ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ រស្មី ប្រឹង​តស៊ូ​ក្រោកឈរ​ឡើង​វិញ ក្រោយ​​ជីវិត​អាប់អួរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​គ្រាន់តែ​បានដឹង​ថា តារាចម្រៀង អូ រស្មី មាន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ផ្សេង​ៗ​រហូត​ត្រូវ​ជាប់​សំណាញ់​អស់​ច្រើន​ខែ ធ្វើ​ឱ្យ​បិទផ្លូវ​សិល្បៈ​ដែល​ចែងចាំង ស្ទើរតែ​សាប​ប្រជា​ប្រិយ​​ភាព​ទំ​រាំ​ដោះខ្លួន​រើប​ឡើង​វិញ​។ ភាព​លំបាក​របស់…

រាជធានី​ភ្នំពេញ ៖ គ្រប់​គ្នា​គ្រាន់តែ​បានដឹង​ថា តារាចម្រៀង អូ រស្មី មាន​ជាប់​ពាក់ព័ន្ធ​រឿងរ៉ាវ​ផ្សេង​ៗ​រហូត​ត្រូវ​ជាប់​សំណាញ់​អស់​ច្រើន​ខែ ធ្វើ​ឱ្យ​បិទផ្លូវ​សិល្បៈ​ដែល​ចែងចាំង ស្ទើរតែ​សាប​ប្រជា​ប្រិយ​​ភាព​ទំ​រាំ​ដោះខ្លួន​រើប​ឡើង​វិញ​។ ភាព​លំបាក​របស់ អូ រស្មី គ្មាន​សិល្បៈ​ណា​ដឹង​នោះ​ទេ ដោយ​នាង​ប្រឹង​ព្យាយាម​ងើបឈរ ដើរ​រក​ទីផ្សារ និង​គន្លឹះ​ក្នុង​សិល្បៈ​ឱ្យ​មាន​គេ​ស្គាល់​ឡើង​វិញ​។

នៅ​ក្នុង​ជំនួប​ចៃដន្យ​មួយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង ពេល​មាន​វត្ត​មាននៅ​ក្នុង​ពិធី​ឡើង​គេហ​ដ្ឋាន​ថ្មី​របស់​អ្នក​នាង ប៉ែន សុ​ផា​នី តារាចម្រៀង​រដឺន​ច្រៀង​រណ្តំ អូ រស្មី បាន​ឆ្លៀតពេល​បកស្រាយ​រឿងរ៉ាវ​ជីវិត​ឯកជន​របស់​នាង​ថា « រយៈពេល​២​ឆ្នាំ​មក​ហើយ ដែល​ជីវិត​នាង​បាន​ងើប​មក​វិញ​នៅ​រឿងរ៉ាវ​អាក្រក់ ដែល​មិន​នឹក​ស្មាន​ដល់​។ នាង​សុំ​មិន​និយាយ​រឿង​អាប់អួរ​ពី​មុន​នោះ​ទេ គ្រាន់តែ​នាង​ផុត​ទុក្ខ​ក្នុង​ខ្លួន​សល់​ប្រាក់​៧០០​ដុល្លារ ដើម្បី​ដោះស្រាយ​ជីវិត​»​។

នាង​មិនដឹង​ជា​ត្រូវធ្វើ​បែប​ណា​នោះ​ទេ ចំណាយ​លុយ​ប្រចាំ​ថ្ងៃ​ខើច​ទៅ​ៗ ។ ពេល​នោះ​ហើយ​ចាប់ផ្តើម​ប្រឹងរក​វិធី​ដើរ​ច្រៀង​ខ្លះ និង​ប្រឹង​ផលិត​ចម្រៀង​តាម​យូ​ធូប ដោយ​ចម្រៀង​ភាគច្រើន​ផ្តោត​លើ​ភ្លេង​ការ​មហោរី ជាដើម រហូត​ដល់​មាន​គេ​ស្គាល់​។ បន្ទាប់​ពី​ពេល​នោះ ហើយ​គេ​ស្គាល់​ចាប់​អារ​ម្ម​ណ៏ ហៅ​ច្រៀង​នៅ​ទី​នេះ​ទីនោះ រហូត​រវល់​មមាញឹក​រាល់ថ្ងៃ​។

អូ រស្មី ដែល​ឡើងសាច់​ឈាមស​ស្អាត​វិញ បាន​និយាយ​ទៀត​ថា សព្វ​ថ្ងៃនេះ នាង​ទទួល​ឡើង​ច្រៀង​តាម​ពិធី​មង្គលការ ហើយ​ពេល​ខ្លះ​គេ​ជួល​ទៅ​ច្រៀង​ដាច់​មុខ​តែឯង​មាន​ច្រើន រោង ដោយ​សារ​គេ​អាណិត​រាប់អាន​។ ក្រៅពី​នេះ នាង​មាន​តែ​ប្រឹងប្រែង​លើ​ការ​ថត​ចម្រៀង​លក្ខណៈ​ប្រពៃណី​​ខ្មែរ ច្រៀង​បែប​ភ្លេង​ការ បង្ហោះ​លើ​យូ​ធូប ដែល​កំពុង​មានការ​ពេញ​និយម មនុស្ស​ចូល​ទស្សនា​ច្រើន ជា​កម្លាំងចិត្ត​ឱ្យ​នាង​ផលិត​ទៀត​។

ក្រៅពី​នេះ មាន​ពេល ក៏​ឆ្លៀត​ឡើង​ច្រៀង​តាម​កញ្ចក់​ទូរទស្សន៍ ដោយ​នាង​កន្លង​មក មាន​គេ​ហៅ​ច្រៀង​វិញ​តាម​ឆាក​ទូរទស្សន៍ តែ​រវល់​ច្រៀង​ខាងក្រៅ​ច្រើន ទើប​ចេះ​តែ​ខកខាន និង​អរគុណ​អ្នក​ដឹកនាំ​កម្មវិធី​ដែល​អាណិត​រាប់អាន​ហៅ​នាង​ទៅ​ច្រៀង​រហូត​។

មក​ទល់​ពេល​នេះ អូ រស្មី ក្លាយជា​នារី​មេម៉ាយ​កូន​មួយ ដោយ​នាង​លើក​បន្ត​ថា អត់​ទាន់​យកប្តី​ទៀត​​ទេ ពេល​នេះ​គិតគូរ​តែ​ការងារ ប្រឹង​សន្សំ​លុយកាក់​ទុក ព្រោះ​ត្រូវ​បង់​ផ្ទះ​រំ​លោះ​ដែល​ទិញ ។ សំណាង​ហើយ ទិញ​ផ្ទះ​បង់​ដើម​គេ​ច្រើន​ភាគរយ រំ​លោះ​តិច​ខែ ។ ម្ល៉ោះហើយ អត់​យក​ពេល​ទៅ​សាង​ស្នេហ៍ យកចិត្ត​បុរស​ណា​នាំ​ទើសចិត្ត​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ