ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ភ្លោះ​3​និង​ទារិកា​ភ្លោះ​3 ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សម្តេច​ទាំង​2

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សេង ទៀង ជំនួ​យ​ការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន…

រាជធានី​ភ្នំពេញ ៖ លោក សេង ទៀង ជំនួ​យ​ការ​ផ្ទាល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២០ បាននាំ​យក​អំណោយ​សប្បុរស​ធម៌​របស់​សម្ដេច​តេ​ជោនាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ទៅ​ផ្ដល់ជូន​ដល់​ក្រុម​គ្រួសារ​កូនភ្លោះ​៣​ចំនួន​២​គ្រួសារដែល​សម្តេច​ចាត់​ទុក​ថា​ជា​ចៅ​ៗ​របស់​សម្តេច ។

អំណោយ​ដែល​នាំ​យក​ទៅ​ផ្តល់​ជូន​នោះ ក្នុងមួយ​គ្រួសារ​ៗ​ទទួល​បាន​ប្រាក់​៥​លាន​រៀល អង្ករ២០០​គីឡូ​ក្រាម ទឹកដោះគោ​ម្សៅ​ឌុ​យ​ម៉ិច​២៤ កំប៉ុង​ធំ ស្ករស​៥​គីឡូក្រាម សារុង​២ និង​ក្រមា​២ ។ គ្រួសារ​ទី​១ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែ​ហូរ សង្កាត់​ព្រែក​ហូរ ខេត្តកណ្តាល ហើយ​ទារក​ភ្លោះ៣ ដែល​ទទួល​បាន​អំណោយ​ឧបត្ថម្ភ​ពី​សម្តេច​ទាំង២​នៅ​ពេល​នេះ ជា​កូន​លើក​ទី​៣ ដែល​ឪពុកឈ្មោះ គួ​យ សូ​ដា អាយុ​៣១​ឆ្នាំ ជា​កសិករ ម្តាយ​ឈ្មោះ ឡូត ស្រី​មិ​ញ​អាយុ​២៩​ឆ្នាំ ជាក​ម្មការិ​នី​រោងចក្រ ។ ទារក​ភ្លោះ​ទាំង​៣​នាក់​នេះ កើត
កាលពី​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​-​សូ​វៀត​។

នៅ​ចំពោះ​មុខ​ក្រុម​គ្រូពេទ្យ និង​ឪពុក​ម្តាយកូនភ្លោះ​៣​នេះ លោក សេង ទៀង បាន​ពាំនាំ​នូវការ​ផ្តាំផ្ញើ​សាក​សួរ​សុខទុក្ខ​ដោយ​ក្តី​នឹករឭក​ពី​សំណា​ក់ស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតដែល​ជា​និច្ចកាល​សម្តេច​ទាំង​២ តែងតែ​មានការ​នឹករឭក​ចំពោះ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ក្នុង​ប្រទេស​កម្ពុជា ។ លោក​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩​រហូត​មក​ដល់​បច្ចុប្បន្ន មានគ្រួសារ​ប្រសូត​ទារកភ្លោះ​​២​នាក់​ឬ​៤​នាក់ ចំនួន​៣៥៥​គ្រួសារ​ហើយ បាន​ទទួល​អំណោយ​ឧបត្ថម្ភ​សប្បុរសធម៌ ពី​សម្តេចតេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​ជួយ​ទំនុកបម្រុង​ដល់​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ពិសេស​ការ​ចិញ្ចឹម​បីបាច់​ទារក​ភ្លោះ​៣​នាក់ ដែល​ជា​ចៅ​ៗ​របស់​សម្តេច​ទាំង​២ ក្រោយ​ពេលឆ្លងទន្លេ​រួច ។

លោក​បន្ត​ថា ចំនួន​គ្រួសារ​ទារកភ្លោះ​៣​នាក​មាន​ច្រើន​ជាង​នេះ​ទៀត ដែល​សម្តេចតេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឧបត្ថម្ភ​តាមរយៈ​តំណាងរាស្ត្រ និង​ក្រុមការងារ​ចុះ​ជួយ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុន​ឆ្នាំ​១៩៩៩ ។ លោក សេង ទៀង បន្ត​ទៀត​ថា ជំនួយ​ឧ​បត្ថ​ម្ភ​ទាំង​អស់នេះ មិនមែន​ជា​អំណោយ​របស់​រារដ្ឋាភិបាល អំណោយ​របស់​កាកបាទក្រហមកម្ពុជា ឬ​អំណោយ​របស់​គណបក្ស​ដែល​បម្រើ​ឲ្យ​សកម្មភាព​នយោបាយ​នោះ​ទេ តែ​គឺជា​អំណោយទាន​កើតចេញពី​ទឹកចិត្ត​ជ្រះថ្លា​ប្រកបដោយ​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលបាន​ឈ្វេងយល់​ពី​ការ​លំបាក​ពិតប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កើត​ទារក​ភ្លោះ​៣​ឬ​៤​នាក់​ពិតប្រាកដ ។

មាតាបិតា​កូនភ្លោះ​៣ បាន​សម្តែង​នូវ​ការ​គោរពដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់​នូវអំណោយ​ឧបត្ថម្ភ​សប្បុរសធម៌​ដល់​គ្រួសា​របស់​ខ្លួន ដែល​ជួប​ប្រទះ​នូវ​ការ​លំបាក ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូនភ្លោះ​៣​នាក់ ក្នុង​ស្ថានភាព​ដែល​គ្រួសារ មាន​ជីវភាព​រស់នៅ​ដ៏​លំបាក​នេះ ។ចំណែក​គ្រួសារ​កូនភ្លោះ​៣​ទី​២ កើត​នៅ​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក ហៅ​មន្ទីរពេទ្យ​ជប៉ុន ស្រី​ទាំង​បី ជា​កូនលើក​ទី​៣​ដែរ ដែល​ឪពុក​ឈ្មោះ ចាប វី​ន អាយុ៣៦​ឆ្នាំ ម្តាយ​ឈ្មោះ ហ៊ោ​ង សា​រ៉ាត អាយុ​៣៣ឆ្នាំ ជា​កសិករ នៅ​ភូមិ​អន្លង់​ធំ ឃុំ​ព្រែក​អំបិលស្រុក​ស្អាង ខេត្តកណ្តាល ។ ដោយសារ​ស្ថានភាព​របស់​ទារិកា​មាន​សភាព​ខ្សោយ គ្រូពេទ្យ​បាន​ស្អំ​តាម​វេជ្ជសាស្ត្រ​សម័យ​ទំនើប ។

អញ្ជើញ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​មន្ទីរពេទ្យលោក សេង ទៀង និង​លោក​ជំទាវ បាន​មាន ប្រសាសន៍​ថ្លែងអំណរគុណ​ក្រុម​គ្រួ​ពេទ្យ​នៃ​ម​ជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក ដែល​បាន​ពុះពាររាល់​ការ​លំបាក ក្នុង​ការ​ថែទាំ​ម្តាយ​និង​ទារក ដែលសំរាក​និង​ថែទាំ​សុខភាព ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រួ​ពេទ្យ ។ ជា​មួយនឹង​ការ​ថ្លែង​កោតសរសើរ​នេះ លោកសេង ទៀង ក៏​បាន​ក្រើនរំឭក​ដល់​មាតាបិតា ទារិកា​ភ្លោះ​ទាំង​២​នាក់​នេះ ខិតខំ​ថែរក្សា​ទារិកា​ឲ្យ​មាន​សុខភាព​ល្អ ពិសេស​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ពោល​គឺ​នៅ​ពេល​គ្រូពេទ្យ​អនុញ្ញាតឲ្យ​ចេញ​ទៅ​កាន់​លំនៅ​ឋាន យើង​ត្រូវ​អនុវត្ត​តាម ធ្វើ​យ៉ាងណា​ឲ្យ​ទារិកា​មាន​សុខភាព​ល្អ និង​កាយសម្បទា​រឹង​មាំ ។

ដូច​គ្នា​នឹង​គ្រួសារ​កូនភ្លោះ​៣​ទី​១​ដែរ លោកសេង ទៀង បាន​ឧបត្ថម្ភ​សម្ភារ ថវិកា ដែល​ជាអំណោយ​​សប្បុរសធម៌​របស់​សម្តេច​តេ​ជោ​និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់​មាតាបិតា​កូនភ្លោះ​៣ ដែល​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​មជ្ឈមណ្ឌលជាតិ​គាំពារ​មាតា និង​ទារក ។ ជាមួយ​គ្នា​នេះ រូប​លោក​ផ្ទាល់ និង​លោក​ជំទាវ ក៏​បាន​ឧបត្ថម្ភថវិកា​ជូន​ដល់​គ្រូពេទ្យ​ប្រចាំការ​ផង​ដែរ​។ សូម​បញ្ជាក់​ថា នា​ដើម​ខែមករា ឆ្នាំ​២០២០​នេះ​មានគ្រួសារ​ប្រសូត​ទារក​ភ្លោះ​៣​ចំនួន​៣​គ្រួសារហើយ ដែល​ទទួល​បាន អំណោយ​ឧបត្ថម្ភ​ពី​សម្តេចតេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ការ​ជួយ សម្រាល​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ដោយឡែក ខេត្តកណ្តាល​មានគ្រួសារ​កូនភ្លោះ​៣​ចំនួន​៣៣​គ្រួសារ​រួច​មក​ហើយ ដែល​ទទួល​បានអំណោយ​​ឧបត្ថម្ភ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៕ ​

អត្ថបទសរសេរ ដោយ