារដ្ឋបាលសាធារណៈ។

ADB បញ្ជាក់បន្ថែមថា «វាក៏ រួមបញ្ចូល ប្រាក់កម្ចីអនុវត្តន៍គម្រោងចំនួន ៩,៣៥ លានដុល្លារ ដើម្បីជួយកសាង សាលារដ្ឋបាលមូលដ្ឋាន ជាតិ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល សម្រាប់មន្រ្តីរាជរដ្ឋាភិបាលក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាល នឹងផ្តល់ហិរញ្ញប្បទាន​ដល់គម្រោងនេះចំនួន ១,៧ លានដុល្លារ ផងដែរ»។

លោកស្រី Jhelum Thomas អ្នកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងវិស័យសាធារណៈ របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ថា​ «គម្រោងនេះមានគោលបំណងជួយដល់រដ្ឋ​បាលមូលដ្ឋាននៅទូទាំង ប្រទេសកម្ពុជា ក្នុងការផ្តល់នូវសេវាសាធារណៈមូល ដ្ឋាន ប្រកបដោយនិរន្តរភាព​ ​និងប្រសិទ្ធភាព ​ហើយក៏នឹងបង្រួមគម្លាតតំបន់ជនបទ និងទីប្រជុំជនផងដែរ។ គម្រោងនេះ ចាំបាច់​ណាស់​ ខណៈដែលជំងឺ រាតត្បាតកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន បានផ្លាស់ទីពីទីក្រុងទៅជនបទ។ ប្រការនេះនឹងនាំដល់ សម្ពាធបន្ថែមដល់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់ជំនួយសង្គមនិងសេវាកម្មចំបាច់​ដូចជាផ្លូវថ្នល់ ការផ្គត់ផ្គង់ ទឹក និងអនាម័យដើម្បីគាំទ្រដល់ការរីកចម្រើនណើន ប្រកប​ដោយ​បរិយាប័ន្ននិងសមធម៌» ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ