ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពក​ផ្សែង​ដ៏​ធំ​មហិមា​នៃ​ភ្លើង​ឆេះ​ រាលដាលដល់​៣​ប្រទេស

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ ពពក​ផ្សែង​ដ៏​ធំ​មហិមា​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​រាតត្បាត​អូស្ត្រាលី​ដ៏​ធ្ងន់ធ្ងរ​បំផុត បាន​ហុយ​រហូត​ដល់ប្រទេស​ស៊ី​លី ​និង​អា​ហ្ស​ង់​ទី​ន ក្រោយ​ពី​វារ​សាត់​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១២.០០០​គីឡូម៉ែត្រ​ពីលើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កមក​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៦​មក​រា របស់​ផ្នែក​ឧតុនិយម​នៃ​ប្រទេស​ទាំង​២​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ​។ អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ផ្នែក​ឧតុនិយម​ស៊ី​លី…

ប្រទេស​អូស្ត្រាលី ៖ ពពក​ផ្សែង​ដ៏​ធំ​មហិមា​នៃ​ភ្លើង​ឆេះ​ព្រៃ ដែល​រាតត្បាត​អូស្ត្រាលី​ដ៏​ធ្ងន់ធ្ងរ​បំផុត បាន​ហុយ​រហូត​ដល់ប្រទេស​ស៊ី​លី ​និង​អា​ហ្ស​ង់​ទី​ន ក្រោយ​ពី​វារ​សាត់​ក្នុង​ចម្ងាយ​ផ្លូវ​ជាង​១២.០០០​គីឡូម៉ែត្រ​ពីលើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កមក​។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​៦​មក​រា របស់​ផ្នែក​ឧតុនិយម​នៃ​ប្រទេស​ទាំង​២​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ផ្នែក​ឧតុនិយម​ស៊ី​លី លោកប៉ា​ទ្រី​ស្យូ​អ៊ួ​រ៉ា​គូសបញ្ជាក់​ប្រាប់​AFP​ថា នា​ព្រឹក​ព្រលឹម​ព្រះអាទិត្យ​មាន​ពណ៌​ក្រហម មក​ពី​ពពក​ផ្សែង​ដែល​ហុយ​ចេញពី​បណ្ដា​តំបន់​ភ្លើង​ឆេះ​ព្រៃ​អូស្ត្រាលី​។ ពពក​ផ្សែង​ស្ថិត​ក្នុង​កម្ពស់​ដល់​៦០០០​ម៉ែត្រ ហើយ​គ្មាន​បាតុភូត​ណាមួយ ដែល​អាច​ធ្វើ​ឲ្យ​ផ្សែង​ទាំងនេះ​ធ្លាក់​មក​កាន់​ផែនដី​វិញ​ឡើយ​។

ទន្ទឹម​នឹង​នេះ​ ផ្នែក​ឧតុនិយម​អា​ហ្ស​ង់​ទី​ន បាន​ផ្សាយ​បណ្ដា​រួប​ភាព​ផ្កាយ​រណប​ដែល​បង្ហាញ​ពពក​ផ្សែង​រសាត់​ពី​ទិស​ខាង​លិចទៅ​ខាងកើត​។ គេ​អះអាង​ថា ​ពពក​ផ្សែងភ្លើង​ឆេះ​ព្រៃ​នោះ អាច​ហុយ​ដល់​រដ្ឋ​RIO GRANDE DO SUL​ជា​រដ្ឋ​នៅ​ចុង​ខាងត្បូង​បំផុត​របស់​ប្រេ​ស៊ី​ល​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ