ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​ប្រជាធិបតេយ្យ​ក្នុង​សភា ​ចង់​កម្រិត​អំណាច​​លោក​ត្រាំ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ដែល​ជា​អ្នកមាន​សិទ្ធិ​ប្រកាសសង្គ្រាម មាន​បំណង​ចង់​កម្រិត​អំណាច​យោធា​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​ដូច​បណ្ដា​ប្រធានាធិបតី​មុន​ៗ​ភាគច្រើន​ដែរ បាន​បញ្ជា​ឲ្យ​ធ្វើ​អន្តរាគមន៍​នៅ​បរទេស ដោយ​មិន​ឆ្លង​កាត់​ការ​យល់ព្រម​របស់​សភា​ជា​មុន​។ ការ​ជជែក​ដេញដោល​គ្នា​ពី​រឿង​នោះ​ត្រូវ​បាន​ធ្វើ​ជា​ថ្មី ក្រោយ​ការផ្តាច់​ជីវិត​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​កា​សេ​ម​សូឡី​ម៉ា​នី…

សហរដ្ឋអាមេរិក ៖ បណ្ដា​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ដែល​ជា​អ្នកមាន​សិទ្ធិ​ប្រកាសសង្គ្រាម មាន​បំណង​ចង់​កម្រិត​អំណាច​យោធា​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​ដូច​បណ្ដា​ប្រធានាធិបតី​មុន​ៗ​ភាគច្រើន​ដែរ បាន​បញ្ជា​ឲ្យ​ធ្វើ​អន្តរាគមន៍​នៅ​បរទេស ដោយ​មិន​ឆ្លង​កាត់​ការ​យល់ព្រម​របស់​សភា​ជា​មុន​។

ការ​ជជែក​ដេញដោល​គ្នា​ពី​រឿង​នោះ​ត្រូវ​បាន​ធ្វើ​ជា​ថ្មី ក្រោយ​ការផ្តាច់​ជីវិត​ឧត្ដមសេនីយ​អ៊ី​រ៉​ង់​កា​សេ​ម​សូឡី​ម៉ា​នី ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ របស់​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​៣​មក​រា​នៅ​ជិត​ក្រុង​បា​ដា​ដ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ជម្លោះ​បើកចំហ​មួយ​រវាង​ក្រុង​តេ​ហេ​រ៉​ង់​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ចំណុច​ទី​៨​នៃ​មាត្រា​ទី​១​របស់​រដ្ឋធម្មនុញ្ញ​អា​មេ​រិ​ក ផ្ដល់​ដល់​សភា​នូវ​អំណាច​ប្រកាសសង្គ្រាម ពិសេស​ការ​ប្រកាសសង្គ្រាម​លោក​លើក​ទី​២​។ ក្រោយ​សង្គ្រាម​វៀតណាម​ហើយ​ក៏​ទោះជា​មាន​វេតូ​របស់​លោក​រី​ឆា​ដ​និក​សុ​ន បណ្ដា​សមាជិក​សភា​បាន​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៧៣​អនុម័ត​លើ​អំណាច​ប្រកាសសង្គ្រាម​(WAR POWERS RESOLUTION) ដើម្បី​បង្ខំ​ប្រធានាធិបតី​ឲ្យ​ទទួល​ការ​អនុម័ត​របស់​សភា សម្រាប់​រាល់​អន្តរាគមន៍​យោធា​ដែល​មាន​លើស​ពី​៦០​ថ្ងៃ​ទៅ ក្នុង​ករណី​មានការ​ប្រ​ទូ​ស្ត្​រ៉ា​យ​គ្នា​។

ប្រធានាធិបតី​លោក​ច​ច​ដាប់​ប៊​ល​យូ​ប៊ូ​សបាន​ទទួល​ការ​អនុញ្ញាត​ដោយ​សំឡេង​ភាគច្រើន​បំផុត​របស់​​សភា ឲ្យ​ប្រើ​កម្លាំងយោធា​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១​កញ្ញា​ឆ្នាំ​២០០១​និង​ការ​អនុញ្ញាត​មួយទៀត​របស់​សភា ឲ្យ​ធ្វើ​អន្តរាគមន៍​នៅ​អ៊ី​រ៉ា​ក់​ក្នុង​ឆ្នាំ​២០០២​។

លោក​ត្រាំ​បាន​ប្រាប់​ដល់​សភា ពី​ការ​វាយប្រហារ​ប្រឆាំង​ឧត្ដមសេនីយ​សូឡី​ម៉ា​នី ៤៨​ម៉ោង​ក្រោយ​ការ​វាយប្រហារ​នេះ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ យោង​តាម​ទីប្រឹក្សា​សន្តិ​ជាតិ​អា​មេ​រិ​ក​លោក​ROBERT O’BRIEN​ថា ការ​វាយប្រហារ​មានការ​អនុញ្ញាត​ពេញលេញ ដោយ​សេចក្ដីសម្រេច​ដែល​អនុម័ត​ក្នុង​ឆ្នាំ​២០០២​។ ប៉ុន្តែ​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​MARK ESPER​គូសបញ្ជាក់​កាលពី​ឆ្នាំទៅ​មិ​ញ​ថា សេចក្ដីសម្រេច​នោះ​មិន​អាច​ឲ្យ​ប្រធានាធិបតី​ធ្វើសង្គ្រាម​មួយ​ប្រឆាំង​អ៊ី​រ៉​ង់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ