ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​ចិ​ញ្ចឹម​ត្រី មិន​ឱ្យ​​បន្លំ​រស់នៅ​ពីលើ​ដូច​ផ្ទះ​​ទៀត​ឡើយ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បំ​លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទឹក​ឲ្យ​ឡើង​លើគោក រូ​ចម​ក ពេល​នេះ​អាជ្ញាធរ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ឈាន​ចូល​ដល់​ការ​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​ចិញ្ចឹម​ត្រី​ជា​បន្ត​ទៀត​ហើយ បន្ទាប់​ពី​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ​បាន​ប្រមាណ​មួយ​រយ​ភាគរយ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​បំ​លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទឹក​ឲ្យ​ឡើង​លើគោក រូ​ចម​ក ពេល​នេះ​អាជ្ញាធរ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បាន​ឈាន​ចូល​ដល់​ការ​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​ចិញ្ចឹម​ត្រី​ជា​បន្ត​ទៀត​ហើយ បន្ទាប់​ពី​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នៅ​ឃុំ​ឆ្នុកទ្រូ​បាន​ប្រមាណ​មួយ​រយ​ភាគរយ ។ ករណី​រុះរើ​ដំបូល​និង​ជញ្ជាំង​បែ​ច​ញ្ចឹ​ម​ត្រី​នេះ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែមករា បាន​ចំនួន​១៧​បែ​ត្រី ។

មេឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ លោក សាំង គី​ម​ស៊ន បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ខណៈ ដែល​លោក​កំពុង​ដឹកនាំ​កម្លាំង រុះរើ​ជញ្ជាំង និង​ដំបូល​បែ​ចិញ្ចឹម​ត្រី នៅ​ចំណុច​កោះ​មនោ ស្ថិត​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នូ​ក​ទ្រូ ឱ្យ​ដឹង​ថា ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ មក​ដល់​ពេល​នេះ​បាន​បន្លាស់​ទី​ឡើងគោក​១០០% ពេល​នេះ យើង​ចាប់ផ្តើម​ធ្វើ​រឿង​បែ​ចិញ្ចឹម​ត្រី​ពីក្រោម មានផ្ទះ​នៅ​ពីលើ​វិញ​ម្តង ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​គឺ​ចាប់ពី​ថ្ងៃ​ទី២​ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​ចិញ្ចឹម​ត្រី​របស់​ប្រជាពលរដ្ឋ បាន​ចំនួន​១៧​បែ​ត្រី​ហើយ ក្នុង​ចំណោម​បែ​ចិ​ញ្ចឹម​​ត្រី​ចំនូ​ន​៧៩​បែ​ត្រី ។

លោក​មេឃុំ​ឆ្នុកទ្រូ​បាន​បញ្ជាក់​ថា បែ​ត្រី​ក្នុងភូមិ​ឆ្នុកទ្រូ មាន​ចំនួន​៧៩​បែ ក្នុង​នោះ បែ​មាន​ត្រី​៧១ និង​បែ​គ្មាន​ត្រី​ចំនួន​៨ ពេល​នេះ​កំពុង​រុះរើ​ជា​បណ្តើរ​ៗ​និង​ធ្វើ រហូត​ដល់​អស់ទាំង​ស្រុង​តែ​ម្តង គឺ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​លើ​បែ​ចិញ្ចឹម​ត្រី ដែល​មាន​ដំបូល ធ្វើ និង​ជញ្ជាំង ដូច​ជា​លំនៅ​ដ្ឋា​ន​រស់​នៅឡើយ តែ​អាច​ឱ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី​ក្នុង​បែរជា​បន្ត​បាន​។

ដោយឡែក អភិបាលរង ស្រុក​បរិបូណ៌ លោក ផល ភាព បាន​បញ្ជាក់​ថា​កន្លង​មក​ទាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ចុះ​ណែនាំ​អប់រំ ពួក​គាត់​ច្រើន​ដង​ហើយ ប៉ុន្តែ​ប្រហែល​ដោយសារ​តែ​ពួក​គាត់ ខ្លះ​ជាប់រវល់​ទើប​ពេល​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​មក​ជួយ​រុះរើ ហើយ​ប្រជាពលរដ្ឋ ខ្លះ​ទៀត ក៏​រុះរើ​ដោយ​ខ្លួនឯង ។ ក្នុង​នាម​លោក​ជា​អាជ្ញាធរ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ចូលរួម​ទាំងអស់​គ្នា ក្នុង​ការ​រុះរើ ដំបូល ជញ្ជាំង​ពីលើ​បែ​ចិញ្ចឹម​ត្រី​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​ឆាប់រហ័ស តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត ។

បើ​តាម​ផែនការ​របស់​លោក​មេឃុំ ក្រោយ​ពី​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​ត្រី​អស់ហើយ បែ​ត្រី​ទាំងអស់​នឹង​យក​ដាក់​ប្រមូលផ្តុំ​ឱ្យ​នៅ​ជិត​គ្នា ក្នុង​១០​បែ​ដាក់​មួយ​កន្លែង ដើម្បី​ដាក់​ឱ្យ​មាន​រោង​មួយ ងាយស្រួល​ពួក​គាត់​ដេក​យាម ការពារ ត្រី​ក្នុង​បែ​ចិ​ញ្ជឹ​ម​របស់​ខ្លួន និង​ម្យ៉ាងវិញទៀត ងាយស្រួល​ដល់​ការងារ​ការពារ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ផង​ដែរ ។

ទោះបី​យ៉ាងនេះ​ក្តី ​ក្នុង​រយៈពេល​នេះ​ការ​រុះរើ​ដំបូល និង​ជញ្ជាំង​បែ​​ចិញ្ចឹម​ត្រី​របស់​អាជ្ញាធរ​ខាងលើ ហាក់​មាន​ភាព​យឺតយ៉ាវ ព្រោះ​បើ​គិត​រយៈពេល​៥​ថ្ងៃ​រុះ​រើ​បាន​ត្រឹមតែ​១៧​បែ​ប៉ុណ្ណោះ អាច​ថា មិនសូវ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ អ្នក​ចិញ្ចឹម​ត្រី​ក្នុង​បែ​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ