ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្តល់​អាហារូបករណ៍ដល់​សិស្ស​ និង​និស្សិត​រៀន​ពូកែ ក្រីក្រ និង​កំ​ព្រី​កំព្រា​

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ ខែមករា ឆ្នាំ​២០២០​នេះ នៅ​សាល​ប្រជុំ​ធំសាលា​ខេត្តកំពត មាន​ពិធី​ចែក​វិញ្ញាបនបត្រ​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​ជា​អាហារូបករណ៍ និង​សោហ៊ុយ​វិ​ភោជន៍​របស់​លោក​បណ្ឌិត ប៉ែន…

ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ ខែមករា ឆ្នាំ​២០២០​នេះ នៅ​សាល​ប្រជុំ​ធំសាលា​ខេត្តកំពត មាន​ពិធី​ចែក​វិញ្ញាបនបត្រ​អាហារូបករណ៍​ថ្នាក់ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​ជា​អាហារូបករណ៍ និង​សោហ៊ុយ​វិ​ភោជន៍​របស់​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន តំណាងរាស្ត្រ​មណ្ឌល​កំពត និង​ជា​ប្រធាន​គណកម្មការ​ទី​១០​នៃ​រដ្ឋសភា​នីតិកាល​ទី​៦ ជូន​ដល់​សិស្ស​រៀន​ពូកែ ក្រីក្រ និង​កំ​ព្រី​កំព្រា​ចំនួន​៤៤១​នាក់ ក្នុង​នេះ​ស្រី​ចំនួន​២៧៣​នាក់ ។

ពិធី​ចែក​វិញ្ញាបនបត្រ និង​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន លោក​ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នៃ គង់ អភិបាល​ខេត្តកំពត និង​ប្រធាន​មន្ទីរ​គ្រប់​បណ្តា​អង្គភាព លោកគ្រូ អ្នកគ្រូ និង​សិស្ស និស្សិត ចំនួន​១,៦០០​នាក់ ។

លោក តាក ហាប់ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ដែល​ជា​និច្ចកាល​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ដល់​ការ​ស្ដារ​និង​អភិ​វ​ឌ្ឃ​ន៏​លើ​គ្រប់​វិ​ស​យ័​លើ​ទឹកដី​នៃ​ខេត្តកំពត ក្នុង​នោះ​វិ​ស​យ័​អប់រំ​សិក្សាធិការ​ត្រូវ​បាន​លើកកម្ពស់់​តាម​រយៈ​ការ​ផ្ដល់​ជូន​អាគារ​សិក្សារ​និង​អាហា​រូប​ករ​ណ៏​ជាដើម ។

ជាក់ស្ដែង​សម្រាប់​ឆ្នាំ​សិក្សា​២០១៨.២០១៩​នេះ មាន​និស្សិត​ចំនួន​៤៤៤​នាក់ បាន​ទ​ទូល​អាហា រូប​ករ​ណ៏​របស់​លោក​ផ្ទាល់​ជា​រៀង​រាល់​ឆ្នាំ តែ​នេះ​ជា​ឆ្នាំ​ទី​២១​ហើយ​ដែល​មូលនិធិ​លោក​បណ្ឌិត​តែង​ផ្តល់​ជូន​សម្រាប់​បន្ត​សិក្សា​តាម​គ្រឹះស្ថាន​នានា ។

នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​ផ្តល់​អាហារូបករណ​នេះ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​គូសបញ្ជាក់​ថា​៖ តាម​ទំលាប់​ជា​រៀង​រាល់​ឆ្នាំ មូលនិធិ​អាហារ​រូបរ​ណ៏​របស់​លោក​ផ្ទាល់ តែងតែបាន​ផ្ដល់​ជួន​ដល់​និស្សិត​ជ​យ័​លា​ភី បាន​បន្ត​ការ​សិក្សា​តាម​វិទ្យាស្ថាន និង​សកលវិទ្យា​ល​យ័​នានា​ទាំង​រាជធានី​ភ្នំពេញ​និង​ខេត្ត​នានា ដែល​ឆ្នាំ​ដំបូង​មាន​ត្រឹមតែ​៥​នាក់​ប៉ុណ្ណោះ សម្រាប់​ខេត្តកំពត​យើង ។

លោក​បណ្ឌិត​ប៉ែន ស៊ី​ម៉​ន បាន​កត់​សម្គាល់ថា​៖ នេះ​ជា​ការ​កសាង​ធនធានមនុស្ស​មួយ​យ៉ាង​សំខាន់​សម្រាប់​យកចំណេះ និង​ជំនាញ​មក​បម្រើ​សង្គម​ជាតិ​យើង ។ លោក​បណ្ឌិត​ក៏​បាន​ផ្ដល់​បទ​ពិសោធ​ន៏​និង​ចំណេះដឹង​ជា​ច្រើន​ពី​និស្សិត​ជា​រៀមច្បង​ដែល​ជា​វេជ្ជបណ្ឌិត ជា​វិស្វករ និង​ជំនាញ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​មាន​វត្ត​មាននៅ​ចំពោះ​មុខ​ចៅ​ៗ​នា​ពេល​នេះ ។

លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​អញ្ជើញ​ចែក​វិញ្ញាបនបត្រ​សម្គាល់​អាហា​រូប​ករ​ណ៏​នៅ​តាម​វិទ្យាស្ថាន​និង​សកលវិទ្យា​ល​យ័​នានា និង​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​អាហា​រូប​ករ​ណ៏​ទាំង​៤៤៤​នាក់ ម្នាក់​ៗ៥​ម៉ឺន​រៀល​ផង​ដែរ ។ អ្នកចូលរួម​ពិធី​១៦០០​នាក់ ម្នាក់​ថវិកា​២​ម៉ឺន​រៀល ។ មេឃុំ ចៅសង្កាត់​ទូ​ទាំង​ខេត្តកំពត​ចំនួន​៩៣​រូប ម្នាក់​ៗ​ថវិកា ៦​ម៉ឺន​៥​ពាន់​រៀល ៕

អត្ថបទសរសេរ ដោយ