ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​ទិវា​ជ័យ​ជម្នះ​​៧​មក​រា

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែមករា ឆ្នាំ​២០២០ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក…

ខេត្តកណ្តាល ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែមករា ឆ្នាំ​២០២០ លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អនុប្រធាន​ក្រុមការងារ​គណ​:​ពង្រឹង​មូលដ្ឋាន​ខេត្តកណ្តាល និង​ជា​ប្រធាន​​គណ​:​ពង្រឹង​មូលដ្ឋាន​ស្រុក​ពញាឮ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុ​ស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ៧​មក​រា នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល ។ អង្គពិធី​មានការ​ចូលរួម​ដោយ​សមាជិក​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ពញាឮ គណៈកម្មាធិការ​គណបក្ស​ខេត្តកណ្តាល និង​ស្រុក​ពញាឮ ព្រមទាំង​បណ្តា​ឃុំ​ក្នុង​ស្រុក​ពញាឮ យ៉ាងច្រើន​កុះករ​។

ក្រោយ​ពី​បាន​ស្តាប់​នូវ​ខ្លឹមសារ​ស្នូល​សំខាន់​នៃ​ទិវា​ជ័យជម្នះ ៧​មក​រា និង​លទ្ធផល​នៃ​សន្និបាត គណ​:​​ក​ម្មា​ធិ​ការ​កណ្តាល លើក​ទី​៤១ អាណត្តិ​ទី​៥ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជម្រាប​ជូន​ដោយ​លោក​រដ្ឋមន្ត្រី​រួច​មក អង្គពិធី​បាន​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា ទិវា​ជ័យជម្នះ ៧​មក​រា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​មានជីវិត​រស់រាន​ឡើង​វិញ និង​ក្រោម​គោលនយោ​បាយ​​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព​ពេញលេញ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្នុង​ជំហាន​ដ៏​ស្វាហាប់ និង​ប្រកបដោយ​មោទនភាព​។

អង្គពិធី បាន​ប្តេជ្ញា​ជា​ធ្លុង​មួយ បន្ត​ថែរក្សា​ឲ្យ​បានជា​ដាច់ខាត​នូវ​សុខ​សន្តិភាព សម្រាប់​បន្ត​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា ឲ្យ​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត និង​ប្រកបដោយ​ចីរភាព និង​សូម​អរគុណ​សន្តិភាព មាន​សន្តិភាព ទើប​យើង​មាន​អ្វី​ៗ​ដូច​សព្វ​ថ្ងៃនេះ ។

ដើម្បី​ជា​ចំណងដៃ សម្រាប់​ឆ្នាំ​ថ្មី​នេះ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១២ គីឡូម៉ែត្រ​នៅ​ក្នុង​ឃុំ​ចំនួន​៣ របស់​ស្រុក​ពញាឮ និង​សាងសង់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ពញាឮ ថ្មី​ផង​ដែរ ។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ