ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​ម៉ាស៊ីនបូមទឹក​របស់​សម្តេច​តេ​ជោ​ទៅ​បូមទឹក​ជួយ​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំង​របស់​បញ្ជាការដ្ឋាន​សឹក​រង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង កាលពី​រសៀល​ថ្ងៃ​ទី​៦…

ខេត្តកំពង់ឆ្នាំង ៖ កងកម្លាំង​របស់​បញ្ជាការដ្ឋាន​សឹក​រង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ បាន​នាំ​យក​ម៉ាស៊ីនបូមទឹក របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន យក​ទៅ​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ទឹក នៅ​ចំណុច​ដា​អំបិល​, បឹង​ស្ទុះ​, និង​ចំណុច​ជុំវិញ​ភ្នំ​មាន់ ស្ថិត​ក្នុង​ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​ប្រមាណ​ជាង​១​ពាន់​៥​រយ​ហិ​កតា ។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ធន ធឿ​ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​របស់​គ្រប់​អង្គភាព​នៃ​ផ្នែក​សឹង​រង​ទាំងអស់ ត្រូវ​ប្រឹងប្រែង​អោយ​អស់ពី​សមត្ថភាព ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត​ទឹក ព្រោះស្រូវ​គឺជា​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ត្រូវ​ចាំ​ថា​កងទ័ព​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ ដូចនេះ​ទីណា មាន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ទីនោះ ត្រូវ​តែ​មាន​កងទ័ព​ចុះ​ជួយ​អោយ​ដល់​មូលដ្ឋាន ។

មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង កំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ទោ ធន​ធឿ​ន បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​គ្រប់​បណ្តា​អង្គភាព​ផ្នែក​សឹក​រង​ទាំងអស់​ត្រូវ​តាមដាន និង រាយការណ៍​ជា​ប្រចាំ ដើម្បី​ងាយស្រួល​ចុះ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ។

ជាមួយ​គ្នា​នេះ មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង កំពង់ឆ្នាំង​បាន​ជួយ​ឧ​ប​ត្ថ​ម​ប្រេងម៉ាស៊ីន​ចំនួន​១​ពាន់​លី​ត្រ និង​ថវិកា​ចំនួន​២​លាន ៣០​រៀល​សម្រាប់​ជីក​ប្រឡាយ​យក​ទឹក​ពី​ទន្លេ​ដើម្បី​យក​មក​ជួយ​សង្គ្រោះ​ស្រូវ​នៅ​ក្នុង​តំបន់​ខាងលើ ដែល​ជួប​ប្រទះ​ការ​ខ្វះខាត​ទឹក​ផង​ដែរ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ ភូមិ ឃុំ និង​ស្រុក រួម​ទាំង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជល​គី​រី ដែល​មាន​ដីស្រែ​កំពុង​ខ្វះខាត​ទឹក ក៍បាន​ថ្លៃ​ង​អំណរ​គុណ ដល់​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹង​រង​កំពង់ឆ្នាំង ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​គិតគូរ​សុខទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ពិសេស ពេល​នេះ​ស្រូវ​ជា​១​ពាន់​៥​រយ​ហិ​កតា ដែល​កំពុង​នឹង​ប្រឈម​បញ្ហា​ក្រៀម​ស្វិត បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ​នោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ