ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខេត្តសៀមរាប​មាន​កុងត្រូលជជុះ​ដុះ​ម​មិះ​ដុះ​ស្លែ​យូរហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពលរដ្ឋ​ឆ្លងកាត់​ស្រុក​ស្វាយ​លើបាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ នៅ​ស្រុក​ស្វាយ​លើ ជា​ពិសេស លោក ទៀ សីហា អភិបាលខេត្ត មេត្តា​ជួយ​អន្តរាគមន៍…

ខេត្តសៀមរាប ៖ ពលរដ្ឋ​ឆ្លងកាត់​ស្រុក​ស្វាយ​លើបាន​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ នៅ​ស្រុក​ស្វាយ​លើ ជា​ពិសេស លោក ទៀ សីហា អភិបាលខេត្ត មេត្តា​ជួយ​អន្តរាគមន៍ និង​ដកកុងត្រូល​ជជុះ​បាន​​មក​ដាក់​នៅ​តាម​ដងផ្លូវ​ស្រុក​ស្វាយ​លើ ដើម្បី​ស្ទាក់​ចាំ​ឡាន ឬរ៉ឺម៉កដឹកអុស​និង​ធ្យូង និង​ឡាន​ដឹក​ឈើ ដើម្បី​ទារ​លុយ និងបង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​ ។

ពលរដ្ឋ​ដឹកអុសម្នាក់ ក្នុងចំណោម​ពលរដ្ឋ​ទាំងនោះបាន​រៀបរាប់​ប្រាប់​ថា ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ ឃើញ​មាន​រថយន្ត និង​ម៉ូតូ​បើក​ប្រដេញ​ឡាន​ឬ​គោ​យន្ត​ដែល​ដឹកអុស​និង​ឈើ​កែ​ច្នៃ នៅ​លើ​ដងផ្លូវ​នៃ​ស្រុក​ស្វាយ​លើ ដើម្បី​ទារ​លុយ​។​ខ្លះ​ទៀត​ឡាន​ឈ្នួល​ដឹក​មនុស្ស ក៍​ក្រុម​ខាងលើ​ប្រដេញ​ស្ទាក់​ផង​ដែរ​។ ពលរដ្ឋ​ដដែល​បន្ត​ថា ក្រុម​អ្នក​បើករថយន្ត​ប្រដេញ​ទាំងនោះ មិនដឹង​ច្បាស់​ថា ជា​មន្ត្រី​ជំនាញ ឬ​អង្គភាព​មក​ពី​ខាង​ណា​ឲ្យ​ប្រាកដ​ឡើយ តែ​ឃើញ​បើក​ចេញពី​ស្នាក់​ការ​អង្គការ​​ពីរគ្រឿង ដែលបោះទីតាំងនៅទីនោះ ​។

ចំណែក​អ្នក​រត់​តាក់ស៊ី ឡាន​ប្រភេទ​សាំ​យុង​ម្នាក់​ទៀត ក៍បាន​ផ្តល់​ព័​ត៌មាន​មក​ថា ខ្លួន​ធ្លាប់​បាន​ទទួល​រង​ការ​ប្រដេញ​ស្ទាក់​ច្រើន​ដង​ផង​ដែរ​។ រាល់ពេល​ឃាត់​ឡាន​របស់​ខ្លួន ក្រុម​នោះ​មាន​គា្ន ចាប់ពី៣​ទៅ​៤​នាក់ ដែល​អ្នកខ្លះ​ស្លៀក ពាក់​ឯកសណ្ឋាន​ស្រ​ដៀង មេព្រៃ និង​អ្នកខ្លះ​ទៀត ស្លៀកពាក់ ស៊ី​វិល សួរ​មក​ខ្ញុំ​ថា មាន​ដឹក​ឈើ​ដែរ​ឬ​អត់? ​

ប្រភព​បន្ត​ថា ការ ប្រដេញ​ស្ទាក់នេះ មិន​ថាពេល​ថ្ងៃ​ឬ​យប់​ទេ ធ្វើ​ឱ្យ​អ្នក​ជិះ​ក្នុង​ឡាន​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង រហូត​លើក​ជា សំនួរ​សួរ​ថា? ទី​១-បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ដទៃ ដូច​ជា​បុក​ជល់​គ្នា​ ។ ទី​២-បើ​មិនមែន​ជា​សមត្ថកិច្ច​ពិតប្រាកដ អាច​ជា​ក្រុម​ចោរប្លន់​ក៏​ថា​បាន​។ ជាមួយ​គ្នា​នោះ អ្នក​រត់​តាក់ស៊ី ក៏បាន​ទទូច​សុំ​ឱ្យ
អា​ជ្ញាធរមាន​សមត្ថកិច្ច​ជួយ​ត្រួតពិនិត្យផង ហើយ​បើសិនជា​អាច គួរ​បញ្ឈប់​ការ​ដាក់​កុងត្រូលជជុះ សម្រាប់​ប្រដេញ​ស្ទាក់​បែប​នេះ​តទៅ​ទៀត មិន​គួរ​ឱ្យ​មាន​ស្នាក់​ការ អង្គភាព​ដែល​មិនមែន​ជា​សមត្ថកិច្ច​ពិតប្រាកដ​នោះ​ដាក់​ឡើយ​។

រីឯ លោកមេ​ភូមិទឹក​លិច ឃុំ​បឹង​មាលា នៃ​ស្រុក​ស្វាយ​លើ គឺ​លោកស្រី អ៊ា បា បានឱ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា ករណី​អង្គការ​ខាងលើ​នេះ អ្នកស្រី​ក៏​បានដឹង​ដែរ​ថា ពួក​គាត់​ចុះ​មក​អនុវត្តន៍​ការងារ​នេះ វា​ហាក់​លើស​ពី​ច្បាប់​អ​ញ្ចឹ​ង​មែន​។ ព្រោះ​ពលរដ្ឋ បាន​រាយការណ៍​មក​គាត់ ជា​ច្រើន​ថា គ្រាន់តែ​ពលរដ្ឋ​ដឹកអុស ក៏​បើកឡាន​ដេញ​កាក់​យក​លុយ ហើយ​ពួក​គាត់​ឱ្យ ក្នុង​១​ឡាន ១០០០០​រៀល អត់​យក​ទេ​។

​ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន អ្នកស្រី សុំ​ស្នើ​ឱ្យ​ស្ថាប័ន ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​ចាត់ការ​ករណី​បែប​នេះ​ផង ព្រោះ​អង្គការ​ប្រភេទ​នេះ​មិន​ដែល​មានអី​ជួយ​ដល់​ពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​មាន​តែ​ធ្វើបាប​ពលរដ្ឋ​បន្ថែម​ទៀត តាម​បែប​ប្រដេញ​ស្ទាក់​ទារប្រាក់​តែ​ប៉ុណ្ណោះ​។ចំណែក លោក អៀង ពិសិដ្ឋ អភិបាលស្រុក​ស្វាយ​លើ ក៍បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា បញ្ហា​កុងត្រូលជជុះ​នៅ​តាម​ដងផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ស្រុក​ស្វាយ​លើ លោក​នឹង​មាន​ចំណាត់ការ តាម​ផ្លូវច្បាប់​ជា​ធរមាន ដោយ​មិន​លើក លែង​បុគ្គល​ណា​ដែល​ធ្វើ​ខុស​ពី​ច្បាប់​នោះ​ឡើយ​។

ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ លោក សំ សៅ ជនជាតិ​យួន ដែល​ជា​ប្រធាន​ស្នាក់​ការ អង្គការ​ការពារ​បរិស្ថាន​និង​សិទ្ធិ​ពលរដ្ឋ​កម្ពុជា ប្រចាំ​ស្រុក​ស្វាយ លើ បានឱ្យ​ដឹង​ថា លោក មិន​ដែល​ស្ទាក់​ឬ​ឃាត់​ឡាន​ន​ណា​បាន​មួយ​គ្រឿង​នោះ​ឡើយ​។ បើ​រឿង​ដេញ ពិតជា​មាន​មែន ពេល​មាន​គេ​រាយការណ៍​ថា ជា​ឡាន​ករណី​សង្ស័យ​។ តែ​ដេញ​ដើម្បី​ថតរូប​ភាព​ទុក​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ចំណែក​រឿង​យក​លុយ គឺ​មិន​បាន​ទាម ទារ​នោះ​ឡើយ គេ​ឱ្យ ៣០០០​រៀល​ក៍​យក ៥០០០​រៀល​ក៍​យក​។​ប្រធាន​អង្គការ​បរិស្ថាន​ជា​ជនជាតិ​យួន​រូប​នេះ​បាន បញ្ជាក់​ថា ទោះ​ខ្លួន​ជា​យួន តែ​មិន​ដែល​ប្រកាន់ពូជសាសន៍​អី​ទេ គឺ​ជួយ​ពលរដ្ឋ​ពេល​មាន​លំបាក​ដូច​តែ​គ្នា​នឹង​។​លោក​បន្ថែម​ថា ស្នាក់​ការ​របស់​លោក ទោះបី​ទើប​លើក​ស្លាក​ត្រឹម​រយះ​ពេល​៥​ខែ តែ​មាន ច្បាប់​ពី​ក្រសួង​និង​ខេត្ត ត្រឹមត្រូវ មិន​ក្លែងបន្លំ​ឡើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរ​ដ្ខ​ក្នុង​មូល ដ្ឋា​ន ស្រុក​ស្វាយ​លើ ទទូច​សុំ​កុំឱ្យ​មាន កុងត្រូលជជុះ នៅ​តាម​ដងផ្លូវ សម្រាប់ ប្រដេញ​ស្ទាក់ ឡាន ព្រោះ​ជា​មុខសញ្ញា​គ្រោះថ្នាក់​បំផុត​ដល់​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ