ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់ទម្លុះ​ហាងលួច​យក​ទូរស័ព្ទ​បាន​យ៉ាង​ស្រួល​​ទៀត​​ហើយ​!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​មាន​តម្រុយ ឬបង្ក្រាប​បាន​នូវ​មុខសញ្ញា​ក្រុម​ចោរ«​ប្លន់​ឬ​គាស់​ទម្លុះ​ទម្លាយ​លំនៅ​ឋាន​» ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​ក្នុងស្រុក​សង្កែ គឺ​អាច​ចាត់ទុកជា«​ឱ​កាស​»ដល់​ពួក​ក្រុម​សង្គម​ង​ងិ​ត​បង្កើន​សកម្មភាព​បទល្មើស​ដដែល​ៗ​យ៉ាង​គ​គ្លើ​ន​របស់​ពួក​គេ ដោយ​គ្មាន​ញញើត​ច្បាប់ ឬក្រែងរអែង​ចិត្ត​សមត្ថកិច្ច​ឡើយ ហើយ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​នេះ…

ខេត្តបាត់ដំបង​៖ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​មាន​តម្រុយ ឬបង្ក្រាប​បាន​នូវ​មុខសញ្ញា​ក្រុម​ចោរ«​ប្លន់​ឬ​គាស់​ទម្លុះ​ទម្លាយ​លំនៅ​ឋាន​» ដែល​បាន​កើត​ឡើងជា​បន្តបន្ទាប់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ នៅ​ក្នុងស្រុក​សង្កែ គឺ​អាច​ចាត់ទុកជា«​ឱ​កាស​»ដល់​ពួក​ក្រុម​សង្គម​ង​ងិ​ត​បង្កើន​សកម្មភាព​បទល្មើស​ដដែល​ៗ​យ៉ាង​គ​គ្លើ​ន​របស់​ពួក​គេ ដោយ​គ្មាន​ញញើត​ច្បាប់ ឬក្រែងរអែង​ចិត្ត​សមត្ថកិច្ច​ឡើយ ហើយ​អ្នក​ដែល​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​នេះ គឺ​«​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​»​។

ជាក់ស្ដែង ករណី​គាស់​ទម្លុះទម្លាយ​ដ៏​ធំដុំ​នៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​មួយ​កន្លែង ដែល​គេ​សន្និដ្ឋាន​អាច​កើត​ឡើង នៅ​ចន្លោះ​ពី​ម៉ោង​១​ទៅ​ម៉ោង​២​និង​៣០​នាទី​រំលងអ​ធ្រា​ត្រ​ឈាន​ចូ​ល​ថ្ងៃ​ទី​០៦ មក​រា ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដែល​ម្ចាស់​ហាង​អះអាង​ថា «​ចោរ​បាន​ចូល​លួច​យក​ទូរស័ព្ទ​ដៃ ចម្រុះ​គ្រប់​ម៉ាក​អស់​ជិត​៨០​គ្រឿង​»​។ មន្ត្រី​អធិការ​ស្រុក​សង្កែ បាន​ឲ្យ​ដឹង​តាម​រយៈ​របាយ​ការ​ណ៍​បឋម​ថា ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នោះ ឈ្មោះ ភួយ លាង​អេ​ង រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

របាយ​ការ​ណ៍ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​មិន​បានដឹង​ពី​ចំនួន​នៃ​ជនសង្ស័យ​នោះ ហើយ​ក៏​មិន​ស្គាល់​អត្ត​​សញ្ញាណ​ដែរ​។ គេ​គ្រាន់តែ​ដឹង​ថា ជន​នោះ​បាន​ប្រើប្រាស់​កន្ត្រៃ​កាត់​ស័ង្កសី ទ្វារ​ខាង​មុខ​មួយ​ប្រឡោះ រួច​លូន​ចូល​ទៅ​ក្នុងផ្ទះ ប្រមូល​យក​ទូរស័ព្ទ​ពី​ក្នុង​ទូរ​កញ្ចក់​អស់​គ្មាន​សល់ រួច​លូច​ចេញ​ក្រៅ​វិញ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់ផ្ទះ​ដេក​លក់​នៅ​ខាងក្នុង​។ បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ទូរស័ព្ទ​ដែល​ចោរលួច​យក​ទៅ​នោះ មាន​គ្រប់​ម៉ាក​អស់​សរុប​ជិត​៨០​គ្រឿង​។

ម្ចាស់​ហាង​លក់​ទូរស័ព្ទ ឈ្មោះ​ភួយ លាង​អេ​ង បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិន​បានដឹង​ថា ចោរ​មាន​បក្សពួក​ប៉ុន្មាន​នាក់​ទេ ព្រោះ​ពេល​ដែល​ចោរ​ចូល​លួច​នោះ គាត់​ដេក​លក់​នៅ​បន្ទប់​ខាងក្រោយ​។ គាត់​និយាយ​ថា គាត់​សង្ស័យ​ហេតុ​ការ​ណ៍​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១ ​ទៅ​ម៉ោងជាង​២​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៦ មក​រា តែ​គាត់​បានដឹង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ពេល​គាត់​ភ្ញាក់​ពី​ដំណេក មក​រៀបចំ​កន្លែង​លក់ដូរ​ដូច​ធម្មតា ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ បើ​តាម​ការ​ប៉ាន់​ប្រមាណ ទូរស័ព្ទ​ដែល​បាត់បង់​សរុប​ប្រហែល​ជិត​៨០​គ្រឿង ដែល​មាន​ម៉ាក​ចម្រុះ និងមាន​ចាស់ មាន​ថ្មី​។

ដោយឡែក​ នៅ​ឯ​កន្លែង​កើតហេតុ​វិញ បើ​តាម​ម្ចាស់ផ្ទះ ក៏​ដូច​សមត្ថកិច្ច ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​បាន​និយាយ​ថា គេ​ឃើញ​នៅ​ក្បែរ​ទ្វារផ្ទះ (​ជិត​កន្លែង​កាត់​ទ្វារ​) មាន​ស្លាកស្នាម ដែល​គេ​អាច​សន្និដ្ឋាន​ថា ជន​សង្ស័យ​បាន​ពូន​សម្ងំ​នៅ​ទីនោះ មុន​ពេល​ធ្វើ​សកម្មភាព ហើយ​ជនសង្ស័យ​ទំនង​មិន​មាន​គ្នា​ច្រើន​ទេ ​។ ម្ចាស់​ផ្ទះ និងមន្ត្រី​ជំនាញ បាន​សន្និដ្ឋាន​បែប​នេះ ពីព្រោះ​ពេល​ចូល​ដល់​ក្នុងផ្ទះ ជនរ​សង្ស័យ​បាន​រក​ឃើញ​សោរ​ទ្វារផ្ទះ​សម្រាប់​ចាក់សោរ​បើកទ្វារ​ទៀត​ផង រីឯ​ម៉ូតូ​ក៏​នៅ​ក្នុងផ្ទះ​ដែរ​។ ដូច្នេះ​ បើ​ជន​ដៃដល់​មាន​បក្ស​ពួក ប្រហែល​មិនមែន​យក​តែ​ទូរស័ព្ទ​ប៉ុណ្ណោះ​ទេ គឺ​អាច​យក​ទាំង​ម៉ូតូ​ឬ​សម្ភារៈ​មាន​តំលៃ​ដទៃ​ទៀត​អស់​គ្មាន​សល់​ជា​មិន​ខាន​។

គួរ​កត់សម្គាល់​ផង​ដែរ​ថា អំពើ​ចោរកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជន​មិន​ស្គាល់​មុខ ក្នុង​បទល្មើស​ស្រ​ដៀង​គ្នា​ដដែល​ៗ នៅ​ក្នុងស្រុក​សង្កែនេះ ហាក់​បាន​កើត​ឡើងជា​ញឹក​ញាប់បំផុត ខណៈ​សមត្ថកិច្ច​ស្រុក​នេះ ហាក់​នៅ​ទ្រឹង មិន​ទាន់​អាច​បំបែកសំណុំរឿង​ដដែល​ៗ​នេះ​បាន សូ​ម្បី​តែ​តម្រុយនៃ​មុខសញ្ញា​ជនសង្ស័យ ក៏​ទំនងជា​គ្មាន​ដែរ​ ។ ជាក់ស្ដែង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ២០១៩ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ជន​មិន​ស្គាល់​មុខ​២​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​គប់​«​គ្រាប់បែក​ផាវ​» ទាំង​ព្រលឹម​អុរ​ចំនួន​២​គ្រាប់​ចូល​ទៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ដៃ ដែល​ទើប​បើក​លក់​ថ្មីថ្មោង​មួយ​កន្លែង នៅ​ចំណុច​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ រួច​ជន​ម្នាក់​ស្ទុះ​ទៅ​វាយ​បំបែក​កញ្ចក់​ទូរ«​ប្លន់​»​យក​ទូរស័ព្ទ​ស៊េរី​អន់​ៗ​បាន​ចំនួន​០៥​គ្រឿង រួច​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វង​ត្ថិ​ភាព មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។

នេះ​មិន​ទាន់​រំលឹក​ដល់​ករណី​គាស់​ទំ​លុះ​ទំលាយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន ក្នុងស្រុក​សង្កែ នេះ​ ទាំង​យប់​ទាំង​ថ្ងៃ​នា​ពេល​កន្លង​មក លួច​យក​ទ្រព្យសម្បត្តិ លុយកាក់ និង គ្រឿង​អ​ល័​ង្កា​អស់​រាប់​ម៉ឺន​ដុល្លារនៅឡើយ​ទេ​។ ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​បាន​កើតឡើង ជា​បន្តបន្ទាប់​នៅ​ក្នុងស្រុក​សង្កែ នា​ពេល​កន្លង​មក​.. គិត​ត្រឹម​ថ្ងៃ​កើតហេតុ​ជា​ថ្មី​នា​ពេល​នេះ បើ​តាម​មន្ត្រី​ការិយាល័យ​ជំនាញ នៃ​ស្នងការ​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា «​ការ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៃ​អធិការ​នគរបាល​ស្រុក​សង្កែ ហាក់​គ្មាន​តម្រុយ​អំពី​មុខសញ្ញា​ជនសង្ស័យ​ណា​ម្នាក់ ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក​នៅ​ឡើយ​ទេ ខណៈ​បទល្មើស​ដដែល​ៗ​នេះ បាន​និង​កំពុង​កើតឡើង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​»​។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​ទាំងនេះ លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ បាន​មាន​ប្រសា​ស​ន៍​ថា « ពេល​នេះ​ ទាំង​កម្លាំង​អធិការ​ស្រុក ទាំង​កម្លាំង​ការិយាល័យ​ជំនាញនៃ​ស្នងការ​ខេត្ត កំពុង​ចុះ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ ហើយនឹង​កំពុង​សួរនាំ​ម្ចាស់ផ្ទះ​រង​គ្រោះ​»​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា យើង​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ចំពោះ​មុខសញ្ញា​ជន​ប្រព្រឹត្ត ព្រោះ​ពេល​នេះ​កម្លាំង​ជំនាញ កំពុង​តែ​មមាញឹក​យ៉ាង​ខ្លាំង ក្នុង​ការ​ស៊ើប
​​អង្កេត ៕

អត្ថបទសរសេរ ដោយ