ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន២ក្រុមឈ្លោះគ្នាផ្ទុះអាវុធច្រើន​គ្រាប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅ​ដល់​ផ្ទុះ​ហិង្សា​រួច​ដក​កាំភ្លើងខ្លី​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ហើយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ជាមួយ​កាំភ្លើងខ្លី​ចំនួន​២​ដើម ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែមករា…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅ​ដល់​ផ្ទុះ​ហិង្សា​រួច​ដក​កាំភ្លើងខ្លី​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ហើយ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់ រួម​ជាមួយ​កាំភ្លើងខ្លី​ចំនួន​២​ដើម ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​P11 ស្ថិត​ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​បុរស​ជនជាតិ​ចិន​ជា​ជនសង្ស័យ​មាន​គ្នា​២​ទៅ​៣​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​ធ្លាប់​មាន​គំនុំ​អ្វី​ជាមួយ​ជន​រង​គ្រោះ​នោះទេ ទើប​បានជា​​ឈ្លោះប្រកែក​គ្នា រហូត​ឈាន​ទៅ​ដល់​ជន​បង្ក​ទាញ​កាំភ្លើងខ្លី​ដក​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​៤​ទៅ​៥​គ្រាប់ បណ្តាល​អោយ​ជន​រង​គ្រោះ​មិនដឹង​ថា​ជា​ស្រី​ឬ​ប្រុស​នោះ​ទេ ​បាន​រង​របួស​ហូរ​ឈាម​ពេញ​ក្នុងផ្ទះ​លេខ​៥៨ ដែល​ជា​ផ្ទះ​របស់​ជន​រង​គ្រោះ​គាត់​ស្នាក់​នៅ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ប៉ុន្តែ​មិនឃើញ​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ​កើតហេតុ​នោះ​ទេ គ្រាន់តែ​ឃើញ​ត្រឹម​សំបក​គ្រាប់​ជាង​៣២​គ្រាប់ និង​ដាន​ឈាម​ពេញ​ក្នុងផ្ទះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សន្តិសុខ​នៅ​ក្នុង​បុរី​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា មាន​ជនជាតិ​ចិន​បានរ​ត់ទៅ​ប្រាប់​ជនជាតិ​ចិន​ដូច​គ្នា​នៅផ្ទះ​លេខ​៤៨ រួច​ក៏​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​Kin ពណ៌​ស មិន​ចាំ​ស្លាក​លេខ បើក​គេចខ្លួន​បាត់​ស្រមោល រហូត​ដល់​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ CHIANG CHUN YI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ចំណុច​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ មុខមាត់​ទន្លេ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​ក៏​បាន​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិនមែន​ជា​អ្នក​បាញ់​នោះ​ទេ គឺ​បក្ខពួក​របស់​ខ្លួន​ជា​អ្នក​បាញ់ លុះ​សមត្ថកិច្ច​សួរនាំ​ចប់​ក៏​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​ជា​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​សែន​សុខ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នឹង​បន្ត​ការ​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ