ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ជាប់ចោទ​បទល្មើស​ធនធានធម្មជាតិ ត្រូវ​ចៅក្រម​សម្រេច​ហើយ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ​កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៦២ និង​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។ សូម​រំលឹក​ថា…

ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៣​នាក់ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ​កាប់​គាស់ និង​រុករាន​ដី​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​៦២ និង​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​។

សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២០ កម្លាំង​អភិរក្ស​បរិស្ថាន​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា សហការ​ជាមួយ​ក្រុមការងារ​លេខាធិការដ្ឋាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា បាន​ចុះ​ប្រតិបត្តិការ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​នៅ​ចំណុច​អូរ​ឬ​ស្សី ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​ប្រទះ​ឃើញ​ទីតាំង​កាប់​រុករាន​ថ្មី និង​ចាស់ ដែល​មាន​ទំហំ​សរុប​ប្រមាណ​១០​ហិ​កតា ខណៈនោះ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ភ្លាម​ៗ​យក​ទៅ​សាកសួរ​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ជន​ត្រូវ​ចោទ​ដែល​ត្រូវ​កម្លាំង​អភិរក្ស​ចាប់​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​រួម​មាន ១-​ឈ្មោះ គា កែម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​នាង​ន​យ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ២-​ឈ្មោះ រី​ម សារី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​៣-​ឈ្មោះ ឃ​ន ប៉ូ​ឡូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​១១៦ ឃុំ​ក្រ​ញូ​ង​សែន​ជ័យ ស្រុក​ស្នូល ខេត្តក្រចេះ​។

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ខាងលើ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​កាប់​រុករាន ឆ្ការ ដុត​ដី​ព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ