ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បាន​ទៅ​លេង​រមណីយដ្ឋាន​អូរ​ឫស្សី​កណ្តាល​នឹង​ទទួល​អារម្មណ៍​ប្លែក (មានវី​ដេ​អូ)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេស ចរណ៍​អូរ​ឫស្សី​កណ្តាល​គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ពិសេស​ខុស​ពី​គេ​។ តំបន់​នោះ​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម តំបន់​រមណី​ដ្ឋា​ន​អូរ​ឫស្សី​កណ្តាល​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ពោ​ពេញ​ដោយ​ម្លប់ ដើមឈើ ខ្សែទឹក​ហូរ​ថ្លា​ដូច​កញ្ចក់​។ លោក…

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេស ចរណ៍​អូរ​ឫស្សី​កណ្តាល​គឺជា​តំបន់​ទេសចរណ៍​មួយ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត​ដែល​មាន​សក្តានុពល​ពិសេស​ខុស​ពី​គេ​។

តំបន់​នោះ​កើតឡើង​ដោយ​ធម្មជាតិ​បូក​រួមការ​កែ​ច្នៃ​បន្ថែម តំបន់​រមណី​ដ្ឋា​ន​អូរ​ឫស្សី​កណ្តាល​នេះ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ដល់​ហាក់​ទទួល​បាន​អារម្មណ៍​ប្លែក ដោយសារ​ជ្រលង​ដងអូរ​ក្នុង​ព្រៃ​ពោ​ពេញ​ដោយ​ម្លប់ ដើមឈើ ខ្សែទឹក​ហូរ​ថ្លា​ដូច​កញ្ចក់​។

លោក មាន សុខ​គឿ​ន អនុ​ប្រ ធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ស្ទឹង​ត្រែ ង​អោយ​ដឹង​ថា តំបន់​រមណីយដ្ឋាន​អូរ​ស្សី​កណ្តាល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ចំ​ងា​យ​២៨​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត ។

លោក​អនុប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បញ្ជាក់​ថា សេវា​នៅ​ទីនោះ គឺ​គេ​គិត​ទៅ​លើ​រថយន្ត​ធុន​តូច​ចំណាយ ត្រឹម​៥.០០០​រៀល ចំណែក​រថយន្ត​ធុន​ធំ​គឺ​ចំណាយ​ត្រឹម​៧០០០​រៀល រីឯ​មនុស្ស​មិន​គិត​ប្រាក់​ឡើយ ។ ដោយ ឡែក​សម្រាប់​សេវា​តម្លៃ​ម្ហូបអាហារ​នៅ​ទីនោះ គេ​មាន​បិទ​តារាង​តម្លៃ​ទៅ​តាម​មុខទំនិញ និង​មុខម្ហូប​ដែល​ភ្ញៀវ​អាច​ជ្រើសរើស​បាន​តាម​តម្រូវការ​។

ស្ត្រី​ជា​ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ​សុខ ដា​នី មក​ពី​ខេត្តសៀមរាប បាន​រៀបរាប់​ថា រាល់​កម្មវិធី​បុណ្យ​ធំ​ៗ​ក្រុម​គ្រួសារ​របស់​គាត់​មិន​ដែល​រំលង​រមណីយដ្ឋាន​នេះ​ឡើយ ដោយសារ​រមណី​ដ្ឋា​ន​នេះ មាន​ផាសុកភាព​ទាំង​ខ្យល់អាកាស សម្រស់​ធម្មជាតិ​ទឹកថ្លា​ត្រជាក់​អាច​លេង​បាន​ទាំង​ចាស់​និង​ក្មេង រីឯ​សេវា​សមរម្យ បរិស្ថាន​ល្អ និង​សន្តិសុខ​ផង​ដែរ ហើយពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រមណី​ដ្ឋា​ន​មួយ​នេះ​កាន់តែ​ស្រស់​ស្អា​តទៅ​ផង​ដែរ​។

លោក ឈុ​ន សម្បត្តិ ជា​ភ្ញៀវ មក​ពី​ក្រុង​ស្ទឹង​ត្រែង​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កាលពីមុន​ទីកន្លែង​នេះ មិន​មាន​អ្វី​ត្រឹម​ទឹក​ហូរ​ក្រោម​ដើមឈើ​ត្រឈឹងត្រឈៃ​នោះ​ទេ តែ​បច្ចុប្បន្ន ទីកន្លែង​នេះ​បាន​ប្រែ​ក្លាយទៅជា​រមណី​ដ្ឋា​ន​មាន​ទាំង​ស្ពាន​ឫស្សី​ឆ្លងកាត់​ខ្វាត់ខ្វែង មាន​រោង​អង្គុយ​លេង មាន​កន្លែង​ក្រាលកន្ទេល មាន​កន្លែង​សម្រាប់​បត់ជើង និង​មាន​កន្លែង​ចត​រថយន្ត​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ