ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ដោយ​ផ្លែ​ល្ហុង​អាច​ដោះ​ស្រាយ​បញ្ហា​សក់​ខូច​​បាន​

4 ឆ្នាំ មុន

បញ្ហា​សក់​ខូច​បែក​ចុង ហើយ​ស្ងួត​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​យ៉ាងណា​មែន​ទេ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ប្រើប្រាស់​ផ្លែ​ល្ហុង​ទុំ​ព្យាបាល​សក់​ខូច​ស្ងួត និង​បែក​ចុង ៖ ១. សម្រាប់​សក់​បែក​ចុង…

បញ្ហា​សក់​ខូច​បែក​ចុង ហើយ​ស្ងួត​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​យ៉ាងណា​មែន​ទេ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​ប្រើប្រាស់​ផ្លែ​ល្ហុង​ទុំ​ព្យាបាល​សក់​ខូច​ស្ងួត និង​បែក​ចុង ៖

១. សម្រាប់​សក់​បែក​ចុង ៖​ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ល្ហុង​ទុំ​និង​ទឹកឃ្មុំ​។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​យក​គ្រាប់​ល្ហុង​ចេញ រួច​ហាន់​ល្ហុង​ជា​ដុំ​តូច​ៗ​។ ដាក់​ល្ហុង​ក្នុង​ម៉ាស៊ីន​កិន ឬ​ក្រឡុក រួច​បន្ថែម​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​បាយ​ចូល​។ កិន​ក្រឡុក​ឱ្យ​សព្វ​ម៉ដ្ឋ រួច​សឹម​លាប​ម៉ាស្សា​លើ​សក់​និង​ស្បែក​ក្បាល​។ ទុក​ចោល​សម្រាប់​រយៈពេល​ប្រហែល ១ ម៉ោង សឹម​ប្រើប្រាស់​សាប៊ូ​កម្រិត​ស្រាល​កក់​សម្អាត​ចេញ​ជា​ការ​ស្រេច​។

២. សម្រាប់​សក់​ខូច​និង​ស្ងួត ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ល្ហុង​ទុំ​ប៉ុន្មាន​ចំណិត ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ និង​ប្រេងដូង ២ ស្លាបព្រា​បាយ​។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​កិន​ក្រឡុក​ល្ហុង​ជាមួយ​ប្រេង​អូ​លីវ​ឱ្យ​សព្វ​ចូល​គ្នា​។ បន្ទាប់​មក​សឹម​បន្ថែម​ប្រេងដូង​ចូល​ដើម្បី​ឱ្យ​ក្លាយជា​ល្បាយ​ខាប់​ៗ​។ លាប​ល្បាយ​លើ​សក់​និង​ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​សាប៊ូ​កក់សក់​ដូច​ពេល​ធម្មតា​។

៣. សម្រាប់​ជួយ​ឱ្យ​សក់​មាន​សុខភាព​ល្អ​និង​ភ្លឺ​រលាស់​ចែងចាំង ៖ អ្វី​ដែល​អ្នក​ត្រូវការ គឺ​ល្ហុង​ទុំ ទឹកឃ្មុំ និង​ខ្ទិះដូង​។

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ហាន់​ល្ហុង រួច​យក​គ្រាប់​ចេញ​។ កាត់​ជា​ដុំ​តូច​ៗ រួច​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ក្រឡុក​។ បន្ថែម​ខ្ទិះដូង​កន្លះ​ពែង​និង​ទឹកឃ្មុំ​ពី ២ ទៅ ៣ ដំណក់​ចូល​។ កិន​ក្រឡុក​ឱ្យ​សព្វ​ម៉ដ្ឋ សឹម​លាប​ល្បាយ​លើ​សក់ ហើយ​ទុក​ចោល​សម្រាប់​រយៈពេល ៣០ នាទី​។ កក់​សម្អាត​ចេញ​ជាមួយ​សាប៊ូ​ដូច​ពេល​ធម្មតា​។

សម្គាល់​៖ រូបមន្ត​ល្ហុង​ទុំ​ទាំងនេះ​ក៏​ជួយ​បន្ថែម​ទម្ងន់​ដល់​សក់​ផង​ដែរ​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​កុំ​ភ្លេច​រួម​បញ្ចូល​ផ្លែ​ឈើ​នេះ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ នេះ​ក៏​ព្រោះតែ​ល្ហុង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​សារធាតុចិញ្ចឹម​ផ្សេង​ៗ​ដែល​ចាំបាច់​សម្រាប់​សុខភាព​សក់ ក៏​ដូច​ជា​រាង​កាយ​ទាំងមូល​តែ​ម្ដង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ