ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្រុស​ស្រី​២​នាក់​ទៀត ក្រោយ​ផ្ទុះអាវុធ​ច្រើន​គ្រាប់​ក្នុង​ខណ្ឌ​សែន​សុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិនតៃវ៉ាន់​១​ក្រុម ដែល​គេ​មានការ​សង្ស័យ​ថា មាន​ទំនាស់​គ្នា​រឿង​គ្រឿងញៀន បាន​បង្ក​ហិង្សា ផ្ទុះអាវុធ​គំរាម​គ្នា​ឯង​ប្រមាណ​ជាង​៣០​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​បូ​រី​មួយ​កន្លែង ហើយ​ជិះ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​។ លុះ​ក្រោយមក​ត្រូវ​បាន…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិនតៃវ៉ាន់​១​ក្រុម ដែល​គេ​មានការ​សង្ស័យ​ថា មាន​ទំនាស់​គ្នា​រឿង​គ្រឿងញៀន បាន​បង្ក​ហិង្សា ផ្ទុះអាវុធ​គំរាម​គ្នា​ឯង​ប្រមាណ​ជាង​៣០​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​បូ​រី​មួយ​កន្លែង ហើយ​ជិះ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​។ លុះ​ក្រោយមក​ត្រូវ​បាន សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​និង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​២​នាក់​ដែល​ជា​អ្នក​ផ្សំ​គំនិត ។

ហេតុការណ៍​ផ្ទុះអាវុធ​កណ្តាល​ក្រុង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៥៨ ក្នុង​បុរី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ​ដូច​ក្នុង​សមរភូមិ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ តែ​ហួសពេល ដោយសារ​ក្រុម​ជនសង្ស័យ​បាន​ជិះ​គេចខ្លួន​បាត់ ព្រោះ​ក្រុម​សន្តិសុខ​បាន​ផ្តល់​ព័ត៌មាន​យឺតយ៉ាវ ។ ខ​ណះ​នោះ នគរបាល​បាន​រើស​សំបក់​គ្រាប់ បាន​ចំនួន​៣២​គ្រាប់ ដកហូត​បាន​កាំភ្លើងខ្លី​ម៉ា​កឡុក​ចំនួន​២​ដើម​ដែល​ក្រុម​ជនសង្ស័យ បាញ់​អស់​គ្រាប់ ហើយ​បន្សល់​ទុក​។ នៅ​កន្លែង​កើតហេតុ​មាន​ស្នាម​ឈាម ដែល​គេ​សង្ស័យ​ថា មាន​អ្នក​រង​របួស​ក្នុង​ការ​ផ្ទុះអាវុធ​នោះ ក្រៅពី​នោះ​សមត្ថកិច្ច​ក៏​បាន​ដកហូត​គ្រឿងញៀន និង​សម្ភារៈ​កែ​ច្នៃ​គ្រឿងញៀន​ជា​ច្រើន​ទៀត​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនសង្ស័យ ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៣​ទៅ​៤​នាក់ មាន​ទំនាស់​គ្នា ហើយ​ក៏​បាន​ប្រើ​ហិង្សា ដក​កាំ​ភ្លី​ខ្លី​បាញ់​គំរាម​គ្នា​តែ​អ្នកខ្លះ​ថា ដក​កាំភ្លើង​បាញ់​គ្នា​តែ​ម្តង ។ ទាក់ទិន​នឹង​ការ​ផ្ទុះអាវុធ​នេះ សមត្ថកិច្ច មានការ​សង្ស័យ​ថា ក្រុម​ជនជាតិ​ចិនតៃវ៉ាន់​មាន​ទំនាស់​គ្នា​ឯង​រឿង​គ្រឿងញៀន​រួច​ក៏​បាន​បាញ់ប្រហារ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ CHIANG CHUN YI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ម្តុំ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ និង​ដកហូត​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិ​ស ពណ៌​ខ្មៅ និង​ឈាន​ទៅ​នាំ​ខ្លួន​នារី​ជា​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់​ទៀត​ផង​ដែរ​។

ជនសង្ស័យ​ស្រី​ប្រុស​ទាំង​២​នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន ខណ្ឌ​សែន​សុខ​ដោយ​អះអាង​ថា ជា​អ្នក​ផ្សំ​គំនិត ។ ចំណែក​ជន​ដៃដល់​ដែល​សង្ស័យ​ថា ជា​ក្រុម​ជួញដូរ​គ្រឿង​ញៀន​បាន​គេចខ្លួន​បាត់​នៅឡើយ ។ ទោះបីជា​យ៉ាងណា នគរបាល​ខណ្ឌ​សែន​សុខ ពុំ​បាន​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​ផ្ទុះអាវុធ​ខាងលើ​នោះ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ