ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ MOON ​អះអាងថា ​ធ្វើការ​ខិតខំ​ប្រឹង​ប្រែង​សម្រាប់​គម្រោង​អន្តរ​​កូរ៉េ​សំខាន់​ៗ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN កាលពី​ថ្ងៃ​ទី​៧​មក​រា​សម្ដែង​ពី​បំណង​របស់​លោក ចង់​ឲ្យ​កូរ៉េ​ទាំង​២​ធ្វើការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​បង្កើត​បណ្ដា​លក្ខ​ខណ្ឌ​អនុគ្រោះ សម្រាប់​ទស្សនកិច្ច​មួយ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក ​MOON JAE IN កាលពី​ថ្ងៃ​ទី​៧​មក​រា​សម្ដែង​ពី​បំណង​របស់​លោក ចង់​ឲ្យ​កូរ៉េ​ទាំង​២​ធ្វើការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​បង្កើត​បណ្ដា​លក្ខ​ខណ្ឌ​អនុគ្រោះ សម្រាប់​ទស្សនកិច្ច​មួយ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ជុង​អ៊ុ​ន​នៅ​កូរ៉េ​ខាងត្បូង ដូច​ការ​ព្រមព្រៀង​គ្នា​។

ក្នុង​សុន្ទរកថា​សម្រាប់​ឆ្នាំ​ថ្មី​លោក​MOON​អះអាង​ជា​ថ្មី ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​លោក​ធ្វើការ​ខិតខំ​ប្រឹងប្រែង សម្រាប់​ស្ដារ​ឡើង​វិញ​បណ្ដា​គម្រោង​អន្តរ​កូរ៉េ​សំខាន់​ៗ ដូច​ជា​គម្រោង​ប៊ុ​ក​ឧស្សាហកម្ម​កា​អឺ​សុង​និង​គម្រោង​ទេសចរណ៍​នៅ​ភ្នំ​KUMGANG ព្រមទាំង​គម្រោង​សម្រាប់​ភ្ជាប់​ផ្លួ​វ​ថ្នល់​និង​ផ្លូវដែក​កាត់​ព្រំដែន​ជាដើម​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​រហូត​មក​ទល់​បច្ចុប្បន្ន សម្រេច​បានការ​រីក​ចម្រើន​តិចតួច ដោយសារ​កូរ៉េ​ខាងត្បូង​ត្រូវ​គោរព​បណ្ដា​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​។
ក្នុង​សុន្ទរកថា​ឯ​វិមាន​ប្រធានាធិបតី ហើយ​ផ្សាយ​តាម​ទូរទស្សន៍ លោក​MOON​គូសបញ្ជាក់​ថា ខ្ញុំ​ចង់​ឲ្យ​កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង ធ្វើការ​រួម​គ្នា​បង្កើត​បណ្ដា​លក្ខខណ្ឌ​សម្រាប់​ទស្សនកិច្ច​មួយ​របស់​លោក​គី​ម​ជុង​អ៊ុ​ន ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ លោក​ក៏​ស្នើ​ផង​ដែរ​ឲ្យ​មានការ​ពិភាក្សា​គ្នា​ដើម្បី​បង្កើត​ក្រុម​រួម​តែ​មួយ សម្រាប់​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ក្រុង​តូ​ក្យូ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​រដូវក្ដៅ​ខាង​មុខ ហើយ​ហែ​ក្បួន​រួម​គ្នា​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​នោះ​។ លោក​ក៏​ស្នើ​ចាប់ផ្ដើម​ពិភាក្សា​គ្នា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ ដោយ​លោក​លើក​ឡើង​ថា ខ្ញុំ​យល់​ថា​លោក​គី​ម​ជុង​អ៊ុ​ន​ក៏​មាន​ឆន្ទៈ​ដូច​គ្នា​នេះ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ