ឆ្នាំ​ថ្មី ឆ្នាំជូត​នាំ​លាភ​សំណាង ! កុំ​ភ្លេច​ទិញ​ទឹកក្រូច​អាយ​ស៍ និង​ស្រា​បៀរ ទុក​ជា​អាំង​ប៉ាវ​ឱ្យ​សាច់ញាតិ និង​ទុក​សែន​​ណា៎


រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ ២០​ថ្ងៃ​ជាង​ទៀត​តែ​ប៉ុណ្ណោះ សំឡេង​ផាវ និង​សម្លៀក​បំពាក់​អាវ​ក្រហមច្រាល​នឹង​ត្រូវ​ពាក់​លើ​ខ្លួន​បងប្អូន​គ្រួសារ​សែស្រឡាយ​កាត់​ចិន​ព្រោងព្រៀត​ទៀត​ហើយ ដើម្បី​ស្វាគមន៍​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ។

ដូច្នេះ​ហើយ ទើប​ទឹកក្រូច​អាយ​ស៍ កូ​ឡា ដែល​ជា​ភេសជ្ជៈ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​បាន​បញ្ចេញ​ឃ្លី​ប​វី​ដេ​អូ​ពាណិជ្ជកម្ម​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ដើម្បី​ទាក់ទាញ​គ្រួសារ​សែស្រឡាយ​ចិន​ដែល​មាន​បំណង​ទិញ​ទឹកក្រូច​ក៏​ដូច​ជា ស្រា​បៀរ ទុកជា​កាដូ​អាំង​ប៉ាវ​សម្រាប់​សាច់ញាតិ​របស់​ខ្លួន ឬ​មិន​អ៊ីចឹង​សម្រាប់​ដាក់​សែន​ជូន​ដូនតា​របស់​ពួក​គេ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ខាង​មុខ​នេះ ។

មើល​វី​ដេ​អូ​ឃ្លី​ប​នោះ​ហើយ បើ​មិន​ទិញ​ទឹកក្រូច​អាយ​ស៍ កូ​ឡា ទៀត គឺ​មាន​តែ​អ្នក​មិន​សែន​តែ​ប៉ុណ្ណោះ ពីព្រោះ​កាយវិការ​សម្តែង​របស់​តួរ​ប្រុស​ភ្នែក​តូច​ៗ ឆក់​យក​ទឹកក្រូច​អាយ​ស៍​កូ​ឡា ក្នុង​កែវ​ទឹកកក​ដ៏​ត្រជាក់​ស្រឹប​មក​ផឹក​នោះ ធ្វើ​អោយ​ទស្សនិកជន​ស្រេក​ទឹកតែ​ម្តង ។

បើ​មើលទៅ​លើ​ការ​ជួបជុំ​គ្រួសារ សាច់ញាតិ និង​មិត្ត​ភ​កិ្ត សម្រាប់​អាហារ​មួយ​ពេល​ក្នុង​វី​ដេ​អូ​នោះ ទើប​ដឹង​ថា អាហារ​នា​រដូវ​កាល​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ពិតជា​មិន​អាច​ខ្វះ​ទឹកក្រូច​អាយ​ស៍ បាន​មែន ។

អ្វី​ដែល​កាន់តែ​ដិតដាម​ជាមួយ​ពាណិជ្ជកម្ម​មួយ​នេះ គឺ​ពាក្យស្លោក​ចុង​ក្រោយ​តែ​ម្តង​ដែល​មាន​ខ្លឹមសារ​ថា «​ឆ្នាំ​ថ្មី​នាំ​លាភ ! ឆ្នាំជូត​នាំ​សំណាង​ជាមួយ​ទឹកក្រូច​អាយ​ស៍ កូ​ឡា​!» ។

ដូច្នេះ​សូមកុំ​ភ្លេច​ជាវ​ទឹកក្រូច​អាយ​ស៍ សម្រាប់​សែន​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ ព្រោះ​មានការ​ផ្តល់​ជូន​កាដូ​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​ផ្សេង​ៗ និង​ផ្សារ​តាម​តំបន់​ផង​ដែរ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ