Bayern ទិញយកកីឡាករអាហ្វ្រិកពី Real Madrid?
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីការលេងយ៉ាងល្អរបស់កីឡាករ Achraf hakimi នៅរដូវកាលនេះរហូតមកដល់ពេលនេះ ក្លិបយក្សអាឡឺម៉ង់ Bayern…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីការលេងយ៉ាងល្អរបស់កីឡាករ Achraf hakimi នៅរដូវកាលនេះរហូតមកដល់ពេលនេះ ក្លិបយក្សអាឡឺម៉ង់ Bayern…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីការលេងយ៉ាងល្អរបស់កីឡាករ Achraf hakimi នៅរដូវកាលនេះរហូតមកដល់ពេលនេះ ក្លិបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានមកទាក់ទង Real Madrid ទិញយកកីឡាករអាហ្វ្រិករូបនេះ។
កីឡាករអន្តរជាតិរបស់ប្រទេសម៉ារ៉ុក Achraf Hakimi មានទម្រង់លេងបានយ៉ាងល្អ សម្រាប់ Borussia Dortmund នៅរដូវកាលនេះ ដែលរួមចំណែកដល់ ១២គ្រាប់ក្នុង ២៦ ប្រកួត។ ខ្សែការពារខាងស្តាំ ដែលពេលខ្លះឡើងទៅធ្វើជាខ្សែប្រយុទ្ធ បានចូលរួមជាមួយលេងខ្ចីជើងនៅកាលពីឆ្នាំ២០១៨ ហើយគ្រោងនឹងវិលត្រឡប់មកទីក្រុង Los Blancos នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ន ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់ថាកីឡាកររូបនេះនឹងនៅបន្តលេងឱ្យ LaLiga ដែរឬអត់ទេ ព្រោះតែក្លិប Bayern បានបង្ហាញពីការចាប់អារម្មណ៍លើការទិញយកមកលេង ។
យោងតាមសារព័ត៌មាន Marca ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga បានសួរទៅ Real ថា តើតារាឆ្នើមវ័យ ២១ឆ្នាំរូបនេះនឹងអាចរកទិញបានមុនរដូវកាលក្រោយ ឬក៏នៅលេងបន្តនៅក្លិបដែលកំពុងលេង។
កីឡាករវ័យក្មេងដែល Transfermarkt វាយតម្លៃថាមានថ្លៃប្រហែល ៥០ លានផោន បានជាប់ចំណាត់ថ្នាក់នៅឯ Real ហើយត្រូវបានគេចាត់ទុកថាជាកីឡាករខ្លាំងម្នាក់។ មុនពេលចូលរួមជាមួយ Dortmund កាលពី ២ឆ្នាំមុន Hakimi បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអេស្បាញចំនួន ១៧ប្រកួត ប៉ុន្តែភាគច្រើនលេងជាកីឡាករទី ២ របស់ Dani Carvajal ដែលមានបទពិសោធន៍ច្រើនជាង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ