ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំថវិកា​សម្តេច​តេ​ជោ និង​សម្តេច​ក្រឡា​ហោម ចូល​បុណ្យ​ជន​រង​គ្រោះ​១​គ្រួសារ​ដោយ​បាក់​អគារ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០២០ លោក ជា សុ​មេធី…

ខេត្តព្រៃវែង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០២០ លោក ជា សុ​មេធី អភិបាលខេត្ត រួម​ជាមួយ​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ជា​ច្រើន​រូប​ទៀត បាន​នាំ​យក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក្រឡាហោម ស ខេ​ង ទៅ​ចូល​បុណ្យ​ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ នៅ​ស្រុក​ព្រះស្តេច ក្នុង​ហេតុការណ៍រ​លំបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​កែប ក្នុង​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ចូល​បុណ្យ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុង​ម្នាក់​ៗ​ចំនួន​១០​លាន​រៀល ចំណែក​សម្តេច​ក្រឡាហោម ស ខេ​ង ចូល​បុណ្យ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ក្នុង​ម្នាក់​ៗ​ចំនួន​២​លាន​រៀល ។

តាម​ប្រភព​ពី​សាច់ញាតិ​នៃ​ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត​បានអោយ​ដឹង​ថា សាខា​កាកបាទក្រហម​ខេត្ត​ព្រៃ​វែង បាន​នាំ​យក​អង្ករ​ចំនួន​១៦​បាវ ត្រីខ​២​កេស ទឹកក្រូច​២០​កេស មី​២០​កេស និង​ថវិកា​ចូល​បុណ្យ​ចំនួន​១.៦០០​ដុល្លារ ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​សាច់ញាតិ​ជន​រង​គ្រោះ​ផង​ដែរ ។

ជន​រង​គ្រោះ​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍រ​លំបាក់​អគារ​កំពស់​៧​ជាន់ នៅ​ឯ​ខេត្ត​កែប កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣ មក​រា ឆ្នាំ​២០២០ ក្នុង​នោះ​រួម​មាន ១-​ឈ្មោះ ជិន លី​ហ៊ូ​វ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ត្រូវជា​ប្តី ២-​ឈ្មោះ ហេង ស្រី​ម៉ាច ភេទ​ស្រី អាយុ​២៨​ឆ្នាំ ត្រូវជា​ប្រពន្ធ ៣-​ឈ្មោះ ជិន ហៃ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ត្រូវជា​កូន និង​៤-​ឈ្មោះ ជិន គឹ​ម​ហ៊ី​ម ភេទ​ប្រុស អាយុ​១០​ឆ្នាំ ត្រូវជា​កូន ។ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​ជ័យ​អា​ខោល ឃុំ​សេនា​រាជ្យ​ឧត្តម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ