ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​រោគ​ប្រមេះ ក៏​អាច​កើត​លើ​កូន​ក្មេង​បាន​​ដែរ ប្រយ័ត្ន

4 ឆ្នាំ មុន

ប្រមេះ គឺជា​ជំងឺឆ្លង​ដែល​ចម្លង​តាម​រយៈ​ការ​រួម​ភេទ ហើយ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី​។ ប្រមេះ​ជា​ញឹកញាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បង្ហួរនោម ឬ​រន្ធ​គូថ​។ ចំពោះ​ស្ត្រី​វា​ក៏​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មាត់ស្បូន​ផង​ដែរ​។ ជំងឺ​ប្រមេះ ត្រូវ​បាន​បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Neisseria…

ប្រមេះ គឺជា​ជំងឺឆ្លង​ដែល​ចម្លង​តាម​រយៈ​ការ​រួម​ភេទ ហើយ​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្ត្រី​។
ប្រមេះ​ជា​ញឹកញាប់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បង្ហួរនោម ឬ​រន្ធ​គូថ​។ ចំពោះ​ស្ត្រី​វា​ក៏​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មាត់ស្បូន​ផង​ដែរ​។

ជំងឺ​ប្រមេះ ត្រូវ​បាន​បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Neisseria gonorrhoeae ដែល​ជា​មូលហេតុ​មួយ​នៃ​ជំងឺ​កាមរោគ​ក្នុង​ចំនោម​មេរោគ​ជា​ច្រើន​ទៀត​។
ជំងឺ​ប្រមេះ ត្រូវ​បាន​រីក​រាលដាល​ភាគច្រើន​បំផុត​ក្នុងអំឡុងពេល​រួម​ភេទ​។ ប៉ុន្តែ​ទារក​អាច​ត្រូវ​បាន​ឆ្លង​មេរោគ​នេះ​ក្នុងអំឡុងពេល​សម្រាល​ផង​ដែរ ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មាន​ឆ្លង​មេរោគ​។

ជំងឺ​ប្រមេះ លើ​ទារក​ភាគច្រើន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ភ្នែក​។

ជំងឺ​ប្រមេះ នៅ​ក្នុង​ករណី​ជា​ច្រើន​មិន​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​នោះ​ទេ​។ អ្នក​ប្រហែលជា​មិន​បានដឹង​ឡើយ សូ​ម្បី​តែ​អ្នក​កំពុង​ឆ្លង​មេរោគ​។

ជំងឺ​ប្រមេះ ប​ណ្ដោ​លម​ក​ពី​ការ​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ស្រោមអនាម័យ​។ ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវ​រួម​ភេទ វិធី​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កាមរោគ គឺ​ការ​ប្រើ​ស្រោមអនាម័យ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ