ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម្មចរិយា​ជា​ទ្វារ​ដ៏​រឹង​មាំ​បិទផ្លូវ​អបាយ

4 ឆ្នាំ មុន

ធម្មចរិយា​គឺ​ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ដែល​ជា​ចន្ទល់​ដ៏​រឹង​មាំ​នាំ​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង និង​ជា​អ្នក​រាំង​ខ្ទប់​ផ្លូវ​អបាយ​បាន​ល្អ​ហើយ ។ ធម្មចរិយា​ក្នុង​ទី​នេះ​បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១ កិរិយា​មិន​លួច​ប្លន់​១ កិរិយា​មិន​ប្រព្រឹត្ត​ល្មើ ស​ក្នុង​កាមតណ្ហា​១…

ធម្មចរិយា​គឺ​ការ​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ ដែល​ជា​ចន្ទល់​ដ៏​រឹង​មាំ​នាំ​ដំណើរ​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុខ​ក្នុង​លោក​នេះ​ផង និង​លោក​ខាង​មុខ​ផង និង​ជា​អ្នក​រាំង​ខ្ទប់​ផ្លូវ​អបាយ​បាន​ល្អ​ហើយ ។

ធម្មចរិយា​ក្នុង​ទី​នេះ​បាន​ដល់​ធម៌​១០​យ៉ាង​គឺ កិរិយា​មិន​សម្លាប់​១ កិរិយា​មិន​លួច​ប្លន់​១ កិរិយា​មិន​ប្រព្រឹត្ត​ល្មើ ស​ក្នុង​កាមតណ្ហា​១ កិរិយា​មិន​កុហក​ឆបោក​កេងប្រវ័ញ្ច​១ កិរិយា​មិន​ពោល​ពាក្យ​ញុះញង់ អុជអាល បំ បែកបំបាក់​១ កិរិយា​មិន​ពោល​ពាក្យ​អាក្រក់​អសុរោះ​១ កិរិយា​មិន​ពោល​ពាក្យ​រោយរាយ​ឥតប្រយោជន៍​១ កិរិ យា​មិន​លោភលន់​លើ​ទ្រព្យ​អ្នក​ដទៃ​១ កិរិយា​មិន​គុំកួន​ព្យាបាទ​អ្នក​ដទៃ​១ និង​កិរិយា​យល់​ត្រឹមត្រូវ គឺ​យល់​ថា​ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់ និង​យល់​តាម​សភាវៈ​ពិត​នៃ​ធម្មជាតិ និង​លោកិយ​១ ។

ការ​ពិចារណា​ឱ្យ​បាន​ជាក់ច្បាស់​ក្នុង​ធម្មចរិយា ហើយ​ប្រព្រឹត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សមគួរ​ដល់​ធម៌​ទាំង​១០​ប្រការ​នេះ ឈ្មោះ​ថា​ជា​អ្នក​បាន​បិទផ្លូវ​អបាយភូមិ​ជិត​ល្អ​ហើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ