ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាកបាទក្រហម​ខេត្ត​នាំ​អំណោយ​ជូន​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដោយ​បាក់​អគារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​មាន​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ដែល​រង​គ្រោះ​ដោយ​ឧប្បត្តិហេតុរ​លំបាក់​អគារ​សង្កត់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចំនួន​៤​នាក់ និង​រង​របួសធ្ងន់​ចំនួន​៣​នាក់ ហើយ​ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ដង​ត្រាង ឃុំ​សឿ…

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​មាន​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ដែល​រង​គ្រោះ​ដោយ​ឧប្បត្តិហេតុរ​លំបាក់​អគារ​សង្កត់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ចំនួន​៤​នាក់ និង​រង​របួសធ្ងន់​ចំនួន​៣​នាក់ ហើយ​ត្រូវ​បាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ជន​រង​គ្រោះ​កាលពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​ដង​ត្រាង ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។

លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាន​សម្តែង​ការ​សោ​ស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដោយ​អគារ​កម្ពស់​៧​ជាន់រ​លំបាក់​សង្កត់ បណ្តាល​ឱ្យ​រង​គ្រោះ​ចំនួន​៧​នាក់ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ចំនួន​៤​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ក្រោម​អគារ និង​ជន​រង​គ្រោះ​ចំនួន​៣​នាក់​ទៀត ត្រូវ​បាន​រង​របួសធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដែល​ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ នៅ​ខេត្ត​កែប​។

លោក​អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ទាំង​៤​នាក់​នោះ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា រួម​មាន​ ១-​ឈ្មោះ ឆ​ន ផ្ល​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២-​ឈ្មោះ ឆ​ន ចាន់​ណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ៣-​ឈ្មោះ ពេញ សុផល ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ៤-​ឈ្មោះ ពេញ សា​វី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​៤​នាក់​រស់នៅ​ភូមិ​ដង​ត្រាង ឃុំ​សឿ ស្រុក​មង្គល​បូ​រី​។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​ថា ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ ក៏​ដូច​ជា​ការ​សួរសុខទុក្ខ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដោយ​អគារ​រលំ​សង្កត់​នៅ​ខេត្ត​កែប គឺ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ ក៏​បាន​នាំ​យក​អំណោយ​ផ្តល់​ជូន​រួម​មាន​អង្ករ​ចំនួន​២០០​គីឡូក្រាម ត្រីខ​៨០​កំប៉ុង មី​៨​កេស ទឹកស៊ីអ៊ីវ​និង​ទឹកត្រី​ចំនួន​២៤​ដប ទឹកក្រូច​ចំនួន​១៥​កេស ទឹកបរិសុទ្ធ​ចំនួន​១៥​កេស ថវិកា​ចំនួន​២​លាន​រៀល និង​ថវិកា​ចំនួន​៥​លាន​រៀល​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា និង​រដ្ឋសភា រដ្ឋបាល​សាលាខេត្ត និង​ស្រុក​-​ឃុំ​បាន​ចូលរួម​។

ក្នុង​នាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​សម្តេច​តេ​ជោ ដែល​បាន​ឧបត្ថម្ភ​ថវិកា ទីណា​មានទុក្ខ​លំបាក​គឺ​មាន​សម្តេច​ទាំង​ពីរ ជាក់ស្តែង​ក្រោយ​គ្រោះថ្នាក់រ​លំបាក់​អគារ​មាន​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ជួយ​អន្តរាគមន៍​ដល់​អ្នក​រង​គ្រោះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ