ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវ​ចៀសវាង ៣​មូលហេតុ​នេះ​ព្រោះ​វា​ធ្វើ​ឱ្យ​អាជីវករ​គ្មាន​ថ្ងៃ​ជោគជ័យ​ទេ

4 ឆ្នាំ មុន

បញ្ហា​ទូទៅ​ដែល​អាជីវករ​ភាគច្រើន​តែង​ជួប​ប្រទះ​រួម​មាន ការ​អត់ងងុយ ការ​ងប់​ង​ល់​នឹង​ការងារ និង​ការ​រិះគន់​ខ្លួន​ម្តង​ហើយ​ម្តងទៀត​ជាដើម ។ ភាព​ជោគជ័យ​មិនមែន​តែងតែ​ងាយ​សម្រេច​បាន​ទេ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​មានឱកាស​ក្នុង​ការ​សម្រេច​វា​ប្រសិនបើ​ពួក​គេ​ពិតជា​ចង់បាន​វា និង​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវធ្វើ​និង​លះបង់​ដើម្បី​សម្រេច​បាន​វា ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អាជីវករ​ភាគច្រើន​បរាជ័យ…

បញ្ហា​ទូទៅ​ដែល​អាជីវករ​ភាគច្រើន​តែង​ជួប​ប្រទះ​រួម​មាន ការ​អត់ងងុយ ការ​ងប់​ង​ល់​នឹង​ការងារ និង​ការ​រិះគន់​ខ្លួន​ម្តង​ហើយ​ម្តងទៀត​ជាដើម ។ ភាព​ជោគជ័យ​មិនមែន​តែងតែ​ងាយ​សម្រេច​បាន​ទេ ប៉ុន្តែ​មនុស្ស​ម្នាក់​ៗ​មានឱកាស​ក្នុង​ការ​សម្រេច​វា​ប្រសិនបើ​ពួក​គេ​ពិតជា​ចង់បាន​វា និង​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវធ្វើ​និង​លះបង់​ដើម្បី​សម្រេច​បាន​វា ។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អាជីវករ​ភាគច្រើន​បរាជ័យ និង​វិធី​ចៀសវាង​៖

១. ពួក​គេ​មិន​មើលថែ​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ល្អ​៖ ភាព​ជោគជ័យ​តម្រូវ​ឲ្យ​មនុស្ស​ប្រើ​កម្លាំងកាយ និង​ស្មារតី​ជា​ច្រើន ដូច្នេះ​អាជីវករ​ដែល​ជោគជ័យ​ជា​អាជីវករ​ដែល​មាំមួន​និង​មាន​សុខភាព​ល្អ ។ មនុស្ស​ត្រូវ​តែ​ធ្វើ​ចលនា​ឲ្យ​បាន ៣០​នាទី​ក្នុង​មួយ​ថ្ងៃ ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ ទទួល​ទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ចូល​ដំណេក​ឲ្យ​បាន​ទៀងទាត់ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​រៀន​ចេះ​មើលថែ​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​ដោយ​ចំណាយពេល​លើ​សកម្មភាព និង​មនុស្ស​ដែល​ជំរុញ​កម្លាំងចិត្ត​អ្នក ។

២. ពួក​គេ​ងាយ​ចុះចាញ​នឹង​ការ​ភ័យ​ខ្លាច​៖ ការ​ព្រួយបារម្ភ​ច្រើន ការ​ភ័យ​ខ្លាច និង​អារម្មណ៍​ស្ត្រេ​ស​ប្រៀប​បានជា​រឿង​ទូទៅ​ក្នុង​ជីវិត​របស់​អាជីវករ ។ ហើយ​មាន​តែ​អ្នក​ដែល​អាច​ឆ្លងកាត់​អារម្មណ៍​ទាំងនេះ​ទេ​ទើប​អាច​ជោគជ័យ​បាន ។ ដើម្បី​ឆ្លងកាត់​ឧបសគ្គ​នេះ អ្នក​គួរតែ​រៀន​គិត​ថា​អ្នក​អាច​សម្រេច​បាន​អ្វី​ទាំងអស់ និង​ឈប់​គិត​ច្រើន​ពី​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ​នៅ​អតីតកាល ។

៣. ពួក​គេ​មិន​សម្រេចចិត្ត​ឲ្យ​ច្បាស់លាស់​ថា​ពួក​គេ​ចង់​ជោគជ័យ ឬទេ​៖ ភាព​ជោគជ័យ​តម្រូវ​ឲ្យ​មនុស្ស​ម្នាក់​ទទួលស្គាល់​ថា​ពួក​គេ​ត្រូវ​បាន​ចាប់កំណើត​មក​ដើម្បី​សម្រេច​អ្វី​ធំ​ៗ​ក្នុង​ជីវិត ។ បើ​អ្នក​សួរ​ខ្លួនឯង​ថា​តើ​អ្នក​ជឿ​លើ​ក្តី​សុបិន​អ្នក​ឬទេ ហើយ​បើ​ចម្លើយ​អ្នក​គឺ​ជឿ​នោះ មាន​ន័យ​ថា​អ្នក​បាន​សម្រេចចិត្ត​ថា​អ្នក​នឹង​ធ្វើ​ឲ្យ​វា​ក្លាយជា​ការ​ពិត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ