ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ជនជាតិ​ចិន​កម្ពស់​១១​ជាន់ កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ នៅរសៀល​ថ្ងៃ​ទី​០៦ ​មករា ឆ្នាំ​២០២០ គេ​បានសង្កេត​ឃើញ​មាន​អគារ​ដ៏​ស្គឹ​មស្កៃម​ួយ​កន្លែង កម្ពស់​រហូត​ដល់​១១​ជាន់ គ​ឺកំពុង​តែ​ដំណើរការ​សាងសង់​ដោយគេ​ស្គាល់​ថា ជា​អគាររបស់​​ជនជាតិ​ចិន(​កាស៊ីណូ​) នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ…

ខេត្តប៉ៃលិន ៖ នៅរសៀល​ថ្ងៃ​ទី​០៦ ​មករា ឆ្នាំ​២០២០ គេ​បានសង្កេត​ឃើញ​មាន​អគារ​ដ៏​ស្គឹ​មស្កៃម​ួយ​កន្លែង កម្ពស់​រហូត​ដល់​១១​ជាន់ គ​ឺកំពុង​តែ​ដំណើរការ​សាងសង់​ដោយគេ​ស្គាល់​ថា ជា​អគាររបស់​​ជនជាតិ​ចិន
(​កាស៊ីណូ​) នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែលមាន​មេការ​សំណង់ និង​កម្មករ​ខ្មែរ​ជាង​៤០​នាក់ កំពុង​ស្នាក់​នៅ​ខាងក្រោម​ផង​ដែរ ។ ដូច្នេះ ​ក៏ឱ្យ​​គេ​មានការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់ ព្រោះតែ​គ្រោះថ្នាក់​ជាក់ស្តែងបាក់អគារបាន​កើតឡើង​​ នៅខេត្តកែប​នោះ ។

តាមប្រភព​​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​ឱ្យភ្នាក់ងារ​សារ​ព័ត៌​មាន​ដឹង​ថា ការ​ស្នាក់​នៅ​ធ្វើការ​ក្នុង​អគារ ដែល​ទើបនឹង​ស្ថាបនា​មិន​ទាន់ រួចរាល់​បែប​នេះ ពិតជា​ប្រឈម​​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ បើ​ទោះបីជា​អគារ​នោះ ​មាន​ស​សរគ្រឹះ​រឹង​មាំ​យ៉ាងណា​ក៏​ដោយ ​ប្រសិនជា​ថ្ងៃ​ណាមួយ​មាន​សម្ភារ​ ឬឈើ ដែក ដែល​នៅ​ខាងលើ​របេះ​របូត ធ្លាក់​ចុះ​មក​ខាងក្រោម ប៉ះ​ចំ​មនុស្ស អាច​នឹង​បណ្តាល​ឱ្យ​រង​របួស និង​ស្លាប់​ជាក់​ជា​មិន​ខាន ។

ប្រភព​បន្ត​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​គួរតែ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ណែនាំ​អប់រំ​កម្មករ​ទាំងនោះ ឱ្យធ្វើ​ការ​សង់​ជា​រោង ឬ​កន្លែង​ស្នាក់​នៅ​ខាងក្រៅ​អគារ ទើប​អាច​ធានា​បាន​នូវ​សុវត្ថិភាព សម្រាប់​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ អគារ​ដ៏​ខ្ពស់ត្រដែត​មួយ​នេះ ខណ​:​កំពុង​ស្ថាបនា​មិន​ទាន់​រួចរាល់​នៅឡើយ ទេ ហើយ​មាន​កម្មករ​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់​ស្នាក់​នៅ​ខាងក្រោម ដោយ​អ្នកខ្លះ​មានកូន​តូច ៗ ថែម​ទៀត គឺ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់ជាយថាហេតុ ។

ចំណែក​អ្នកខ្លះ​ទៀតបាន​លើក​ឡើង​ថា កម្មករ​ទាំង​អស់នោះ​ មិនមែន​សុទ្ធតែ​អ្នក​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិ​ន​ទេ ភាគច្រើន ​គឺជា​ពលករ​ចំណាកស្រុក​មក​ពី​តាម​បណ្តា​ខេត្ត​នានា ហើយ​ពួក​គេ​អត់​មានផ្ទះ​សម្បែ​ង ស្នាក់​អា​ស្រ័យ​នោះ​ឡើយ បើ​មិន​ឱ្យ​ពួក​គេ​ស្នាក់​នៅ​ក្នុង​អគារ ដែល​ទើបនឹង​សាងសង់​នោះ​ទេ តើ​គួរ​ឱ្យ​ពួក​គេ​ទៅ​ស្នាក់​នៅឯណា បើ​ផ្ទះ​ក៏​នៅ​ឆ្ងាយ បើ​ជួល​ផ្ទះសំណាក់​គេ​ស្នាក់​នៅ​ក៏​មាន​តម្លៃ​ខ្ពស់ ដូច្នេះ​មាន​តែ​នាំ​គ្នា​ប្រថុយ និង​ទ្រាំ​ស្នាក់​នៅ​ក្នុង​អគារ​ដែល​កំពុង​សាងសង់​បែប​នេះ ។ បើ​តាម​ប្រភព​ពី​កម្មករ​ម្នាក់​ដែល​ធ្វើការ​ក្នុង​អគារ​ខាងលើ​បានឱ្យ​ដឹង​ថា គឺជា​អគារ​កា​ស៑ី​ណូ​ជនជាតិ​ចិន និង​កូរ៉េ ហើយ​មាន​កម្មករ​ជាង​៤០​នាក់ ស្នាក់​នៅ​ធ្វើការ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅបានឱ្យ​ដឹង​ថា ខាង​លោ អត់​បានដឹង​ពី​ចំនួន​ពលករ​ប៉ុន្មាន​នាក់​ស្នាក់​នៅ​ក្នុង​អគារ​នោះ​ទេ ហើយ​ក៏​មិន​បាន​គ្រប់គ្រង​មើល​ពួក​គេ​ទាំង​អស់នោះ​ដែរ គឺ​ខាង​មន្ទីរ​ជំនាញ ជា​អ្នក​មើល​ការ​ខុស​ត្រូវ បើ​ចង់​ដឹង​ច្បាស់​ឱ្យ​ទាក់ ទង​ទៅ​ខាង​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវ​:​ខេត្ត ។

ចំណែក​លោក ភី ឡង់​ឌី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បើ​តាម​លិខិត​ក្រសួង​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី គឺ​មិន​អាច​អនុញ្ញាតិ​ឱ្យ​កម្មករ​ណា​ម្នាក់ ស្នាក់​នៅ​ក្នុង​អគារ ដែល​ទើបនឹង​សាងសង់​ថ្មី​មិន​រួចរាល់​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា បើសិនជា​មាន​កម្មករ និង​មេការ​ស្នាក់​នៅ​ក្នុង​អគារ​នោះ​មែន ខាង​លោក​នឹង​សហការ​គ្នា ចុះ​ទៅ​ធ្វើការ​អប់រំ និង​ណែនាំ មិន​ឱ្យ​បន្ត​ស្នាក់​នៅ​ទីនោះ​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ