ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ទេសចរណ៍ធម្មជាតិ​ដីដុះ​រលុះ​ធំ មាន​គំរោង​អភិវឌ្ឍន៍​ហើយ (​​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ដីដុះ​រលុះ​ធំ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​ស្ថិត​នៅ​ជើងភ្នំ​ដងរ៉ែក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​តែ​មាន​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ហើយ​ក្រុម​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​គំរោង​ធ្វើការ​អភិវឌ្ឍន៍​ឆាប់​ៗ​ផង​ដែរ​។ តំបន់​ទេសចរណ៍ធម្មជាតិ​ដីដុះ​រលុះ​ធំ​នេះ…

ខេត្តឧត្តរមានជ័យ ៖ ដីដុះ​រលុះ​ធំ ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​ស្ថិត​នៅ​ជើងភ្នំ​ដងរ៉ែក​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​តែ​មាន​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ហើយ​ក្រុម​អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត មាន​គំរោង​ធ្វើការ​អភិវឌ្ឍន៍​ឆាប់​ៗ​ផង​ដែរ​។

តំបន់​ទេសចរណ៍ធម្មជាតិ​ដីដុះ​រលុះ​ធំ​នេះ ស្ថិត​នៅ​ក្នុងភូមិ​ខ្នាច​ឬ​ស្សី សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ បើ​យើង​ធ្វើ​ដំណើ​ពី​ទីក្រុង​ភ្នំពេញ តាម​ដងផ្លូវ​ជាតិ​លេខ​៦​ឆ្ពោះ​មក​ទីប្រជុំជន​ស្រុក​អន្លង់​វែង តាម​ដងផ្លូវ​ជាតិ​លេខ​៦៧B មាន​ចំងាយ​៤២២​គីឡូម៉ែត្រ និង​បន្ត​ទៅ​កម្សាន្ត​តំបន់​ទេសចរណ៍ធម្មជាតិ​ដីដុះ​រលុះ​ធំ ដែល​មាន​ចំងាយ​៨៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ ដោយ​មិន​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ទេ​។

ទាក់ទិន​ទៅ​នឹង​តំបន់​ទេសចរណ៍​ដីដុះ​រលុះ​ធំ​នេះ ក៏​មានរឿង​អាស្រូវ​មួយ​ចំនួន​ផង​ដែរ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ ឌី សា​រិ​ទ្ធ អនុប្រធាន​ប្រជា​ការពារ​ភូមិ​ដែល​ប្រចាំការ​ការពារ​នៅ​ក្នុង​តំបន់​នោះ​បាន​អះអាង​ថា រូប​គាត់​មិន​សប្បាយចិត្ត​ក្នុង​ការ​លក់ដូរ​បាយ​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ក្នុង​តម្លៃ​ខ្ពស់ ដូច​ជា ម្អូ​ប​សត្វព្រៃ​មួយ​ចាន​១៥​ដុល្លារ ស្មើ​លុយ​ខ្មែរ​៦​ម៉ឺន​រៀល ចំណែក​ភេសជ្ជៈ​គ្រឿង​កំប៉ុង​មាន​តម្លៃ​ជា​ធម្មតា​។ បុរស​រូប​នេះ​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៩ សម្បូ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​មក​លេង​កម្សាន្ត​មិន​ក្រោម​៣០០​ទៅ​២០០​នាក់​ក្នុង​មួយ​ថ្ងៃ តែ​ដើមឆ្នាំ​២០២០ មាន​ភ្ញៀវ​ជាតិ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

បើ​តាម​លោកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តឧត្តរមានជ័យ នៅ​រៀលថ្ងៃ​ទី​៥​ខែ​មករា​នេះ​បានឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍ធម្មជាតិ​ដីដុះ​រលុះ​ធំ ក្រុម​អាជ្ញាធរ​ក្រុង​សំរោង​រួម​នឹង​មន្ទីរ​ទេសចរណ៍​ខេត្ត នឹង​មាន​គំរោង​រៀបចំ​ធ្វើការ​អភិវឌ្ឍន៍​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុន​នេះ​ផង​ដែរ ។ ដោយ​ឡែក​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ក្រុម​អាជីវករ​លក់ដូរ​នៅ​ទីនោះ សម្រាប់​ទទួលភ្ញៀវ​ដែល​តម្លៃ​មិន​អាច​ទទួលយក​បាន​នោះ លោកស្រី​នឹង​ចុះ​ទៅ​ធ្វើការ​អប់រុំ​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ