ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ ប៉ែន សុ​ផា​នី ឡើង​ជំទាវ ក្រោយ​​ជួ​ប​គូជីវិត​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ប៉ែន សុ​ផា​នី ដែល​ទស្សនិកជន​ជា​ច្រើន​ដឹង​ថា បាន​ក្លាយជា​នារី​មេ​ម៉ាយ​អស់​មិន​តិច​ឆ្នាំ​នោះ​ទេ ដោយ​មិន​ខ្វះ​ឡើយ​អ្នក​តាម​ចែចង់​ប្រលោម​ស្នេហ៍ តែ​អ្នក​នាង​មិន​រវល់​។ នៅ​ទីបំផុត​អ្នក​នាង​បាន​សម្រេច​គោលដៅ​ឈាន​ដល់​ការ​រក​ឃើញ​គូ​ជា​ថ្មី​រហូត​អ្នក​នាង​ហ៊ាន​ទទួលយក​ជា​គូជីវិត​ពេញ​មួយ​ជីវិត​។…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ប៉ែន សុ​ផា​នី ដែល​ទស្សនិកជន​ជា​ច្រើន​ដឹង​ថា បាន​ក្លាយជា​នារី​មេ​ម៉ាយ​អស់​មិន​តិច​ឆ្នាំ​នោះ​ទេ ដោយ​មិន​ខ្វះ​ឡើយ​អ្នក​តាម​ចែចង់​ប្រលោម​ស្នេហ៍ តែ​អ្នក​នាង​មិន​រវល់​។ នៅ​ទីបំផុត​អ្នក​នាង​បាន​សម្រេច​គោលដៅ​ឈាន​ដល់​ការ​រក​ឃើញ​គូ​ជា​ថ្មី​រហូត​អ្នក​នាង​ហ៊ាន​ទទួលយក​ជា​គូជីវិត​ពេញ​មួយ​ជីវិត​។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​នោះ គឺ​អ្នក​នាង​ថែម​ទាំង​សម្រេចចិត្ត​ចុះ​អេ​តា​ស៊ី​វិល​ជា​ផ្លូវការ​ហើយ​។ គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា អ្នក​នាង​ប៉ែន សុ​ផា​នី ទទួល​បាន​ផ​ផ្លែផ្កា​ល្អ​ក្នុង​ជីវិត ក្រោយ​ពេល​សុខចិត្ត​រស់នៅ​ជានា​រី​មេម៉ាយ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ម្នាក់​ៗ​ក៏​បាន​អបអរ​អ្នក​នាង​តែ​ម្តង​។

ចំណែក​បុរស​ជា​ស្វាមី​របស់​អ្នក​នាង ពិតជា​មានគុណ​សម្បត្តិ​ល្អ ធ្វើ​ឱ្យ​តារា​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​សុខចិត្ត​បើក​បេះដូង​ទទួលយក​។ លើស​ពី​នេះ អ្នក​នាង​បាន​រៀ​បំ​គម្រោង​ផែនការ​ជា​ច្រើន​ជាមួយ​ស្វាមី ក្រោយ​ពេល​ចាប់ដៃ​គ្នា​ជា​គូ​ស្វាមីភរិយា​នា​វ័យ​ចំណាស់​។

ឆ្លង​ឆ្លើយ​ជាមួយ​អ្នក​សារព័ត៌មាន​យើង​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នា​បុរី​ពិភព​ថ្មី​២ ចំការ​ដូង អ្នក​នាង​ប៉ែន សុ​ផា​នី បានឱ្យ​ដឹង​ថា រយៈពេល​ជិត​២​ឆ្នាំ​មក​ហើ យ​ដែល​អ្នក​នាង​បាន​រក​ឃើញ​ស្នេហា​ថ្មី បន្ទាប់​ពី​បាន​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ក្បែរ​២០​ឆ្នាំ​។ ស្វាមី​របស់​អ្នក​នាង​ឈ្មោះ ជាប់ ជួន វ័យ​ច្រើន​ទៅ​ហើយ ជា​ពោះម៉ាយ​កូន​២ បម្រើ​ការងារ​ផ្នែក​ប៉ូលិស​។ ហើយ​ស្វាមី​គាត់​បាន​លែងលះ​ត្រឹមត្រូវ​ភរិយា​ដើម ទើប​អ្នក​នាង​អាច​ចុះ​អេ​តា​ស៊ី​វិល​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់​។

អ្នក​នាង ប៉ែន សុ​ផា​នី ដែល​បាន​ឡើង​គេហដ្ឋាន​ម្តង​២ ក្នុង​ពេល​តែ​មួយ ដោយ​ចំណាយ​ទុន​ក្បែរ​៣០​ម៉ឺន​ដុល្លារ បានឱ្យ​ដឹង​ទៀត​ថា «​ខ្ញុំ​មាន​ស្វាមី​ហើយ មួយ​ភាគ​នៃ​ចំណែក​ការងារ​ជា​ច្រើន​ក្នុង​សិល្បៈ ត្រូវ​បាន​កាត់​បន្ថយ ងាក​មក​បម្រើ​ងារ​ជា​ស្ត្រី​មេផ្ទះ មើល​មុខរបរ​ថ្មី មើល​ចៅ​វិញ​ម្តង​»​។

បើ​ទោះជា​ពេល​នះ អ្នក​នាង មាន​ងារ​ឋានៈ​ជា​លោកស្រី​ជំទាវ​មែន តែ​អ្នក​នាង​នៅ​តែ​សាមញ្ញ មិន​តម្កើង​ច​រិ​ក​លក្ខណៈ​អ្វី​នោះ​ទេ ។ អ្នក​នាង​ទិញ​ផ្ទះ​ថ្មី​នេះ ដើម្បី​ទុក​រកស៊ី បើក​ម៉ាត​ល្មម​មួយ នៅ​ខាងលើ​គ្រោង​បើក​សាលា​បណ្តុះបណ្តាល​ជំនាញ​សិល្បៈ​ដល់​តារា​ថ្មី​ៗ ឬ​ក្មេង​ៗ​ជំនាន់​ក្រោយ ដោយសារ​មិន​ចង់​ចោល​វិជ្ជា​ដែល​ល្អ មាន​តែ​បណ្តុះ​ថ្នាល​ក្រោយ​ៗ​បន្តវេន​។

អ្នក​នាង​សម្រេច​កាត់​បន្ថយ​សិល្បៈ​ឱ្យ​ច្រើ ន​ដើម្បី​ងាកខ្លួន​មក​ជា​ស្ត្រី​មេផ្ទះ មិន​អាច​ដើរ​ចោល​ប្តី​ឆ្ងាយ​ៗ​ទេ ព្រោះ​ត្រូវធ្វើ​ម្ហូប​ដាំបាយ ពេល​ប្តី​មក​ពី​ធ្វើការ​។ យ៉ាងណាមិញ សិល្បៈ​មិន​បិទ​ទាំង​ស្រុង​នោះ​ទេ នៅ​តែ​បម្រើ​បងប្អូន ប្រសិនបើ​មានការ​គាំទ្រ ព្រោះ​ជំនាញ​នេះ​ស្រឡាញ់ តស៊ូ​ណាស់ រាប់​តាំងពី​ក្មេង​វ័យ រហូត​វ័យចាស់ មាន​អនុស្សាវរីយ៍​ច្រើន​ដិតដាម​។

ម្យ៉ាងទៀត​ខាង​គ្រួសារ ក៏​មិន​បាន​ចេញ​បំរាម​បិទផ្លូវ​មិន​ឱ្យ​ចូល​សិល្បៈ​ឡើយ ប៉ុន្តែ​យើង​វិញ​ទេ ដែល​ត្រូវ​យល់ចិត្ត​ស្វាមី មិន​អាច​ចេះ​តែ​ដើរ​ចោល ភ្លេចខ្លួន​ជានា​រី​មេផ្ទះ​នោះ​ទេ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ