ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​លេង​ឈុត​ធំ Chelsea វាយ​ចេញ​៣ ទិញ​ចូល​៥

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​បាន​បើក​ជា​ផ្លូវការ មាន​កីឡាករ​ចំនួន ៥​នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ទៅ​លេង​នៅ Chelsea ខណៈ​ដែល​មាន​កីឡាករ ៣​នាក់​ដែល​អាច​ចាក​ចេញពី​ក្លិប…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​បាន​បើក​ជា​ផ្លូវការ មាន​កីឡាករ​ចំនួន ៥​នាក់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ផ្លាស់​ទៅ​លេង​នៅ Chelsea ខណៈ​ដែល​មាន​កីឡាករ ៣​នាក់​ដែល​អាច​ចាក​ចេញពី​ក្លិប នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។

ទោះបី​ឈរ​នៅ​លំដាប់​ទី​៤ នៃ​តារាង Premier League ក៏​ដោយ ក៏​វា​មាន​ភាព​ស្មុគស្មាញ​នៅ​ពាក់កណ្តាល​រដូវ​កាល​ដំបូង​សម្រាប់​លោក Frank Lampard និង​ក្រុម​របស់​គាត់ ហើយ​ជា​ពិសេស​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

ក្រុម​តោ​ខៀវ​បាន​ចាញ់ ៥​ដង ក្នុង​ការ​ប្រកួត​លី​ក ៩​លើក​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ឈ្នះ​តែ ៣​ប្រកួត​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ជឿ​ថា ចៅហ្វាយ​ដែល​គ្មាន​បទ​ពិសោធន៍​រូប​នេះ អាច​នឹង​រក​វិធី​ដោះស្រាយ​លើ​បញ្ហា​នេះ​បាន​។

របាយការណ៍​របស់ Footmercato បានឱ្យ​ដឹង​ថា Chelsea មាន​ទំនាក់ទំនង​ជាមួយនឹង​កីឡាករ Moussa Dembele, Wilfried Zaha, Nathan Ake និង Jadon Sancho ដែល​អាច​នឹង​ទិញ​យក​នៅ​រដូវ​កាល​នេះ​។

ដោយសារ​តែ​កីឡាករ Olivier Giroud អាច​នឹង​ចាកចេញ លោក Lampard គិត​ថា Dembele អាចយ​កមក​ជួយ Tammy Abraham នៅ​លើ​តារាង​បាន​។ ជាមួយ​គ្នា​នេះ​ដែរ David Alaba កីឡាករ​របស់ Bayern Munich ក៏​ជា​គោលដៅ​មួយ​យ៉ាង​សំខាន់​ដែរ ក្រោយ​ពី Emerson Palmieri ទំនង​នឹង​ចេញពី​ក្លិប​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ