ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​គួរ​ផ្តល់​សិទ្ធិ​អ្វីខ្លះ​ដល់​ភរិយា ?

4 ឆ្នាំ មុន

ស្វាមី​ជា​ពាក្យ​សំស្ក្រឹត ឯ​បាលី​គឺ សាមី ប្រែ​ថា ម្ចាស់​, ប្តី​, សេចក្តី​ស្រឡាញ់​ស្មោះ​ចំពោះ​ម្ចាស់​, សេចក្តី​ស្រឡា​ញ់​ស្មោះ​ចំពោះ​ស្វាមី ។ ស្វាមី​ល្អជា​ស្វាមី​ស្មោះ​ចំពោះ​ភរិយា…

ស្វាមី​ជា​ពាក្យ​សំស្ក្រឹត ឯ​បាលី​គឺ សាមី ប្រែ​ថា ម្ចាស់​, ប្តី​, សេចក្តី​ស្រឡាញ់​ស្មោះ​ចំពោះ​ម្ចាស់​, សេចក្តី​ស្រឡា​ញ់​ស្មោះ​ចំពោះ​ស្វាមី ។ ស្វាមី​ល្អជា​ស្វាមី​ស្មោះ​ចំពោះ​ភរិយា សង្គ្រោះ​ភរិយា ផ្តល់​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​គេហដ្ឋាន និង​ចាត់ចែង​ទុកដាក់​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រកបាន​មក ។

ស្វាមី​ល្អ​ត្រូវ​បំពេញ​កាតព្វកិច្ច​៥​ប្រការ​ចំពោះ​ភរិយា​គឺ និយាយ​ពាក្យ​ផ្អែមល្ហែម​នឹង​ភរិយា​១ មិន​មើលងាយ​ភរិយា​១ មិន​ក្បត់​ភរិយា​១ ផ្គត់ផ្គង់​ភរិយា​១ និង​ផ្តល់​សិទ្ធិ​ក្នុងផ្ទះ​ឱ្យ​ភរិយា​១ ឈ្មោះ​ថា​ស្វាមី​សង្គ្រោះ​ភរិយា ។

បុរស​ដែល​បាន​ធ្វើ​កិច្ច​នេះ​ដោយ​ពេញលេញ​និង​ទៀងទាត់​បែប​នេះ​ឈ្មោះ​ថា​ជា​អ្នក​បាន​កសាង​គ្រឹះ​សុភមង្គល​ទាំង​ក្នុង​គ្រួសារ​និង​សម្រាប់​សង្គម​ជាតិ​យ៉ាង​រឹង​មាំ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ