ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ត្រេកអរ​នឹង​អំពើអាក្រក់​របស់​អ្នក​ដទៃ

4 ឆ្នាំ មុន

ការ​មិន​ត្រេកអរ​ក្នុង​បាប​បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង​ឮ ឬ​ឃើញ​គេ​ធ្វើអំពើ​អាក្រក់​អំពើ​បាប​ទាំង ឡាយ មានការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និង​ធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ​មានការ​កាប់សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ បៀត​បៀត​សេចក្តីសុខ​ដល់​គ្នា​និង​គ្នា​ជាដើម…

ការ​មិន​ត្រេកអរ​ក្នុង​បាប​បាន​ដល់​ចិត្ត​ដែល​មិន​ត្រេកអរ​នៅ​ពេល​ដឹង​ឮ ឬ​ឃើញ​គេ​ធ្វើអំពើ​អាក្រក់​អំពើ​បាប​ទាំង ឡាយ មានការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ការ​កុហក​កេងប្រវ័ញ្ច ឆបោក និង​ធ្វើអំពើ​ទាំងឡាយ​ជា​អបាយមុខ ឬ​មានការ​កាប់សម្លាប់​ជីវិត ធ្វើទុក្ខបុកម្នេញ បៀត​បៀត​សេចក្តីសុខ​ដល់​គ្នា​និង​គ្នា​ជាដើម ថែម​ទាំង​កើតក្តី​សង្វេគ​តក់​ស្លុត ចំពោះ​អំពើ​ទាំងនោះ​ទៀត​ផង ។

ចំណែក​ការ​វៀរចាក​បាប​បាន​ដល់​ការ​ចៀសវាង​មិន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​បាប​ទាំងឡាយ​ដូចដែល​បាន​ពោល​មក​ខាងលើ​ហើយ​ជាដើម ព្រោះ​ជឿជាក់​ថា ធ្វើ​ល្អ​ពិតជា​បាន​ល្អ ធ្វើ​អាក្រក់​ពិតជា​បាន​អាក្រក់ ធ្វើ​កម្ម​បែប​ណា​នឹង​ត្រូវ​ទទួលផល​បែប​នោះ​មិន​ឃ្វាង​ឡើយ ។

កិរិយា​មិន​ត្រេកអរ​ក្នុង​បាប​និង​កិរិយា​វៀរចាក​បាប​ដូច​ពោល​មកនេះ ឈ្មោះ​ថា​ជា​អ្នកមាន​សេចក្តី​ក្សាន្ត​ចាក​ទុក្ខ​ទាំងពួង ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ