ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យម៉្លេះ ទើបទិញមក​ថ្មីៗ មិនទាន់​បាន​អីផង​ អស់លក្ខណ៍ត្រឹមប៉ូលិស​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​មានការ​សង្ស័យ​ ហើយ​ពេល​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ ​ស្រាប់តែ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ លុះ​ពេល​សាកសួរ​អ្នក​ទាំង​២​នាក់​នេះ​បាន​ប្រាប់​ថា​ទើប​ត្រឡប់​មក​ពី​ទិញ​ថ្នាំ​ញៀន​ដើម្បី​យក​ទៅ​ប្រើប្រាស់​រួម​គ្នា​នៅផ្ទះ​។ ហេតុការណ​៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖​ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ល្បាត​ប្រទះ​ឃើញ​គួរ​ឲ្យ​មានការ​សង្ស័យ​ ហើយ​ពេល​ចូល​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ ​ស្រាប់តែ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ លុះ​ពេល​សាកសួរ​អ្នក​ទាំង​២​នាក់​នេះ​បាន​ប្រាប់​ថា​ទើប​ត្រឡប់​មក​ពី​ទិញ​ថ្នាំ​ញៀន​ដើម្បី​យក​ទៅ​ប្រើប្រាស់​រួម​គ្នា​នៅផ្ទះ​។

ហេតុការណ​៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​វាល​មួយ​កន្លែង​ ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​តា​ងួ​ន​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​​ខាងលើ​ ក្នុង​​នោះ​ម្នាក់​ឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងដែក មាន​ទីលំនៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ រកឃើញ​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​ចំនួន​​៣​កញ្ចប់ ​ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ម៉ាត់ លី​ហួរ ភេទប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ មានទីលំនៅ​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ និងមានស្រុក​កំណើត​នៅ​ស្រុក​​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​រកឃើញ​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន​ចំនួន​​១​កញ្ចប់​។

​តាម​ប្រភពពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​១ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍ ទូច ទី បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​​កើតហេតុ​ខាងលើ ស្រាប់តែ​​ប្រទះ​ឃើញ​បុរស​២​នាក់​​ខាងលើ​នេះ​។​ដោយ​មានការ​សង្ស័យ​ ទើប​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចូល​ទៅ​សួរនាំ​ និង​ឆែក​ឆរ​​រក​​ឃើញ​មាន​ថ្នាំ​ញៀន​ជាប់​ខ្លួន ​ក៏​បាន​ចាប់ខ្លួន និង​ដកហូត​ថ្នាំ​ញៀន​រួច​​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែម្តង ។

ក្រោយ​ពេល​សមត្ថកិច្ច​ធ្វើការ​សាកសួ​រ ជនសង្ស័យ​បានឆ្លើយ​​សារភាព​ថា ពួក​​ខ្លួន​ទើប​ត្រឡប់​មក​ពី​ទិញ​ថ្នាំ​ញៀន​ដើ​ម្ប​យក​ទៅ​ប្រើប្រាស់​ ប៉ុន្តែ​ប៉ះ​ចំ​ថ្ងៃ​ស៊យ​បាន​ជួប​កម្លាំង​នគរបាល​ល្បាត​ក៏​​ចាប់ខ្លួន​បែប​នេះ​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ