ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ អាកា​រៈទាំង​​នេះ​នឹង​ចេញ​មក​ភ្លាម ពេល​អ្នក​កំពុង​​កើត​មហារីកថ្លើម

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​បង្ហាញ​ថា អ្នក​កំពុង​តែ​កើត​មហារីក​ថ្លើម​។ តើ​មាន​អ្វី​ខ្លះទៅ? ១-បុគ្គល​ដែល​កើត​មហារីក​ថ្លើម ប្រព័ន្ធ​ការពារ​រាង​កាយ​គឺ​ធ្លាក់​ចុះ មិន​ដូច​មុន​ទេ ដោយ​ធ្វើ​ឲ្យ​អ្នក​តែង​ក្តៅខ្លួន​។ មិន​ថា​អ្នក​ប្រើ​ថ្នាំ​អ្វី​ទេ សុទ្ធតែ​មិន​អាច​ចុះ​កម្តៅ​បាន​ឡើយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈ​ដែល​បង្ហាញ​ថា អ្នក​កំពុង​តែ​កើត​មហារីក​ថ្លើម​។ តើ​មាន​អ្វី​ខ្លះទៅ?

១-បុគ្គល​ដែល​កើត​មហារីក​ថ្លើម ប្រព័ន្ធ​ការពារ​រាង​កាយ​គឺ​ធ្លាក់​ចុះ មិន​ដូច​មុន​ទេ ដោយ​ធ្វើ​ឲ្យ​អ្នក​តែង​ក្តៅខ្លួន​។ មិន​ថា​អ្នក​ប្រើ​ថ្នាំ​អ្វី​ទេ សុទ្ធតែ​មិន​អាច​ចុះ​កម្តៅ​បាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ពិនិត្យ ទើប​អាច​ដឹង​ពី​ជំងឺ​ពិត​របស់​អ្នក ហើយ​ព្យាបាល​បាន​ទាន់​ពេលវេលា​។

២-នៅ​ពេល​ដែល​អ្នក​កើត​ជំងឺមហារីក​ថ្លើម រាង​កាយ​អ្នក​នឹង​អាច​ប្រែជា​ស្គម ហើយ​មុខ​ប្រែជា​ស្លេកស្លាំង ដោយសារ​តែ​ក្រពះ​អ្នក​មិន​អាច​រំលាយ​អាហារ​បាន​ល្អ​ឡើយ​។ អាកា​រៈ​នេះ មនុស្ស​ភាគច្រើន​គិត​ថា​ជា​ការ​គេង​មិន​គ្រប់​។

៣-ពេល​ដែល​មហារីក​ថ្លើម​មក​ដល់ អ្នក​នឹង​កើត​មាន​អាកា​រៈ​ហើមពោះ ពិបាក​រំលាយ​អាហារ ចង់​ក្អួត ឬ​ពិបាក​ទ្រាំ​ក្នុង​ខ្លួន​ក្រោយ​ពេល​ដែល​ពិសារ​អាហារ​រួច​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​អាកា​រៈ​នេះ ហើយ​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ