ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ដែល​អាច​បង្កើន​ឱកាស​នៃ​​ជំងឺ​មហា​រីក​​គ្រាប់​ឈាម​លើ​កុមារ

4 ឆ្នាំ មុន

គ្រូពេទ្យ​មិនដឹង​ច្បាស់​ថា​តើ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ករណី​ភាគច្រើន​បំផុត​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​នោះ​ទេ​។ ប៉ុន្តែ​កត្តា​មួយ​ចំនួន​អាច​បង្កើន​ឱ​កាស​នៃ​ការ​មាន​ជំងឺ​នេះ​។ សូម​ចង​ចាំ​ថា ការ​មាន​កត្តា​ហានិភ័យ​មិនមែន​តែងតែមាន​ន័យ​ថា កុមារ​នឹង​មាន​ជំងឺមហារីក​ឈាម​នោះ​ទេ​។ ជា​ការ​ពិត កុមារ​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​ឈាម​មិន​មាន​កត្តា​ហានិភ័យ ដែល​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។ យ៉ាងណាមិញ ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​កើនឡើង…

គ្រូពេទ្យ​មិនដឹង​ច្បាស់​ថា​តើ​អ្វី​ដែល​បង្កើត​ឲ្យ​មាន​ករណី​ភាគច្រើន​បំផុត​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​នោះ​ទេ​។ ប៉ុន្តែ​កត្តា​មួយ​ចំនួន​អាច​បង្កើន​ឱ​កាស​នៃ​ការ​មាន​ជំងឺ​នេះ​។

សូម​ចង​ចាំ​ថា ការ​មាន​កត្តា​ហានិភ័យ​មិនមែន​តែងតែមាន​ន័យ​ថា កុមារ​នឹង​មាន​ជំងឺមហារីក​ឈាម​នោះ​ទេ​។ ជា​ការ​ពិត កុមារ​ភាគច្រើន​ដែល​មាន​ជំងឺមហារីក​ឈាម​មិន​មាន​កត្តា​ហានិភ័យ ដែល​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។

យ៉ាងណាមិញ ហានិភ័យ​នៃ​ជំងឺមហារីក​ឈាម​លើ​កុមារ​កើនឡើង ប្រសិនបើ​កុមារ​មាន ៖

១– ជំងឺ​តំណរ​ពូជ​ដូច​ជា ជំងឺ Li-Fraumeni, ជំងឺ Down ឬ ជំងឺ Klinefelter
២ – ជំងឺ​នៃ​ប្រព័ន្ធ​ភាពស៊ាំ
៣ – បងប្អូន​ប្រុស ឬ​បងប្អូន​ស្រី​មាន​ជំងឺមហារីក​ឈាម ជា​ពិសេស​កូនភ្លោះ
៤ – ប្រ​វ​តិ្ត​ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​កម្រិត​ខ្ពស់​នៃ​កាំរស្មី​វិទ្យុសកម្ម និង​ការ​ព្យាបាល​ដោយសារ​ធាតុគីមី​ជាដើម
៥ – ប្រវត្តិ​មានការ​ថយ​ចុះ​ប្រព័ន្ធ​ភាពស៊ាំ ដូច​ជា​ការ​ប្តូរ​សរីរៈ​ក្នុង​ខ្លួន​ជាដើម​។

ទោះបីជា​ហានិភ័យ​គឺ​ទាប ប៉ុន្តែ​គ្រូពេទ្យ​ផ្តល់​ដំ​បូ​ន្មា​នា កុមារ​ដែល​មាន​កត្តា​ហានិភ័យ​ដែល​ត្រូវ​បានដឹង ត្រូវ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ