ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អា​មេ​រិ​ក​ខ្លាំង​ជាង​អ៊ី​រ៉​ង់​ជាង​១០០​ដង

4 ឆ្នាំ មុន

អា​មេ​រិ​ក គឺជា​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​នៅ​ក្នុង​ពិភពលោក​នេះ ។ អ៊ី​រ៉​ង​គំរាម​វាយប្រហារ​អា​មេ​រិ​ក ប៉ុន្តែ​វា​នឹង​ជា​ជម្រើស​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេស​មួយ​នេះ បើសិនជា​សងសឹក​អា​មេ​រិ​ក​ដោយសារ​តែ​វា​អាច​នឹង​ធ្វើ​អោយ​ក្លាយជា​ហេតុផល​ថ្មី​សម្រាប់​អា​មេ​រិ​ក​វាយប្រហារ​មក​លើ​អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់ ។ យោង​តាម​ឯកសារ​បរទេស​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បង្ហាញ​ថា អា​មេ​រិ​ក​មាន​កម្លាំងយោធា​ខ្លាំង​ជាង​អ៊ី​រ៉​ង់​ដល់​ទៅ​ជាង​១១៣​ដង…

អា​មេ​រិ​ក គឺជា​មហាអំណាច​សេដ្ឋកិច្ច និង​យោធា​នៅ​ក្នុង​ពិភពលោក​នេះ ។ អ៊ី​រ៉​ង​គំរាម​វាយប្រហារ​អា​មេ​រិ​ក ប៉ុន្តែ​វា​នឹង​ជា​ជម្រើស​ដ៏​គ្រោះថ្នាក់​សម្រាប់​ប្រទេស​មួយ​នេះ បើសិនជា​សងសឹក​អា​មេ​រិ​ក​ដោយសារ​តែ​វា​អាច​នឹង​ធ្វើ​អោយ​ក្លាយជា​ហេតុផល​ថ្មី​សម្រាប់​អា​មេ​រិ​ក​វាយប្រហារ​មក​លើ​អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់ ។ យោង​តាម​ឯកសារ​បរទេស​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​បង្ហាញ​ថា អា​មេ​រិ​ក​មាន​កម្លាំងយោធា​ខ្លាំង​ជាង​អ៊ី​រ៉​ង់​ដល់​ទៅ​ជាង​១១៣​ដង បើ​គិត​តាម​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ ។

អា​មេ​រិ​ក​មាន​លុយ​សម្រាប់​ផ្នែក​ការពារ​ជាតិ​ចំនួន​រហូត​ដល់ ៧១៦ ០០០ លាន​ដុល្លារ ខណៈ​ដែល​អ៊ី​រ៉​ង់​មាន​ថវិកា​ការពារ​ជាតិ​ត្រឹម​៦៣០០ លាន​ដុល្លារ ។ អា​មេ​រិ​ក​មាន​យន្តហោះ​រហូត​ដល់​១៣៣៩៨​គ្រឿង​ដោយ​ក្នុង​នោះ​មាន​យន្តហោះ​ចម្បាំង​២៣៦២​គ្រឿង ឧទ្ធម្ភាគចក្រ​ចំនួន​៥៧៦០​គ្រឿង ដោយ​ក្នុង​នោះ​មាន​ឧទ្ធម្ភាគចក្រ​ប្រភេទ​វាយប្រហារ​ចំនួន​៩៧១​គ្រឿង រថក្រោះ​ធន​ប្រយុទ្ធ​ចំនួន ៦២៨៧ គ្រឿង រថពាសដែក ៣៩២២៣ គ្រឿង កាំភ្លើង​ធំ​ចំនួន ៨៦៤ គ្រឿង កាំភ្លើង​បាញ់​គ្រាប់​រ៉ុ​ក្កត ១០៥៦ គ្រឿង នាវាចម្បាំង​ចំនួន​៤១៥​គ្រឿង ដោយ​ក្នុង​នោះ​មាន​នាវា​ដឹក​យន្តហោះ​ចំនួន​២៤​គ្រឿង ។

ប្រទេស​អា​មេ​រិ​ក​ក៏​មាន​មាន​យោធា​ចំនួន ២១៤១ ៩០០ នាក់​ផង​ដែរ ចំណែក​អ៊ី​រ៉​ង់​មាន​យោធា​ចំនួន ៨៧៣ ០០០​នាក់ ។ ចាំ​មើ​លត​ទៀត​ថា តើ​ជម្លោះ​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង​នឹង​ឆាបឆេះ​ខ្លាំង​ដល់​កម្រិត​ណា ។ បើសិនជា​អ៊ី​រ៉​ង់​ហ៊ាន​វាយប្រហារ​អា​មេ​រិ​ក​មែន​នោះ អា​មេ​រិ​ក​ក៏​បាន​ព្រមាន​វិញ​ថា នឹង​វាយប្រហារ​អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់​ជាង​មុន ។ ដូច្នេះ​ការ​សងសឹក​ណាមួយ​ដោយ​អ៊ី​រ៉​ង់ និង​អាច​ធ្វើ​អោយ​អា​មេ​រិ​ក​បើក​ការ​វាយប្រហារ​ប្រឆាំង​អ៊ី​រ៉​ង់​កាន់តែ​ខ្លាំង និង​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ