ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និយាយ​លេង​សោះ ! ស្រាប់តែ​ឈ្នះ​រង្វាន់​​ឡាន​ទំនើប Porsche Macan ១​​គ្រឿង​ពី​ស្រា​បៀរ​កម្ពុជា មែនទែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ណុ​យ សុខ​ណេ​ម ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ឡាន​ទំនើប Porsche Macan ស៊េរី​ចុង​ក្រោយ​បំផុត​ពី​ស្រា​បៀរ​កម្ពុជា ដំបូង​គេ​បាន​រៀប​រាប់​ដំណើរ​ដើមទង​យ៉ាង​ដូច្នេះ​ថា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក ណុ​យ សុខ​ណេ​ម ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​ឡាន​ទំនើប Porsche Macan ស៊េរី​ចុង​ក្រោយ​បំផុត​ពី​ស្រា​បៀរ​កម្ពុជា ដំបូង​គេ​បាន​រៀប​រាប់​ដំណើរ​ដើមទង​យ៉ាង​ដូច្នេះ​ថា ៖ «​ថ្ងៃ​ឆ្លង​ឆ្នាំ ខ្ញុំ និង​បងប្អូន​ថ្លៃ​៣​នាក់​ទៀត បាន​ទិញ​ស្រា​បៀរ​កម្ពុជា កន្លះ​កេស​ពី​តូប​មួយ​ក្បែរ​ផ្ទះ ដើម្បី​ជប់លៀង បន្ទាប់​ពី​ចេញពី​ម៉ោង​ធ្វើការ ដើម្បី​អប​អរសាទរ​យប់​ឆ្លង​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ស្រាប់តែ​សំណាង​អី​ក៏​ឈ្នះ​បាន​រង្វាន់​ឡាន​ទំនើប​ខាងលើ​តែ​ម្តង​» ។

លោក​បន្ត​ទៀត​ថា​៖ «​កន្លង​ម ក​ខ្ញុំ​ឃើញ​គេ​ឈ្នះ​រង្វាន់ ៤០​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា ផ្សាយ​ពេញ​ទូរទស្សន៍ ចំណែក​ខ្ញុំ​វិញ​ផឹក​កម្ពុជា​តាំងពី​ណា​ពី​ណី​មក​ឈ្នះ​តែ​រង្វាន់ ១​កំប៉ុង ២​កំប៉ុង ហើយ​ខ្ញុំ​តែង​គិត​ថា រង្វាន់​ធំ​គេ​ទុក​ឱ្យ​តែ​គ្នា​គេ​ទេ ដល់​តែ​ត្រូវ​ខ្លួនឯង​អ៊ីចឹង បានដឹង​ថា អូ ! រង្វាន់​ធំ​ពិតជា​មាន​សម្រាប់​គ្រប់​គ្នា​មែន​» ។

លោក​ក៏​បាន​ប្រាប់​ពី​អ្វី​ដែល​លោក​និយាយ​មុន​គាស់​ក្រវិល​កំប៉ុង​រង្វាន់​នោះ​ដែរ​ថា​៖ «​ខ្ញុំ​និយាយ​លេង​ជាមួយ​បងថ្លៃ​ខ្ញុំ​ថា បើ​គាស់​ឈ្នះ​រង្វាន់​ឡាន​ទំនើប​មែន​នោះ យើង​នឹង​ចែក​គ្នា​ស្មើ រួច​ហើយ​ខ្ញុំ​ក៏​គាស់​កំប៉ុង​ឆា​ច់​មក ហើយ​អ៊ុត​មើល​រង្វាន់ ក៏​ស្រាប់តែ​ឃើញ​រូប​ឡាន​មែនទែន​លើ​ក្រវិល​កំប៉ុង ខ្ញុំ​ក៏​នៅ​ស្ងៀម​មួយសន្ទុះ ដោយ​រក្សា​ទឹកមុខ​ស្មើ ហើយ​មួយ​ភ្លែត​ក្រោយមក ទើប​ខ្ញុំ​ក្រោកឈរ​ឡើង ស្រែក​ហ៊ោរ​ខ្លាំង​តែ​ម្តង ហើយ​បងប្អូន​ថ្លៃ ៣​នាក់​ទៀត ដែល​អង្គុយ​ជាមួយ​គ្នា ក៏​ក្រោកឈរ ស្រែក​ហ៊ោ​ដែរ ខណៈ​ដែល​ពួក​គេ​មិន​ទាន់​បានឃើញ​រង្វាន់​លើ​ក្រវិល​កំប៉ុង​ផង ក្រោយមក​ទើប​សុំ​មើល​ក្រវិល​កំប៉ុង​ដែល​ត្រូវ​រង្វាន់​ដែរ​» ។

សូម​បញ្ជាក់​ផង​ដែរ​ថា រង្វាន់​រថយន្ត​ទំនើប Porsche Macan ស៊េរី​ចុង​ក្រោយ​បំផុត ពី​ស្រា​បៀរ​កម្ពុជា មាន​ចំនួន​សរុប ១២​គ្រឿង​សម្រាប់​ឆ្នាំ ២០២០​នេះ ដូច្នេះ​នៅ​សល់​រង្វាន់​ធំ​ជាងគេ​បំផុត​នេះ​ចំនួន ១១​គ្រឿង​ទៀត​សម្រាប់​អតិថិជន​បន្ទាប់ ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ ! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ