ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិបាក​ចិត្ត​រឿង​​​​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​​មែន​ទេ មាន​វិធី​ម្យ៉ាងទៀត​អាច​បំបាត់​បាន

4 ឆ្នាំ មុន

យើងខ្ញុំ​ជឿជាក់​ថា​សុភាព​នារី​គ្រប់​រូប​សុទ្ធតែ​ធ្លាប់​ដឹង​ពី​វិធី​នៃ​ការ​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​រួច​មក​ហើយ ប៉ុន្តែ​នៅ​ទី​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ម្យ៉ាងទៀត​ក្នុង​ការ​ព្យាបាល​។​អ្នក​អាច​ជ្រើសរើស​វិធី​ដែល​អ្នក​គិត​ថា​ងាយស្រួល​មក​អនុវត្ត​បាន​។ ១-អ្នក​អាច​យក​ទឹក​ត្រជាក់​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់ បន្ទាប់​មក​យក​ក្រដាស​ជូត​មាត់​មក​ជ្រលក់​ហើយ​យក​ទៅ​បិទ​នៅ​ក្រោម​ភ្នែក​១៥​នាទី​ជា​ការ​ស្រេច​។ ២-អ្នក​អាច​យក​តែ​មួយ​កែវ​តូច​ទៅ​ដាក់​ក្នុង​ទូទឹកកក​ប្រហែល​១៥​នាទី បន្ទាប់​មក​យក​សំលី​ទៅ​ជ្រលក់​ហើយ​យក​ទៅ​បិទ​នៅ​លើ​ត្របកភ្នែក​អ្នក​។ ៣-អ្នក​អាច​យក​ពងមាន់​ទៅ​ស្ងោរ​ឱ្យ​ឆ្អឹ​ន បន្ទាប់​មក​បកសំបក​ចេញ ហើយ​យក​កន្សែង​មក​រុំ​ពងមាន់ បន្ទាប់​មក​ទៀត​បិទ​ភ្នែក…

យើងខ្ញុំ​ជឿជាក់​ថា​សុភាព​នារី​គ្រប់​រូប​សុទ្ធតែ​ធ្លាប់​ដឹង​ពី​វិធី​នៃ​ការ​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក​រួច​មក​ហើយ ប៉ុន្តែ​នៅ​ទី​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ម្យ៉ាងទៀត​ក្នុង​ការ​ព្យាបាល​។​អ្នក​អាច​ជ្រើសរើស​វិធី​ដែល​អ្នក​គិត​ថា​ងាយស្រួល​មក​អនុវត្ត​បាន​។

១-អ្នក​អាច​យក​ទឹក​ត្រជាក់​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់ បន្ទាប់​មក​យក​ក្រដាស​ជូត​មាត់​មក​ជ្រលក់​ហើយ​យក​ទៅ​បិទ​នៅ​ក្រោម​ភ្នែក​១៥​នាទី​ជា​ការ​ស្រេច​។

២-អ្នក​អាច​យក​តែ​មួយ​កែវ​តូច​ទៅ​ដាក់​ក្នុង​ទូទឹកកក​ប្រហែល​១៥​នាទី បន្ទាប់​មក​យក​សំលី​ទៅ​ជ្រលក់​ហើយ​យក​ទៅ​បិទ​នៅ​លើ​ត្របកភ្នែក​អ្នក​។

៣-អ្នក​អាច​យក​ពងមាន់​ទៅ​ស្ងោរ​ឱ្យ​ឆ្អឹ​ន បន្ទាប់​មក​បកសំបក​ចេញ ហើយ​យក​កន្សែង​មក​រុំ​ពងមាន់ បន្ទាប់​មក​ទៀត​បិទ​ភ្នែក ហើយ​យក​មក​លុ​ញ​ជុំវិញ​ភ្នែក នោះ​ក៏​ជា​វិធី​ម្យ៉ាងដែរ តែ​មិន​អាច​យក​ពងមាន់​នេះ​មក​បរិភោគ​ទេ​។

៤-អ្នក​ក៏​អាច​យក​ផ្លែ​ប៉ោង​មក​ចិត​ស្តើង​ៗ បន្ទាប់​មក​យក​មក​បិទ​លើ​ភ្នែក​១៥​នាទី ទើប​លាង​ចេញ ប៉ុន្តែ​មិន​ត្រូវ​យក​ផ្លែ​ប៉ោង​ដែល​បិទ​ហើយ​មក​ពិសារ​ទេ​។

អ្នក​អាច​យក​ដំឡូងបារាំង​មក​ចិត​សំបក​ចេញ បន្ទាប់​មក​យក​វា​ទៅ​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ចិត​រាង​ក្រាស់​បន្តិច​ប្រហែល​២​មី​លី​ម៉ែត្រ បន្ទាប់​មក​ទៀត​យក​មក​បិទ​លើ​ភ្នែក​ប្រហែល​៥​នាទី​ទើប​លាង​ចេញ ( ​ប្រភព​ពី​៖ Health.com.kh )​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ