បុរសម្នាក់ត្រូវចៅក្រមសម្រេចហើយ ក្រោយយកកាំបិតកា.ប់គេ
- កណ្តាល
ខេត្តកណ្តាល ៖ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់…
ខេត្តកណ្តាល ៖ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់…
ខេត្តកណ្តាល ៖ លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យយកកាំបិតកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ ដោយសារធ្លាប់មានគំនុំនឹងគ្នា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះ វ៉ិត ក្នុងបូរីលីហួរ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនត្រូវចោទឈ្មោះ ស្រី វុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបុរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះឌិន បូណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករសំណង់ មានស្រុកកំណើតនៅភូមិបែកអន្លង់ ឃុំពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្នាក់នៅសព្វថ្ងៃក្នុងបុរីលីហួរ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
បើតាមរបាយការណ៍របស់ស្នងការរដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា កន្លងមកជនសង្ស័យមានគំនុំទៅលើជនរងគ្រោះ រឿងច្រៀងឌឺដងដាក់គ្នា ។
តាមប្រភពដដែលបានបន្តថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ជនសង្ស័យនៅរោងស្នាក់នៅឈ្មោះ វ៉ិត ក្នុងបូរីលីហួរ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចញ ជាមួយឈ្មោះ តោ, ឈ្មោះ វ៉ិត និងមិត្តភក្តិ៤នាក់ទៀតមិនស្គាល់ឈ្មោះ ជាកម្មករសំណង់ដូចគ្នា ព្រមទាំងបាននាំគ្នាផឹកស្រារហូតដល់ម៉ោង៨យប់ថ្ងៃដដែល ក៏ឈប់ផឹក ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកជនសង្ស័យក៏ដើរចេញមកបានជួបជនរងគ្រោះកំពុងឈរនៅមុខរោងស្នាក់នៅរបស់ឈ្មោះ វ៉ិត ហើយជនសង្ស័យសួរជនរងគ្រោះថា «ឯណាកង្ហារបស់អាថេត» ។ ជនរងគ្រោះឆ្លើយថា «ចាំមួយភ្លេចខ្ញុំទៅយកអោយ» ហើយជនរងគ្រោះក៏ដើរទៅយកកង្ហារចេញមកជាមួយឈ្មោះ ជាង រ៉ន ដោយជនរងគ្រោះកាន់បំពង់ទីប១កំណាត់នៅនឹងដៃក្រពាត់ទៅក្រោយ ចំណែកឈ្មោះជាង រ៉ន កាន់កង្ហារួចទុកនៅកន្លែងរោងទំនេរ។ បន្ទាប់មកជនសង្សយ័សួរជនរងគ្រោះថា «កាន់បំពង់ទីបមកធ្វើអី» ជនរងគ្រោះឆ្លើយថា «បើអ្អែងខ្លាំងចូលមក» រួចក៏មានការជេរគ្នាទៅវិញទៅមក ។ ពេលនោះជនរងគ្រោះស្ទុះមកវាយជនសង្សយ័ចំនួន៣បំពង់ទីបចំកដៃស្តាំ ស្មាឆ្វេង និងប្រអប់ជើងឆ្វេង បណ្តាលឱ្យរងរបួសស្រាល ។
តាមប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះ ជនសង្សយ័បានរត់ទៅយកកាំបិតប៉័ងតោពីរោងឈ្មោះវ៉ិត មកកាប់ជនរងគ្រោះចំថ្ពាល់ និងស្មាខាងឆ្វេង បណ្តាលអោយរងរបួស រួចមក ក៏មានកម្មករនៅទីនោះបានចាប់ឃាត់បំបែកចេញពីគ្នា ហើយឈ្មោះជាង រ៉នបាននាំជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យសម្ភព ព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ក្រោយពីបានទទួលដំណឹងខាងលើនៅម៉ោង៨និង១០នាទីយប់នាថ្ងៃដដែល សមត្ថកិច្ចប៉ុស្តិ៍បានទៅដល់កន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនជនសង្សយ័ខាងលើមកប៉ុស្តិ៍ធ្វើការសាកសួរ ជនសង្យយ័បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះឈ្មោះឌិន បូណា នឹងកាំបិតប៉័ងតោ បណ្តាលឱ្យរងរបួសពិតប្រាកដមែន៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ