ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​សិន​​មាន​ជំងឺ​មួយ​នេះហើយ អ្នក​ចាក់​វ៉ាក់​សាំង​អ៊ុត​ធំ ក៏​ដូច​អត់​ចាក់​ចឹ​ង​

4 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​បាន​និយាយ​ថា អ្នក​ជំងឺអេដស៍​នឹង​បាត់បង់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​អ៊ុត​ធំ​ទោះបីជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​កាលពី​ក្មេង​ក៏​ដោយ ប៉ុន្តែ​ប្រព័ន្ធ​ភាពស៊ាំ​នេះ​នឹង​ស្តារ​ឡើង​វិញ​នៅ​ពេល​ទទួល​បានការ​ព្យាបាល​ដោយ​ថ្នាំ​ពន្យា ឬ​ហៅ​ថា Anti-retroviral Therapy​។ Anti-retroviral Therapy (ART) គឺជា​ការ​ប្រើប្រាស់​ថ្នាំ​ជំងឺអេដស៍…

ការ​សិក្សា​ថ្មី​បាន​និយាយ​ថា អ្នក​ជំងឺអេដស៍​នឹង​បាត់បង់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​អ៊ុត​ធំ​ទោះបីជា​ពួក​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​កាលពី​ក្មេង​ក៏​ដោយ ប៉ុន្តែ​ប្រព័ន្ធ​ភាពស៊ាំ​នេះ​នឹង​ស្តារ​ឡើង​វិញ​នៅ​ពេល​ទទួល​បានការ​ព្យាបាល​ដោយ​ថ្នាំ​ពន្យា ឬ​ហៅ​ថា Anti-retroviral Therapy​។

Anti-retroviral Therapy (ART) គឺជា​ការ​ប្រើប្រាស់​ថ្នាំ​ជំងឺអេដស៍ ​ដើម្បី​ព្យាបាល​ការ​បង្ក​រោគ​ដោយ​មេរោគ​អេ​ដស៍​។ វា​នឹង​ជួយ​អ្នក​ជំងឺអេដស៍រ​ស់បាន​កាន់តែ​យូរ មាន​សុខភាព​ល្អ និង​បន្ថយ​ការ​ប្រឈម​នឹង​ការ​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អ្នក​ដទៃ​ទៀត​។

ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Infectious Diseases on HIV-associated Immune Amnesia បាន​ពន្យល់​ថា មូលហេតុ​ដែល​អ្នក​ជំងឺអេដស៍​នៅ​តែ​មាន​អាយុ​ខ្លី ឬ​ឆាប់​បាត់​បង់​ជីវិត​ជាង​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ដោយ ART​។

ការ​សិក្សា​បាន​ធ្វើការ​តាមដាន​ទៅ​លើ​ការ​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀត​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Science and Science Immunology បាន​រក​ឃើញ​ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​ដែល​ឆ្លង​ជំងឺ​កញ្ជ្រឹល ​គឺ​មិន​មាន​ប្រព័ន្ធ​ភាពស៊ាំ​ស្រ​ដៀង​គ្នា​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ទៀត​ដូច​ជា ជំងឺ​ផ្តាសាយ​ជាដើម​។

សម្រាប់​ការ​សិក្សា​មួយ​ដែល​ដឹកនាំ​ដោយ Mark K. Slifka មក​ពី Oregon Health and Science University ក្នុង​សហរដ្ឋអាមេរិក បាន​ធ្វើការ​ប្រៀបធៀប​ការ​ឆ្លើយ​តប​របស់​កោសិកា T-cell និង​អង់ទីគ័រ​របស់​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​វិជ្ជមាន និង​អវិជ្ជមាន សរុប ១០០​នាក់ ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អ៊ុត​ធំ​កាលពី​នៅ​ជា​យុវវ័យ​។

ពួក​គេ​បាន​រក​ឃើញ​ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ផ្ទុកមេរោគ​អេ​ដស៍​វិជ្ជមាន​ដែល​បាន​ព្យាបាល​ដោយ​​ថ្នាំ​ពន្យា (ART) មាន​ដែន​កំណត់​ក្នុង​ការ​ឆ្លើយ​តប​នឹង​វីរុស​ជា​ប្រភេទ​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺ​អ៊ុត​ធំ​។ ជា​ធម្មតា​អ្នក​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​អ៊ុត​ធំ គឺ​មាន​កោសិកា CD4 សម្រាប់​ចង​ចាំ​វីរុស និង​ឆ្លើយ​តប​វីរុស​នេះ​វិញ​យ៉ាងច្រើន​នៅ​ពេល​ប៉ះពាល់​នឹង​វីរុស​ពិតប្រាកដ​ម្តងទៀត​។

តាម​ការ​ស្រាវជ្រាវ​ពី​មុន​បាន​បង្ហាញ​ថា កោសិកា CD4 ដែល​ពិសេស​សម្រាប់​វីរុស​អ៊ុត​ធំ ត្រូវ​បាន​រក្សា​ក្នុង​ខ្លួន​ជាប់​រហូត​ដល់ ៧៥​ឆ្នាំ​ឯណោះ​។ ការ​រក​ឃើញ​នេះ​បាន​កើតឡើង​ទោះបីជា​ការ​ពិត​មួយ​និយាយ​ថា ការ​ប្រើ​ថ្នាំ​ពន្យា (ART) មាន​ប្រសិទ្ធភាព​តាម​រយៈ​ការ​បង្កើន​ចំនួន​កោសិកា CD4 លើ​អ្នកជំងឺ​ផ្ទុកមេរោគ​អេ​ដស៍​វិជ្ជមាន​ក៏​ដោយ​។

រឿង​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពន្យា​អាច​បង្កើន​ចំនួន​កោសិកា T Cell សរុប​ទាំងអស់​ក៏​ដោយ តែ​វា​មិ​ណ​អាច​ស្តា​ឡើង​វិញ​នូវ​កោសិកា T Cell ដែល​ពិសេស​សម្រាប់​ប្រឆាំង​វីរុស​ខ្លាំង​កាលពី​នៅ​ក្មេង​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ