ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​សេនាប្រមុខ​ហា​ហ្វ​តា ​វាយ​យក​​ទីក្រុង​មួយ

4 ឆ្នាំ មុន

ប្រទេស​លី​ប៊ី់ ៖ កងកម្លាំង​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី កាល​ពី​ថ្ងៃ​ទី​៦​មក​រា​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​SYRTE ដែល​នោះ​ជា​អន្លូង​ធ្ងន់​មួយ​សម្រាប់​គូប្រជែង ក្នុង​កាលៈទេសៈ​ដែល​មាន​ភាព​តានតឹង ក្រោយ​ការ​ប្រកាស​របស់​តួ​ក​គីប​ញ្ជួ​ន​កងទ័ព​ខ្លួន​មក​លី​ប៊ី​។ ការ​បាត់បង់​ទីក្រុង​SYRTE​ជា​ការ​វាយបក​ធ្ងន់ធ្ងរ​មួយ​សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ទទួល​ស្គាល់​ដោយ​អ​.​ស​.​ប​។ កងកម្លាំង​រដ្ឋាភិបាល​នេះ​បាន​ត្រួតត្រា​ទីក្រុង​នោះ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក…

ប្រទេស​លី​ប៊ី់ ៖ កងកម្លាំង​របស់​សេនាប្រមុខ​ខា​លី​ហ្វា​ហា​ហ្វ​តា បុរស​ខ្លាំង​ភាគ​ខាងកើត​លី​ប៊ី កាល​ពី​ថ្ងៃ​ទី​៦​មក​រា​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​SYRTE ដែល​នោះ​ជា​អន្លូង​ធ្ងន់​មួយ​សម្រាប់​គូប្រជែង ក្នុង​កាលៈទេសៈ​ដែល​មាន​ភាព​តានតឹង ក្រោយ​ការ​ប្រកាស​របស់​តួ​ក​គីប​ញ្ជួ​ន​កងទ័ព​ខ្លួន​មក​លី​ប៊ី​។

ការ​បាត់បង់​ទីក្រុង​SYRTE​ជា​ការ​វាយបក​ធ្ងន់ធ្ងរ​មួយ​សម្រាប់​រដ្ឋាភិបាល​រួបរួម​ជាតិ​លី​ប៊ី​ទទួល​ស្គាល់​ដោយ​អ​.​ស​.​ប​។ កងកម្លាំង​រដ្ឋាភិបាល​នេះ​បាន​ត្រួតត្រា​ទីក្រុង​នោះ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ក្រោយ​វាយ​បណ្ដេញ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ចេញពី​ទីនោះ បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ជា​ច្រើន​ខែ​មក​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ទីក្រុង​បេន​ហ្គា​លី លោក​អា​ហ៍​ម៉េ​ដ​អាល់​មេ​ស្មា​រី​អ្នកនាំពាក្យ​របស់​កងកម្លាំង​សេនាប្រមុខ​ហា​ហ្វ​តា​ប្រកាស​ថា ទីក្រុង​ជាប់​ឆ្នេរសមុទ្រ​នោះ​ស្ថិត​នៅ​ចម្ងាយ​៤៥០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​លី​ប៊ី​ត្រូវ​បាន​រំដោះ​ទាំងស្រុង​។ ការ​វាយ​ដណ្ដើម​យក​ទីក្រុង​នេះ​កង​កម្លាំង​​លោក​ហា​ហ្វ​តា​ប្រើ​ពេល​តែ​៣​ម៉ោង​ប៉ុណ្ណោះ​។ បេសកជន​អ​.​ស​.​ប​សម្រាប់​លី​ប៊ី​បាន​ថោ្ក​ល​ទោស​ការ​ជ្រៀតជ្រែក​របស់​បរទេស​។

យោង​តា​មក​កង​ម្លាំ​ង​លោក​ហា​ហ្វ​តា​ថា យុទ្ធ​ជន​ច្រើន​នាក់​របស់​កងកម្លាំង​រដ្ឋាភិបាល​រួបរួម​ជាតិ ត្រូវ​ចាប់​ជា​ឈ្លើយសឹក​ហើយ​បណ្ដា​អាវុធ​ពួក​គេ​ត្រួ​វ​រឹបអូស ខណៈ​អ្នក​ដទៃ​ៗ​ទៀត​រត់គេច​ខ្លួន​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ