ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាតិ​ប៉ុន្មាន​ពួក​ដែល​គួរ​សង្គ្រោះ ?

4 ឆ្នាំ មុន

ញាតិ​៧​សន្តាន​លោក​ឱ្យ​រាប់​ផ្នែក​ខាងលើ​បី​គឺ ឪពុក​ម្តាយ​, ដូនតា និង​ដូនតា​ទួត ខាងក្រោម​បី​គឺ កូន​, ចៅ​, ចៅទួត និង​កណ្តាល​គឺ​ខ្លួនឯង​១ រួម​ជា​៧…

ញាតិ​៧​សន្តាន​លោក​ឱ្យ​រាប់​ផ្នែក​ខាងលើ​បី​គឺ ឪពុក​ម្តាយ​, ដូនតា និង​ដូនតា​ទួត ខាងក្រោម​បី​គឺ កូន​, ចៅ​, ចៅទួត និង​កណ្តាល​គឺ​ខ្លួនឯង​១ រួម​ជា​៧ តែ​ន័យ​មួយទៀត​លោក​ឱ្យ​រាប់​ទាំង​ពីរ​ខាង​គឺ​តាំងពី​ដូនតា​ជំនាន់​ទី​៧​ខាង​មាតា​ចុះ​មក និង​តាំងពី​ដូនតា​ទី​៧​ខាង​បិតា​ចុះ​មក ហៅ​ថា ញាតិ​ប្រាំពីរ​សន្តាន ឬ​ញាតិ​ទាំង​៧​ពួក​ដែល​គួរ​សង្គ្រោះ ។

ញាតិ​ទាំង​៧​ពួក​នេះ​ជា​មនុស្ស​ដែល​គួរ​សង្គ្រោះ តាម​ធម្មតា​មនុស្ស​ល្អ​តែង​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ យឹ តយោង លើក​ស្ទួយ ផ្ចុងផ្តើម​ឱ្យ​ញាតិសន្តាន​របស់​ខ្លួន​ឱ្យ​បាន​សិក្សាអប់រំ មានមុខ​របរការ​ងារ​សុចរិត​និង​ជួយ​ដាស់តឿន​ដឹកនាំ​ឱ្យ​ពួក​គេ​ដើរ​លើ​ផ្លូវ​ល្អ ផ្លូវ​ត្រឹមត្រូវ​យ៉ាង​ប្រពៃ តែ​ចូរ​ប្រយ័ត្នប្រយែង​ក្រែង​ក្លាយជា​ជន​អគតិ​គឺ​លម្អៀង ប្រព្រឹត្ត​ប្រាសចាក​ច្បាប់ និង​គុណធម៌ ដោយសារ​តែ​ការ​យោគយល់​ថា​ជា​សាច់ញាតិ ។

ហេតុ​ន​នេះ​ទើប​លោក​ពោល​ថា ការ​ចេះ​ស្រឡាញ់​រាប់អាន​និង​សង្គ្រោះ​ញាតិសន្តាន​របស់​ខ្លួន​ដោយ​ប្រពៃ ឈ្មោះ​ថា​ជា​សង្គហ​បុគ្គល ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ