បង់​ក្លា​ដេ​ស​ស្នើ​កម្ពុជា​ជួយ​ដោះស្រាយ​ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​រ៉ូ​ហ្វី​យ៉ា​មក​ប្រទេស​ខ្លួន


រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​អនុប្រធាន​ទី​១ រដ្ឋសភា​កម្ពុជា​ប្រធាន​គណៈកម្មការ​បងរ​ទេស​បង់​ក្លាយ​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​ពិភាក្សា​ដោះស្រាយ​ជាមួយ​មី​យ៉ា​ន់​ម៉ា ចំពោះ​ការ​ហូរ​ចូល​ជនជាតិ​រ៉ូ​ហ្វី​យ៉ា​មក​រស់នៅ​ប្រទេស​ខ្លួន​ជា​ច្រើន ។

លោក Muhammad Faruk Khan ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​កិច្ចការបរទេស​នៃ​សភា​បង់​ក្លា​ដេ​ស​នៅ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា​ថា ៖ «​គោលបំណង​នៃ​ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​ខ្ញុំ​នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ទាក់ទង​ទ្វេភាគី​កម្ពុជ ក្នុង​ក្រប​ខណ្ឌ​សភា ។ ប៉ុន្តែ​ខ្ញុំ​សូម​ជម្រាប​ជូន​នៅ​បញ្ហា​មួយ គឺ​ការ​ហូរ​ចូល​នូវ​ជនអន្តោប្រវេសន៍​យ៉ាង​សន្ធឹកសន្ធាប់​មក​ប្រទេស​បង់​ក្លា​ដេ​ស​» ។

លោក​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ជនអន្តោប្រវេសន៍​រ៉ូ​ហ្វី​យ៉ា​ជាង​១​លាន​១​សែន​នាក់​បាន​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស ។ យើង​ក៏​បាន​ពិភាក្សា​ជាមួយ​ប្រទេស​ជា​មិត្ត​ជិតខាង​គ្នា​ស្នើ​សុំ​ឲ្យ​ប្រទេស​នោះ​ជួយ​ឲ្យ​ជនភៀសខ្លួន​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ដោយ​ប្រសិទ្ធិ​ភាព និង​សន្តិភាព​ផង​ដែរ ។ លោក​បាន​គូស​ញ្ជា​ក់ថា ៖«​ខ្ញុំ​ពិតជា​មានការ​ឲ្យ​តម្លៃ​ប្រ​សិន​ប្រទេស​កម្ពុជា​មាន​ជំហរ​ណាមួយ​ធ្វើ​ឲ្យ​មី​យ៉ា​ន់​ម៉ា និង​បង់​ក្លា​ដេ​ស​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន រ៉ូ​ហ្វី​យ៉ា​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​ដោយ​សន្តិភាព​» ។

លោក​បន្ត​ថា បង់​ក្លាស​ដេ​សនឹង​សប្បាយចិត្ត​ផង​ដែរ ប្រសិនបើ​មានការ​ចរចា​ណាមួយ​ឆាប់ ដើម្បី​ឲ្យ​ជន​រ៉ូ​ហ្វី​យ៉ា​(​ជនអន្តោប្រវេសន៍​)​ទៅ​ស្រុក​កំណើត​វិញ​ឆាប់​ៗ ។ កម្ពុជា និង​បង់​ក្លា​ដេ​ស ជា​មិត្ត​ជាមួយ​មី​យ៉ា​ន់​ម៉ា​ដែរ អី​ញ្ចឹ​ង​ទេស​បង់​ក្លា​ដេ​ស​សង្ឃឹមថា កម្ពុជា​ដាក់​ស​ម្ពោ​ស​ធន៍​លើ​មី​យ៉ា​ន់​ម៉ា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ជន​រ៉ូ​ហ្វី​យ៉ាង​ត្រឡប់​ទៅ​ប្រទេស ដើម្បី​រស់នៅ​សន្តិភាព និង​ដោយ​សេដ្ឋកិច្ច​ថ្លៃថ្នូ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក Muhammad Faruk Khan បាន​លើក​ឡើង​ថា ទស្សនៈកិច្ច​របស់​គណៈប្រតិភូ​លោក​នៅ​កម្ពុជា​ស្រប​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​ជ័យ​ជំនះ​៧ មក​រា ខួប​លើក​ទី​៤១ ដូច្នេះ​ប្រតិភូ​លោក​ក៏​បាន​ចួ​ល​រួម​ទិវា​ជំនះ​នេះ​ផង​ដែរ ។

លោក​បាន​បន្ត​ថា​សភា​កម្ពុជា និង​សភា​បង់​ក្លា​ដេ​សមាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​គ្នា​ហើយ​ប្រធាន​សភា​បង់​ក្លា​ដេ​ស​ក៏​ធ្លាប់​មក​ទស្សនៈកិច្ច​នៅ​កម្ពុជា​ផង​ដែរ ។ លោក​ថា វិស័យសេដ្ឋកិច្ច​កម្ពុជា និង​បង់​ក្លា​ដេ​សមាន​កំណើនសេដ្ឋកិច្ច​លើស​៧​ភាគរយ ដែល​ជា​ហេតុ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​មាន​កំណើន​លឿន​នៅ​ពេល​ខាង​មុខ​នេះ ។ ក្នុង​ជំនួប​នោះ​ដែរ​លោក បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​រដ្ឋសភា​បាន​លើក​ឡើង​ថា កម្ពុជា​សង្ឃឹមថា​បង់​ក្លា​ដេ​ស និង​មី​យ៉ា​ន់​ម៉ា​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ជនអន្តោប្រវេសន៍​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ