ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមកាន់តែរីកហើយលោកចោរ ​លួច​ម៉ូតូ​ សិស្ស​ដល់​ក្នុង​វិទ្យាល័យដោយសុវត្ថិភាព

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​មិន​ស្គាល់​មុខ​បាន​បន្លំ​ចូល​ទៅ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​សិស្សសាលា​១​គ្រឿង រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ដែល​គេ​ប៉ាន់ស្មាន​អាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៦​ទៅ​ម៉ោង​៧​យប់​ថ្ងៃទី​០៦ មក​រា នៅ​ក្នុង​វិទ្យាល័យ​សម្ដេចឪ ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​សមត្ថកិច្ច​។…

ខេត្តបាត់ដំបង ​៖ ជន​មិន​ស្គាល់​មុខ​បាន​បន្លំ​ចូល​ទៅ​កាច់​សោរ​.​ក​លួច​យក​ម៉ូតូ​សិស្សសាលា​១​គ្រឿង រួច​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ដែល​គេ​ប៉ាន់ស្មាន​អាច​កើតឡើង​នៅ​ចន្លោះ​ម៉ោង​៦​ទៅ​ម៉ោង​៧​យប់​ថ្ងៃទី​០៦ មក​រា នៅ​ក្នុង​វិទ្យាល័យ​សម្ដេចឪ ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ផ្ដល់​ដោយ​សមត្ថកិច្ច​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​ដែល​ត្រូវ​ចោរ​ចូល​លួច​នោះ​ ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខបាត់ដំបង 1AD-7575 របស់​យុវ​សិស្ស​ឈ្មោះ​លន គឹ​ម​ឡេ​ង ភេទស្រី​ អាយុ​ប្រហែល​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​សម្ដេចឪ​ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​បន្លំ​ចូល​លួច​យក​ម៉ូតូ​នោះ​ដល់​ក្នុង​វិទ្យាល័យ ខណ​:​ដែល​នាង​កំពុង​រៀន​គួរ​នៅ​ក្នុង​ថ្នាក់ លុះ​ចប់​ម៉ោង​រៀន​ដើរ​ចេញ​មក​មិនឃើញ​ម៉ូតូ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​បាន​និយាយ​ថា ដំបូង​នាង​គឹ​ម​ឡេ​ង បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​កន្លែង​ទ​ទូល​ផ្ញើ​ម៉ូតូ​នៅ​ក្នុង​វិទ្យាល័យ ដែល​កន្លែង​ផ្ញើ​នោះ​បិទ​ត្រិ​ម​ម៉ោង​៦​ល្ងាច​។ ប្រភព​នេះ​បាន​បន្ត​ថា ដោយសារ​កន្លែង​ផ្ញើ​ុ​ម៉ូតូ​ដល់​ម៉ោង​បិទ ហើយ​នាង​ត្រូវ​រៀន​គួរ​បន្ត​១​ម៉ោង​ទៀត ទើប​នាង​អូស​ម៉ូតូ​ពី​កន្លែង​ផ្ញើ​មក​ទុក​នៅ​ខាង​មុខ​ថ្នាក់រៀន​តប​ស់​នាង​ ។ ប៉ុន្តែ​រហូត​ដល់​ម៉ោង​៧​យប់​ពេល​នាង​ចេញពី​បន្ទប់រៀន​ ក៏​ស្រាប់តែ​បាត់​ម៉ូតូ​ពីមុខ​ថ្នាក់ ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

សាច់ញាតិ​ជន​រង​គ្រោះ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាត់​ម៉ូតូ​ភ្លាម គាត់​បាន​ទៅ​កាន់​អធិការ​ក្រុង​បាត់ដំបង ទាំង​យប់​ដើម្បី​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរា​គម​ន៍ តែ​ត្រូវ​ខកបំណង​ដោយសារ​មន្ត្រី​នៅ​ទីនោះ មិន​ទ​ទូល​បណ្ដឹង ហើយ​ប្រាប់​គាត់​ឱ្យ​រង់​ចាំ​ប្ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ មក​រា វិញ ហើយ​គាត់​ក៏​ត្រឡប់​ទៅ​ផ្ទះ​ទាំងអស់​សង្ឃឹម​។

ស្រប​ពេល​ដែល​អំពើ​ចោរកម្ម បាន​និង​កំពុង​កើតឡើង​ផ្ទូ​ន​ៗ​ជា​ច្រើន​ករណី​នៅ​ក្នុងស្រុក​សង្កែ និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​កំពុង​វិលក្បុង មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ណាមួយ​ផង នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា ស្រាប់តែ​សមត្ថកិច្ច​ស្រុក​បាណ​ន់ បាន​រាយ​ការ​ណ៍ថា គេ​បាន​ប្រទះ​ឃើញ​ស្លាក​លេខ​ម៉ូតូ​ចំនួន​០២ និង​កូនសោ​ជា​ច្រើន​ប្រភេទ​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ត្រូវ​គេ​យក​ទៅប្លុងចោល​ក្បែរផ្លូវ​មួយ​កន្លែង​។ ស្លាក​លេខ​ម៉ូតូ​ទាំង​០២ ដែល​គេ​ប្រទះ​ឃើញ​នោះ មាន​លេខ «បាត់ដំបង 1AC-2358 និងព្រៃវែង 1Q-​3212» ដែល​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ជាមួយ​កូនសោដង្កាប់ និង​ទួលណឺវីស​​ជា​ច្រើន​ទៀត ដែល​គេ​សង្ស័យ​អាច​ជា​របស់​ពួក​ចោរ​យក​ទៅប្លុង​ចោល ក្រោយ​ធ្វើ​សកម្មភាព​។

លោក​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​មាន​ប្រសា​ស​ន៍ថា ក្រោយ​ពី​ហេតុ​ការ​ណ៍​ខាងលើ ​បាន​កើតឡើង យើង​​បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការងារ​នេះ​យ៉ាង​ដុតដៃដុតជើង​បំផុត​។ ចំពោះ​ស្លាក​លេខ​ម៉ូតូ​ចំនួន​​២ ដែល​គេ​ប្រទះ​ឃើញ​ប្លុង​ចោល​នៅ​ស្រុក​បាណ​ន់នោះ គឺ​មិនមែន​ស្លាក​លេខ​ម៉ូតូ​ដែល​បាត់​នៅ​វិទ្យាល័យ​សម្ដេចឪ​ទេ​ ។ ប៉ុន្តែ​យ៉ាងណា​ កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​ទាំងនេះ​ហើយ​។ ​

អត្ថបទសរសេរ ដោយ