ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​​ឈ្មួញ​ដែល​យក​ផ្លូវ​លេខ​១៣​​ក្នុងសង្កាត់​វត្តភ្នំ​​ធ្វើជាកន្លែង​​ផ្ញើ​ម៉ូតូ និង​រថយន្ត​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​ផ្នែ​កខាង​កើត​ក្រោយ​ផ្សារ​​រាត្រី​ ស្ថិត​នៅ​​ផ្លូ​វលេខ១៣ ​ក្នុងស​ង្កាត់វ​​ត្តភ្នំ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ត្រូវ​ឈ្មួញ​រំលោ.ភ​យកធ្វើជា​កន្លែង​ផ្ញើម៉ូ​តូ និងរថ​យន្ត​២៤ម៉ោង ដែល​បង្កឱ្យ​មានការកក​ស្ទះយ៉ាង​ខ្លាំង​នៅ​ពេល​ល្ងាច ហើយ​បញ្ហា​នេះ​ ត្រូវបានប្រជាពលរដ្ឋនាំគ្នារិះ​គន់ ​និងសុំឱ្យ​អភិបាល​ខណ្ឌដូន​ពេញ​ដែលទើប​នឹងឡើង​ថ្មី ​ក៏ដូចជា​សាលារាជ​ធានី​ភ្នំពេញ​​

រាជធានីភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​ផ្នែ​កខាង​កើត​ក្រោយ​ផ្សារ​​រាត្រី​ ស្ថិត​នៅ​​ផ្លូ​វលេខ១៣ ​ក្នុងស​ង្កាត់វ​​ត្តភ្នំ ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ ត្រូវ​ឈ្មួញ​រំលោភ​យកធ្វើជា​កន្លែង​ផ្ញើម៉ូ​តូ និងរថ​យន្ត​២៤ម៉ោង ដែល​បង្កឱ្យ​មានការកក​ស្ទះយ៉ាង​ខ្លាំង​នៅ​ពេល​ល្ងាច ហើយ​បញ្ហា​នេះ​ ត្រូវបានប្រជាពលរដ្ឋនាំគ្នារិះ​គន់ ​និងសុំឱ្យ​អភិបាល​ខណ្ឌដូន​ពេញ​ដែលទើប​នឹងឡើង​ថ្មី ​ក៏ដូចជា​សាលារាជ​ធានី​ភ្នំពេញ​​ជួយ​ពិនិត្យ​មើល​ផង ។

ប្រជា​ពលរដ្ឋដែលមាន​លំនៅដ្ឋាន​ជាប់នឹង​ផ្សារ​ចាស់ បាននាំគ្នានិយាយថា សួនច្បារ​ផ្សារចាស់​ត្រូវបាន​សាលា​រាជ​ធានី​ភ្នំពេញ​ចំណាយថវិកា​របស់រដ្ឋអស់ជាច្រើន​ ដើម្បីកែលំអ​ឱ្យ​មាន​សោភ័ណភាព​ល្អ ​និងទុកសម្រាប់​ប្រជាពលរដ្ឋ​ហាត់ប្រាណ ​តែឥឡូវនេះ​ត្រូវ​ឈ្មួញ​យក​ធ្វើជាកន្លែង​ផ្ញើម៉ូតូ​ និងរថ​យន្ត២៤ម៉ោង​ ។ ដោយឡែក​ផ្លូវលេខ១០៨​​ ជាប់ផ្សារ​រាត្រី ​ក៏ត្រូវឈ្មួញយក​ចំណីផ្លូវ​ធ្វើជា​កន្លែង​ផ្ញើម៉ូតូយ៉ាង​អនាធិប​តេយ្យដែរ ។ ​

ទាក់ទិន​នឹងការ​ដែលឈ្មួញយកចិញ្ចើម​ផ្លូវ​ធ្វើ​ជា​កន្លែ​ងចតម៉ូតូ ឬ​រថយន្ត​នេះ ត្រូវ​មន្ត្រីជំនាញ​សាលាខណ្ឌដូនពេញ​ឱ្យ​ដឹងថា បញ្ហា​នេះ​សាលាខណ្ឌដូនពេញ​​មិនមានសិទ្ធិ​ណា​​មួយ ​ហ៊ាន​អារកាត់​យកចិញ្ចើមសួនច្បារ​ផ្សារ​ចាស់ផ្នែក​ខាងកើត​​ទៅ​ឱ្យ​ឈ្មួញធ្វើកន្លែង​ផ្ញើ​ម៉ូតូ​និង​រថយន្តនោះ​ទេ វាជាសិទ្ធិសម្រេច​របស់សាលារាជ​ធានីភ្នំពេញ កាលពីសម័យលោកកែប ជុតិមា ជាអភិបាល ។ ​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព