ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​នឹង​សង​សឹង​ទៅ​លើ​តំបន់​យោធា​អា​មេ​រិ​ក

4 ឆ្នាំ មុន

កំ​ដៅ​ភាព​តានតឹង​ពិភពលោក​កើនឡើង នៅ​ពេល​ដែល​អា​មេ​រិ​ក​ផ្តាច់ជីវិត​មេបញ្ជាការ​យោធា​អ៊ី​រ៉​ង់​ដ៏​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង ដោយ​ធ្វើ​ឱ្យ​អ៊ី​រ៉​ង់​ព្រមាន​សងសឹក​វិញ ទៅ​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​។ សារព័ត៌មាន​ស៊ី​អិន​អិន អា​មេ​រិ​ក​ដកស្រង់​សម្តី​ទីប្រឹក្សាយោធា​អ៊ី​រ៉​ង់​ដូចដែល​បាន​និយាយ​ថា​ជា​ការ​ពិត​ណាស់​ការ​សងសឹក​នឹង​មាន​លក្ខណៈ​ជា​យោធា​។ លោក ឧត្តមសេនីយ៍ ហូ​សេន ដេ​ហ្កា​ន់…

កំ​ដៅ​ភាព​តានតឹង​ពិភពលោក​កើនឡើង នៅ​ពេល​ដែល​អា​មេ​រិ​ក​ផ្តាច់ជីវិត​មេបញ្ជាការ​យោធា​អ៊ី​រ៉​ង់​ដ៏​មាន​ឥ​ទ្ឋិ​ពល​ខ្លាំង ដោយ​ធ្វើ​ឱ្យ​អ៊ី​រ៉​ង់​ព្រមាន​សងសឹក​វិញ ទៅ​លើ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​។

សារព័ត៌មាន​ស៊ី​អិន​អិន អា​មេ​រិ​ក​ដកស្រង់​សម្តី​ទីប្រឹក្សាយោធា​អ៊ី​រ៉​ង់​ដូចដែល​បាន​និយាយ​ថា​ជា​ការ​ពិត​ណាស់​ការ​សងសឹក​នឹង​មាន​លក្ខណៈ​ជា​យោធា​។

លោក ឧត្តមសេនីយ៍ ហូ​សេន ដេ​ហ្កា​ន់ ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ី​រ៉​ង់​ផង​ដែរ​នោះ​និយាយ​ថា «​អា​មេ​រិ​ក និង​លោក​ត្រាំ​បាន​ចាត់វិធានការ​ដោយ​ផ្ទាល់​ប្រឆាំង​នឹង​យើង​។ ដូច្នេះ យើង​​​ត្រូវ​ចាត់វិធានការ​ផ្ទាល់​ប្រឆាំង​អា​មេ​រិ​ក​វិញ​ដែរ​»​។

ចំណែក​លោក​ត្រាំ​វិញ​និយាយ​បក​វិញ​ថា បើសិនជា​អ៊ី​រ៉​ង់​ហ៊ាន​សងសឹក មែន​នោះ យើង​នឹង​វាយ​ប្រហារ អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់​ជាង​នេះ​ទៀត​។ យើង​មិន​ញញើត​ឡើយ​។ ភាព​តានតឹង​ពិភពលោក​ផ្ទុះ​ឡើង បន្ទាប់​ពី​អា​មេ​រិ​កន​បាន​បាញ់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មេបញ្ជាការ​យោធា​អ៊ី​រ៉​ង់​លោក លោក សូ​ឡេ ម៉ា​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ