ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ថែទាំ​ស្រូវ​ដើម្បី​អោយទទួលបាន​ផល​ច្រើន

13 ឆ្នាំ មុន

មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្មកម្ពុ​ជា (​អង្គការ​សេ​ដាក​) សេ​ដាក បាន​ធ្វើការក្នុង​ការ​ណែនាំ​នូវ​គំនិត​សំខាន់​ៗ​ទាក់ទង​នឹងប្រព័ន្ធ​ ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោល ការណ៍​ធម្មជាតិ​(​ប​.​វ​.​ស​) ទៅ​ដល់​កសិករ ដើម្បី បង្កើន​ទិន្នផល​ស្រូវ​តាម​រយៈ​ការ​ប្រើប្រាស់ ធនធាន​ដែល​មាន​ស្រាប់​ប្រកបដោយ​ប្រសិទ្ធ ភាព ។ លោក​បណ្ឌិត​យ៉ង សាំង​កុមារ ប្រធាន​អង្គ ការ​សេ​ដាក មាន​ប្រសាសន៍​ថា ការ​អនុវត្ដ ប​.​វ​.​ស សំរាប់​រដូវវស្សា​ចែក​ចេញ​ជា​៤​ដំណាក់ កាល​សំខាន់​ៗ ។ កន្លង​មក សេ​ដាក បាន​ធ្វើការ​ណែនាំ​ចំនួន​២​ដំណាក់កាល​សំខាន់​ៗ​រួចហើយ គឺ​ដំណាក់កាល​ធានា​ឱ្យ​បាន​សំណាប ថ្លោស និង​ដំណាក់កាល​របៀប​ស្ទូង​ឱ្យ​ស្រូវ បែក​គុម្ព​ច្រើន និង​បាន​ផល​ខ្ពស់ ។ លោក​បណ្ឌិត បន្ដ​ថា នៅ​ពេល​ដែល​កសិករ​ភាគច្រើន​បាន ស្ទូង​រួចរាល់​ហើយ យើង​សូម​ណែនាំ​បន្ថែម​នូវ ដំណាក់កាល​ទី​៣ គឺ​របៀប​ថែទាំ​ស្រូវ​ក្រោយ ពេល​ស្ទូង​រួច ដើម្បី​បាន​ផល​ច្រើន ដែល​មាន ចំនួន​៦​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​នេះ ៖

មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្មកម្ពុ​ជា (​អង្គការ​សេ​ដាក​) សេ​ដាក បាន​ធ្វើការក្នុង​ការ​ណែនាំ​នូវ​គំនិត​សំខាន់​ៗ​ទាក់ទង​នឹងប្រព័ន្ធ​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ​តាម​គោល ការណ៍​ធម្មជាតិ​(​ប​.​វ​.​ស​) ទៅ​ដល់​កសិករ ដើម្បី បង្កើន​ទិន្នផល​ស្រូវ​តាម​រយៈ​ការ​ប្រើប្រាស់ ធនធាន​ដែល​មាន​ស្រាប់​ប្រកបដោយ​ប្រសិទ្ធ ភាព ។ លោក​បណ្ឌិត​យ៉ង សាំង​កុមារ ប្រធាន​អង្គ ការ​សេ​ដាក មាន​ប្រសាសន៍​ថា ការ​អនុវត្ដ ប​.​វ​.​ស  សំរាប់​រដូវវស្សា​ចែក​ចេញ​ជា​៤​ដំណាក់ កាល​សំខាន់​ៗ ។ កន្លង​មក សេ​ដាក បាន​ធ្វើការ​ណែនាំ​ចំនួន​២​ដំណាក់កាល​សំខាន់​ៗ​រួចហើយ គឺ​ដំណាក់កាល​ធានា​ឱ្យ​បាន​សំណាប ថ្លោស និង​ដំណាក់កាល​របៀប​ស្ទូង​ឱ្យ​ស្រូវ បែក​គុម្ព​ច្រើន និង​បាន​ផល​ខ្ពស់ ។ លោក​បណ្ឌិត បន្ដ​ថា នៅ​ពេល​ដែល​កសិករ​ភាគច្រើន​បាន  ស្ទូង​រួចរាល់​ហើយ យើង​សូម​ណែនាំ​បន្ថែម​នូវ ដំណាក់កាល​ទី​៣ គឺ​របៀប​ថែទាំ​ស្រូវ​ក្រោយ ពេល​ស្ទូង​រួច ដើម្បី​បាន​ផល​ច្រើន ដែល​មាន ចំនួន​៦​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​នេះ ៖

១-​រំដោះ​ទឹក​ចេញ​ខ្លះ ប្រសិនបើ​ស្រែ​មាន ទឹក​ដក់​ច្រើន​ពេក​។ ស្រែ​មានទឹក​តិច​ៗ ឬ​គ្រាន់ តែ​សើម​ៗ ធ្វើ​ឱ្យ​ស្រូវ​បែក​គុម្ព​បាន​ល្អ​មាន​ដើម​ធំ ដែល​នាំ​មក​នូវ​កួរ​វែង​ល្អ ហើយ​មិន​ងាយ​ដួល ។ ស្រែ​ដែល​មានទឹក​ច្រើន​ពេក​នាំ​ឱ្យ​ស្រូវ​លូត បណ្ដោយ​តាម​ទឹក​មាន​រាង​ស្គម ហើយ​ងាយ ដួល​នៅ​ពេល​ចេញ​ផ្កា ។
២-​ធ្វើការ​គ្រប​ដី​ចន្លោះ​គុម្ព​តាម​រយៈ​ប្រើ ស្លឹកឈើ និង កាក​សំណល់​ស្មៅ​ផ្សេង​ៗ ។ ការ គ្រប​ដី​ជួយ​ឱ្យ​ដី​សើម​បាន​ល្អ ហើយ​សារធាតុ  គំរប​ក្រោយ​ពេល​រលួយ​នឹង​ក្លាយជា​ជី​ដល់ ស្រូវ​។
៣-​ធ្វើការ​ដកស្មៅ និង​បំផុសដី​ដើម្បី​កំចាត់ ចេញ​នូវ​គូប្រជែង​របស់​ស្រូវ ជា​ពិសេស​ពពួក ស្មៅ​ដែល​នាំ​ម្លប់​ដល់​ស្រូវ ។
៤-​តាម​រយៈ​ការ​ដកស្មៅ​ដោយ​មាន ឧបករណ៍​ជួយ​បំផុសដី​ក៏​នាំ​មក​នូវ​ខ្យល់​ចេញ ចូល​ក្នុង​ដី​ធ្វើ​ឱ្យ​ឫស​ស្រូវ​លូតលាស់​បាន​ល្អ ។
៤-​បាញ់​ជី​ទឹក​ឬ​ប្រោះ​ជី​ទឹក​បន្ថែម​លើ ស្លឹក​ស្រូវ ដូច​ជា​ជី​ទឹក​ដែល​ផ្សំ​ពី​លាមក​គោ​ឬ ទឹកនោមគោ ។ គេ​គួរ​បាញ់​ជី​ទឹក​លើ​ស្លឹក​រយៈ ពេល​១​ស​ប្ដា​ហ៍​ម្ដង​រហូត​ដល់​ស្រូវ​ចេញ​ផ្កា​។
៥-​ធ្វើការ​ដក​គុម្ព​ស្រូវ​ចេញ​ខ្លះ​នៅ​កន្លែង ដែល​ចង្អៀត​ពេក ទៅ​ជួស​បន្ថែម​កន្លែង​ដែល រង្វើល​ពេក​។ ភាព​ចង្អៀត​ពេក​នាំ​ឱ្យ​ស្រូវ​មិនសូវ បែក​គុម្ព​បាន​ល្អ និង​មិន​មាន​ដើម​រឹង​មាំ​ទេ ។
៦-​នៅ​ចន្លោះ​គុម្ព​ស្រូវ​៧-១០​គុម្ព គេ​គួរ​ភ្ជួរ ជា​ចង្អួរ​ខ្វាត់ខ្វែង​ប្រៀប​ដូច​ជា​ចង្អូរ​ក្នុង​ថ្នាល សំណាប​។  ចន្លោះ​ចង្អូរ​អាច​ប្រហែល​០,៥​ម៉ែត្រ ជំរៅ​ពី​០,២ ទៅ​០,៣​ម៉ែត្រ ។ ការ​ធ្វើ​របៀប​នេះ វា​បង្ក​លក្ខណៈ​ឱ្យ​ស្រូវ​ទទួល​ពន្លឺ​គ្រប់គ្រាន់ ជួយ ការពារ​ពី​ការ​បំផ្លាញ ជា​ពិសេស​មមាច​ត្នោត និង ជួយ​ការពារ​កុំឱ្យ​មានទឹក​ដក់​ច្រើន​ពេក​នៅ​កន្លែង ស្រូវ​លូតលាស់ ។
លោក​បណ្ឌិត​យ៉ង សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា ក្នុង   ចំណោម​ចំណុច​ទាំង​៦​ខាងលើ កសិករ​អាច​អនុវត្ដ ចំណុច​ណា​ក៏​បាន​ទៅ​តាម​លទ្ធភាព​និង​ស្ថានភាព ជាក់ស្ដែង ។ តែ​ប្រសិនបើ​កសិករ​អនុវត្ដ​ទាំង​៦   ចំណុច​បាន​ល្អ​ត្រឹមត្រូវ ពេល​នោះ​ស្រូវ​លោក​អ្នក ក៏​បាន​ផល​កាន់តែ​ច្រើន​ផង​ដែរ ។  សំរាប់​ព័​ត៌ មាន​បន្ថែម​សូម​ទំនាក់ទំនង​លោក ហ៊ី​ម ខទៀត ៖ ០១៦ ៥៧៥ ៧១៣ ៕