ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាកសិករ​ កាក់កប​នឹងរបរ​ដាំដំណាំ​សាវម៉ាវ ​នៅក្នុង​ខេត្តប៉ៃលិន

9 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ សាវ​​ម៉ាវជា​ឈ្មោះរុក្ខជា​​តិហូបផ្លែមួយប្រ​ភេទ ​ដែល​មាន​ស្លឹក​ស្រដៀ​ងទៅនឹ​ងបំពេញ​រាជ​ តែ​មាន​ស្លឹកតូច​ៗ ជាង​បំពេញ​រាជ ហើយ​ផ្លែ​វាមាន​លក្ខណៈ​ជាចង្កោម​ សំបក​ផ្លែមាន​ព្រុយ​ស្មាញ គេ​បរិភោគ​វាជា​ចំណី ដោយ​សាច់ខ្លះ​មាន រស​ជាតិជូរ​អែម ខ្លះទៀត​រស​ជាតិ​ផ្អែមឆ្ងាញ់, ​ជារុក្ខជាតិ​មានប្រយោ​ជន៍ គួរ​ដាំ​ឲ្យ​ក្រាស់​ក្រែល​ក្នុងស្រុក ​។ ជាក់​ស្តែង​នៅ​ក្នុង

ខេត្តប៉ៃលិន ៖ សាវ​​ម៉ាវជា​ឈ្មោះរុក្ខជា​​តិហូបផ្លែមួយប្រ​ភេទ ​ដែល​មាន​ស្លឹក​ស្រដៀ​ងទៅនឹ​ងបំពេញ​រាជ​ តែ​មាន​ស្លឹកតូច​ៗ ជាង​បំពេញ​រាជ ហើយ​ផ្លែ​វាមាន​លក្ខណៈ​ជាចង្កោម​ សំបក​ផ្លែមាន​ព្រុយ​ស្មាញ គេ​បរិភោគ​វាជា​ចំណី ដោយ​សាច់ខ្លះ​មាន រស​ជាតិជូរ​អែម ខ្លះទៀត​រស​ជាតិ​ផ្អែមឆ្ងាញ់, ​ជារុក្ខជាតិ​មានប្រយោ​ជន៍ គួរ​ដាំ​ឲ្យ​ក្រាស់​ក្រែល​ក្នុងស្រុក ​។ ជាក់​ស្តែង​នៅ​ក្នុង​ចម្ការ ​មួយក​ន្លែង​ស្ថិត​នៅ​ចំណុច​ក្បែរ​រមណីយ​ដ្ឋាន​អាង​ជីង​ចក់ ​ក្នុងភូមិ​អូរចា្រ​លើ សង្កាត់​ទួលល្វា​ ក្រុង​ប៉ៃលិន មាន​ដំណាំ​សាវ​ម៉ាវ​ ជា​ច្រើន​ដើម​ ហើយ​កំពុង​តែទទួល​ផល​ជាបណ្តើរៗ​ពីដំណាំ​នេះ ​។

បើ​តាម​សម្តី​បុរស​ម្នាក់ ​ ឈ្មោះ ​រឿន​ សក្តា ​អាយុ២៦​ឆ្នាំ ​ប្រពន្ធ​ឈ្មោះ ​ឃិន​ ស៊ីណាត ​អាយុ២៣​ឆ្នាំ ជា​មេការ​មើល​ខុស​ត្រូវ​ឱ្យ ​ក្រុមហ៊ុន​ដំណាំក​សិកម្ម​ឯកជន​ខាងលើ​ បាន​រៀប​រាប់ឱ្យ​ដឹងថា​ នៅក្នុង​ចម្ការ​ខាង​លើនេះ មាន​ផ្ទៃដី​ទាំងអស់​ទំហំ​ចំនួន​១៦ ហិក​តា ​ក្នុងនោះ​មាន​ដាំដំ​ណាំជា​ច្រើន​ប្រភេទ ​ដូចជា​ ស្វាយ​ប្រហែល​២០០​ដើម ធុរេ​នជាង​៦០​ដើម តាង៉ែន​(ហៅ​មៀន​ប៉ៃលិន)​ ជាង​៦០ដើម ​ខ្នុរជា​ង៣០​ដើម ​ដើម​អំពិល​ផ្អែម​ជាង​៣០​ដើម និង​ដំណាំ​សាវ​ម៉ាវជាង​២០០ដើម ហើយ​ដំណាំ​ទាំង​នេះ​សុទ្ធ​តែ បាន​ទទួល​ផលជា​រៀងរា​ល់ឆ្នាំ លើក​លែង​តែ​ដើម​ធុរេន​ដែល​ទើប​តែយក​មកដាំ​បាន​ប៉ុន្មាន​ឆ្នាំ​មិនទាន់​ទទួល​ផល​នៅ​ឡើយទេ ​។ ទាំង​ពីរនាក់​ប្តីប្រពន្ធ​​បានរៀប​រាប់បន្ត​ឱ្យដឹង​ទៀតថា ​ដីចម្ការ​ដំណាំ​ទាំង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ប្រគល់​ឱ្យបុរ​សម្នាក់​ ឈ្មោះ​ ចាវ ​ខាន់ ​នាយ​ករង​រដ្ឋបាល​សាលា​ខេត្ត ​ជាអ្នក​គ្រប់​គ្រង ដោយ​ជួល​ពួក​គេ​ទាំងពីរ​នាក់​ឱ្យ​ទៅ​ដេក​ចាំ​ថែរ​ក្សា ហើយជា​ដី​ដែល ​ថៅកែ​បានទិញ​ពីម្ចាស់​ដើមម្នាក់​ផ្សេង​ទៀត ​។

ទាក់​ទិន​ទៅ​នឹង​ដំណាំ​កសិកម្ម​នៅក្នុងចម្ការ​ដ៏ធំ​មួយ​នេះ លោក ​ចាវ ខាន់ ​ ជាអ្នក​​គ្រប់គ្រ​ងបាន​រៀប​រាប់​ឱ្យដឹងថា​ មាន​ដំណាំ ច្រើនមុ​ខដែល​ដាំនៅ​ក្នុង​ចម្ការ​ខាង​លើ ​ប៉ុន្តែ​ដំណាំ​ដែលទ​ទួលផល​នៅពេល​នេះ​គឺផ្លែ​សាវម៉ាវ ​ដោយ​ដំណាំ​នេះបា​នចាប់ ផ្តើម​ចេញផ្កា​នៅ​ដើម​ខែមីនា ​២០១៤ ​រហូត​មកដល់​ដើម​ខែមិថុនា ​ដំណាំមួ​យនេះ​បាន​ទុំមួយ​ចំនួន ​ហើយ​ត្រូវ​មេការ​នៅ​ក្នុង ចម្ការ​នេះ កាត់​លក់ឱ្យ​ភ្ញៀវ​ដែល​ចូលទៅ​ទិញ​ដល់​ក្នុងចម្ការ​ បាន​ប្រហែល​៥០០​គីឡូក្រា​មមក​ហើយ ដោយ​នៅសល់​ផ្លែជា ច្រើន​ទៀត ​ដែល​កំពុង​តែទុំ​ជាបណ្តើរ​ៗ ។ 

ប្រភ​ពបន្ត​ទៀតថា​ តាំង​ពីទិញ​ដីចម្ការ​និង​ដំណាំ​ទាំងនេះ​រួចមក​រហូត​មកដល់​ពេលនេះ​បាន​រយៈ​ពេល​២ឆ្នាំ​មក​ហើយ ហើយ​ក៏ទើប​តែទទួល​បាន​ផលបាន​ចំនួនពីរ​ដងដែរ​ ។ បើ​និយាយ​ពីសា​វម៉ាវកាល​ពីឆ្នាំ២០១៣​កន្លង​មក​ទទួល​ផល​បាន​ចំនួន​ជាង​​១០តោន ដោយ​លក់ដុំ​១គីឡូ​ក្រាម​លក់​ថ្លៃ៣៥០០រៀល​ បើលក់​រាយ១គីឡូ​ក្រាម​ថ្លៃ៥០០០រៀល​ ។ ចំណែក​នៅ​ឆ្នាំថ្មី​នេះ ខាង​អ្នកមើល​ការខុស​ត្រូវ​ក្នុង​ចម្ការ ​ទើបតែ​កាត់​លក់​បាន​ប្រហែល​៥០០​គីឡូ​ក្រាម​ប៉ុណ្ណោះ ដោយ​ក្នុង១​គីឡូ​ក្រាម​លក់​ដុំ​ថ្លៃ២៥០០រៀល ​និងលក់រាយ​១គីឡូ​ក្រាម​ថ្លៃ៤០០០​រៀល ​ហើយម៉ូយ​ទិញហ៊ាន​ឱ្យតម្លៃ​ថោក ព្រោះ​ថា សាវម៉ាវ​ថៃបាន​ចូល​មកតាម​ច្រកព្រំ​ដែន​ជាច្រើន​ ដោយ​គេលក់​ក្នុងតម្លៃ​ថោកៗ ​ត្រឹម តែ១​គីឡូក្រាម​២០០០​ទៅ២៥០០​រៀល​ប៉ុណ្ណោះ ​។ ម្យ៉ាង​វិញ​ទៀត តាម​ដែល​លោក​ប៉ាន់ស្មាន​នៅឆ្នាំនេះ​ អាចទទួល​បានរហូត​ដល់៣០​តោន​គឺកើន​ឡើង​ជាងឆ្នាំ​មុន ហើយ​ឈ្មួញ​ដែល​គេមកទិ​ញមាន​អ្នករស់​នៅខេត្តប៉ៃលិន ​បាត់ដំបង​ ពោធិ៍សាត់​ និងមក​ពីរាជ​ធានីភ្នំពេ​ញផង​ដែរ ព្រោះ​ពួកគេ​បើកបរ​រថយន្តម​កលេង​នៅរមណី​យដ្ឋាន​អាងជី​ងចក់ក៏​ឈាងចូល​ទិញ​ទៅផ្ញើ​បងប្អូន​នៅ​ស្រុកកំណើត​ ។ លោក​បាន​បញ្ជាក់​ថាសាវ ម៉ាវនៅ​ក្នុងចម្កា​រមួយនេះ​ តាម​ដែល​លោក​ភ្លក់រស​ជាតិ ឃើញ​ថា មាន​សភាព​ខុសប្លែក​ពីសាវម៉ា​វដទៃ​បន្តិច ព្រោះ​មាន​រស​ជាតិ​ផ្អែមមុត ​ និងមា​នក្លិន​ឈ្ងុយ​មានគ្រា​ប់តូចងាយ​ស្រួល​ក្នុងការ​ទទួល​ទាន ។

លោក​​ចាវ ខាន់ ក៏បាន​ប្រាប់​ពីរបៀប​ប្រើប្រាស់​ទឹក​ស្រោ​ចស្រព​ទៅលើ​ដំណាំ​ទាំងអស់​ ក្នុងចម្កា​​រផងដែរ ដោយ​គាត់​បាន​ឱ្យ​ជាងត​ទុយយ៉ូ​បង្ហូរទឹក​ចេញពី​ក្បាលទឹក​រមណីយ​ដ្ឋានអាង​ជីងចក់ ​ ដែល​​មានរយៈចំងាយ​ប្រហែល​១៥០០ម៉ែត្រ ទើប​ដល់​ចម្ការ ​​ហើយទឹកនេះ​អាចហូរ​​ទៅស្រោច​ដំណាំ​ចម្កា​រគ្រប់​ពេលវេលា​ ដោយ​គាត់​អត់មានប្រើ​ប្រាស់​ម៉ាស៊ី​នបូមទឹក​នោះ​ទេ ព្រោះ​នីវ៉ូទឹកខា​ងលើខ្ពស់​ជាងដីច​ម្ការ​ប្រហែល​៤ទៅ៥​ម៉ែត្រ​ឯណោះ ​។ នៅរដូវ​ប្រាំង​មាន​ការហូរ​ខ្សោយ​បន្តិច ព្រោះ​ពុំសូវ​មាន​ទឹកភ្លៀ​ងធ្លាក់​ចូល​បន្ថែម តែទោះ​បីជា​បែប​នេះ​ក៏​នៅ​តែអាច​បើក​បាញ់ស្រោច​គល់ដំណាំ​ទាំងនោះ​បាន​មិន​រអាក់​រអួល​នោះឡើយ​​ ។

សូមបញ្ជាក់ថា​នេះជា​លើកទី១​ហើយ ដែល​កសិករប្រើ​កម្លាំង​ទឹកភ្នំ ដោយ​ប្រើទុយ​យ៉ូ ដាក់​បង្ហូរ​ស្រោច​ដំណាំ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ដោយ​មិនចាំ​បាច់​ប្រើប្រាស់​កម្លាំង​​ម៉ាស៊ីន ដែលចំ​ណាយ​ប្រេងសាំង​អស់​ច្រើននោះ​ឡើយ ​។