ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bale បែក​អារម្មណ៍​លែងរ​វីរ​វល់​ជាមួយ​បាល់ទាត់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​លេង​មិនសូវ​បាន​ល្អ​របស់ Gareth Bale ក្នុង​ស​ប្តា​ហ៍​កន្លង​មកនេះ មានការ​លើក​ឡើង​ពី​សំណាក់​អតីត​គ្រូបង្វឹក​ម្នាក់​ថា Bale…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​លេង​មិនសូវ​បាន​ល្អ​របស់ Gareth Bale ក្នុង​ស​ប្តា​ហ៍​កន្លង​មកនេះ មានការ​លើក​ឡើង​ពី​សំណាក់​អតីត​គ្រូបង្វឹក​ម្នាក់​ថា Bale លែង​គិត​បាល់ទាត់​ជា​ធំ​ហើយ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន Daily Mail អតីត​គ្រូបង្វឹក​ក្រុម Real Madrid លោក Fabio Capello បាន​ចែករំលែក​ទស្សនៈ​របស់​គាត់​ថា Bale ដែល​បាន​ចូលរួម​ជាមួយ Los Blancos កាលពី​ឆ្នាំ ២០១៣ ឈប់​មាន​ទឹកចិត្ត​ស្រឡាញ់​ការ​ទាត់​បាល់ទៀត​ហើយ​។

លោក Capello បាន​និយាយ​ថា​៖ «Bale គឺជា​កីឡាករ​ដ៏​អស្ចារ្យ​។ បើ​តាម​ការ​យល់​ឃើញ​របស់ខ្ញុំ គឺ​ឃើញ​ថា បាល់ទាត់​លែង​ជា​រឿង​សំខាន់​របស់ Bale ហើយ​។ Bale ដូច​ជា​បែក​អារម្មណ៍​។ ខ្ញុំ​ចូល​ចិត្ត​គាត់​ណាស់ ព្រោះ​គាត់​ខ្លាំង លឿន និង សម​ជាមួយនឹង​ការ​លេង​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​»​។ លោក​បាន​បន្ត​ថា​៖«​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​នៅ​ថ្ងៃនេះ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ ១០០% និង​ផ្តោត​តែ​ទៅ​លើ​ជីវិត​កីឡា​របស់​អ្នក​»​។

Bale បាន​អវត្តមាន​នៅ Real នៅ​រដូវ​កាល​នេះ ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់ និង ជួយ​ស៊ុត​បាល់ Assist បាន ២​ដង​ក្នុង​ការ​បង្ហាញខ្លួន​ចំនួន ១៤​ដង និង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ទិញ​យក​ទៅ​លេង​នៅ​ក្លិប​ផ្សេង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ