ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ប្រាវ​នេះ​ធ្ងន់​ណាស់ ម៉ូតូ​ខ្ទាត​ចូល​ប្រឡាយ​ទឹក ម្ចាស់​រត់​ប្រុយ​បាត់​ស្រមោល​ឈឹង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត​រង​របួសធ្ងន់​ស្រាល​៥​នាក់ ម៉ូតូ​បង្ក​ខ្ទាត​ធ្លាក់​ចូល​ទឹក​ម្ចាស់​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ផ្នៀ​ត តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ហៅ​ទំនប់​កប់​ស្រូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត​រង​របួសធ្ងន់​ស្រាល​៥​នាក់ ម៉ូតូ​បង្ក​ខ្ទាត​ធ្លាក់​ចូល​ទឹក​ម្ចាស់​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២០ ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​ផ្នៀ​ត តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ហៅ​ទំនប់​កប់​ស្រូវ ភូមិ​ស្រែ​តេជះ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខៀវ បើកបរ​ជិះ​គ្នា​៥​នាក់​ឪពុក ម្តាយ និង​កូន​តូច​ៗ​ចំនួន​៣​នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​បត់​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ខ្ទាត​ជាង​៨​ម៉ែត្រ​បណ្តាល​ឲ្យ​ម៉ូតូ​ដូ​ល​បោក​នឹង​ផ្លូវ​រង​របួសធ្ងន់​ស្រាល​ទាំងអស់​គ្នា ។ ភ្លាម​ៗ​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ឯកជន​សង្គ្រោះ​ភ្លា​ៗ​ផង​ដែរ ។

ចំណែក​ម៉ូតូ​បង្ក​ត្រូវ​បាន​ខ្ទាត​ធ្លាក់​ចូល​ប្រឡាយ​ទឹក រីឯ​ម្ចាស់​ម៉ូតូ​បង្ក​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​មិន​ទទួលខុសត្រូវ​ឡើយ ។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោយ​បាន​មក​ដល់​កន្លែង​កើតហេតុ​បានអោយ​ប្រជាពលរដ្ឋ​ជួយ​ចុះ​ស្រង់​អូស​យក​ម៉ូតូ​បង្ក​ឡើង​មក​ខាងលើ ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មក​វាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ