ADB៖ ពលរដ្ឋក្រីក្ររកចំណូលតិចជាង៣ដុល្លារក្នុងមួយថ្ងៃប្រឈម ហានិភ័យធ្ងន់ធ្ងរដោយសារកូវីដ
រាជាធានីភ្នំពេញ៖ ទោះជាបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩…
រាជាធានីភ្នំពេញ៖ ទោះជាបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩…
រាជាធានីភ្នំពេញ៖ ទោះជាបានលើកឡើងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជា បានកើនឡើង ៨,០% ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៩ កាត់បន្ថយភាពក្រីក្រមកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ពី ៤៧,៨% ក្នុងឆ្នាំ ២០០៧ ក៏ដោយ ប៉ុន្តែធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ពលរដ្ឋកម្ពុជាជាង ៧០% រស់នៅជាមួយចំណូលតិចជាង ៣ ដុល្លារ ក្នុងមួយថ្ងៃ ហើយការទទួលបានសេវាមូលដ្ឋានក៏មិនទាន់ស្មើគ្នា។
«គ្រួសារក្រីក្រនិងងាយរងគ្រោះ ប្រឈមហានិភ័យធ្ងន់ធ្ងរខណៈដែលមានជំងឺរាតត្បាតកូវីដ១៩ ដែលបាននាំឱ្យមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៃវិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចកម្ពុជា និងការលំបាកនៃជីវភាពរស់នៅ» ។ នេះបើតាមការបញ្ជាក់របស់ ABD នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយក្នុងពេលថ្មីៗនេះ។
ការលើកឡើងបែបនេះ របស់ស្ថាប័នផ្តល់ជំនួយសំខាន់មួយរបស់កម្ពុជានេះ នៅពេលដែលខ្លួនបានផ្តល់កម្ចីប្រមាណ ២៩ លានដុល្លារដល់កម្ពុជាក្នុងការលើកកម្ពស់សេវាសាធារណនៅមូលដ្ឋាន ។ ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថាប្រាក់កម្ចីនេះ នឹងបំពេញបន្ថែមលើ កម្មវិធីទី១ នៃការអភិវឌ្ឍន៍ផ្នែកសេវា និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ បានធ្វើវិមជ្ឈការ ដែលកំពុងតែមានដំណើរការ។
ប្រភពដដែលបានបន្តថា ជាមួយគ្នាហិរញ្ញប្បទាននេះ នឹងជួយ ពង្រឹងការសម្របសម្រួលការងារទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីទទួលបាន ការផ្តល់សេវាកម្ម ដែលឆ្លើយតប នឹងតម្រូវការ ប្រកបដោយការទទួលខុសត្រូវ ដែលរួមបញ្ចូល នូវការពង្រឹងផែនការថវិកា សវនកម្ម និងមុខងារអ្នកស៊ើបអង្កេត ជាយុទ្ធសាស្រ្ត និង ធ្វើឱ្យប្រសើរឡើង នូវការគ្រប់គ្រងចំណូលនិង ចំណាយ ដើម្បីឆ្លើយតបនឹង តម្រូវការក្នុងមូលដ្ឋាន និងដោះស្រាយកង្វះខាតនៃជំនាញសម្រាប់រយៈពេល វែង របស់មន្រ្តីរដ្ឋបាលមូលដ្ឋាន។
ADB បានបន្តថា «គម្រោងនេះនឹងគាំទ្រដល់ការសាងសង់និងដំណើរការនៃសាលារដ្ឋបាល មូលដ្ឋានជាតិថ្មី ដែលនឹង ផ្តល់នូវការអភិវឌ្ឍជំនាញ តាមរចនាសម្ព័ន្ធ សម្រាប់មន្រ្តីរដ្ឋបាលមូលដ្ឋាន។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការក្នុងឆ្នាំ ២០០១។ រដ្ឋបាលថ្នាក់ក្រោមជាតិបន្តប្រឈម មុខនឹងបញ្ហានៃភាពខ្សោយក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ ការគ្រប់គ្រងចំណូល និងចំណាយមិនសូវមានប្រសិទ្ធភាព និងការអភិវឌ្ឍជំនាញមន្រ្តីសាធារណៈ» ។ នេះជាការបញ្ជាក់របស់ABD៕
ចែករំលែកព័តមាននេះ